បរទេស៖ អ៊ីរ៉ង់ គឺបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ទៅលើប្រហារអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែតនៅព្រឹកព្រលឹមថ្ងៃពុធ ដែលបណ្តាលឱ្យមានអ្នករងរបួស និងបង្ខំឱ្យអាជ្ញាធរបង្វែរជើងហោះហើរ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា របាយការណ៍នេះបានផ្សាយដោយដកស្រង់សម្តីរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ T1 របស់អាកាសយានដ្ឋាន ។ យោធាអាមេរិកមុននេះបាននិយាយថា មីស៊ីលអ៊ីរ៉ង់ពីរគ្រាប់ដែលបាញ់ទៅលើគុយវ៉ែតបានធ្លាក់ ឬបែកខ្ទេចខ្ទីនៅតាមផ្លូវ ហើយមីស៊ីលបីគ្រាប់ដែលបាញ់ទៅលើប្រទេសបារ៉ែនត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងអាមេរិក...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ជិតដល់ហើយ ហើយអ៊ីរ៉ង់ បានយល់ព្រមចរចាទិដ្ឋភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Rubio បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលសវនាការនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិក។ លោកបានលើកឡើងថា “ឥឡូវនេះយើងកំពុងចរចា”។ “មានទស្សនវិស័យនៅចំពោះមុខយើង ដែលអាចកើតឡើងនៅថ្ងៃនេះ វាអាចកើតឡើងនៅថ្ងៃស្អែក វាអាចកើតឡើងនៅសប្តាហ៍ក្រោយ ដែលជាលើកដំបូង ជាក់ស្តែងនៅក្នុងការចងចាំរបស់ខ្ញុំ ពួកគេបានយល់ព្រមចរចាលើទិដ្ឋភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ”។...
វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិកនៅថ្ងៃអង្គារបានបំផ្លាញនាវាដឹកប្រេង ដែលគ្មានផ្ទុកប្រេងមួយគ្រឿងដែលកំពុងព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។ យន្តហោះចម្បាំងអាមេរិកមួយគ្រឿងបានបាញ់មីស៊ីល Hellfire ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវាដឹកប្រេង ដែលមានទង់ជាតិបុតស្វាណា គឺនាវា M/T Lexie ខណៈពេលដែលវាកំពុងឆ្លងកាត់ដែនទឹកអន្តរជាតិឆ្ពោះទៅកាន់មជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្រពែរ្ស នេះបើយោងតាមបញ្ជាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា “ក្រុមនាវិកនៃនាវាបានមិនអើពើនឹងការព្រមានម្តងហើយម្តងទៀត ដោយមិនបានគោរពតាមការណែនាំពីកងកម្លាំងអាមេរិកច្រើនដងក្នុងរយៈពេល ២៤ ម៉ោង”។ ការថតសំឡេងទំនាក់ទំនងតាមវិទ្យុ...
ភ្នំពេញ ៖ កម្ពុជា-អាល្លឺម៉ង់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់ មកកម្ពុជា ឱ្យកាន់តែច្រើនឡើង សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។ នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភា...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេឃុំ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវតាមដាន និងក្តាប់សកម្មភាពនានាក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កុំឱ្យកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួន។ ការដាក់បញ្ជានេះ បានធ្វើឡើងនៅក្នុងឱកាស លោក អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកត្រាំកក់ នាថ្ងៃពុធ ទី៣...
ឡុងដ៍៖ កំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងកម្រិតទាបរហូតដល់ឆ្នាំ ២០២៦ និង ២០២៧ ដោយសារតែផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ា នេះបើយោងតាមការព្យាករណ៍សេដ្ឋកិច្ចចុងក្រោយបំផុត ដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយសភាពាណិជ្ជកម្មអង់គ្លេស (BCC)។ BCC បានកែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៦ មកត្រឹម ០.៩ ភាគរយពី ១ ភាគរយនៅក្នុងការព្យាករណ៍មុន ហើយបានព្យាករណ៍ថាសេដ្ឋកិច្ចនឹងពង្រីក ១ ភាគរយនៅឆ្នាំ ២០២៧...
មណ្ឌលគិរី៖ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងក្រុងសែនមនោរម្យ។ ការចុះពិនិត្យនេះ បានផ្តោតលើការរៀបចំផ្សាររាត្រី សួនកុមារសាធារណៈ និងការសិក្សាដំណោះស្រាយបញ្ហាទឹកនៅតំបន់ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ព្រមទាំងការកែលម្អសោភ័ណភាពនៅតាមទីតាំងសាធារណៈនានា ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តបោះជំហានទៅមុខជានិច្ច ក្រោមអភិក្រមនយោបាយការទូតសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ សម្រាប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា សម្តេចធិបតី បានប្រកាសកាលពីថ្ងៃទី២ ខែមិថុនា...
វ៉ាស៊ីនតោន៖ គោលដៅរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការដណ្តើមយកតំបន់ហ្គាហ្សា ៧០ ភាគរយ មិនមែនជាផ្នែកមួយនៃផែនការ ២០ ចំណុចដែលព្រាង ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងកសាងឡើងវិញនូវទឹកដីនោះទេ នេះបើតាមលើកឡើង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានប្រាប់សមាជិកសភាអាមេរិកនៅក្នុងសវនាការមួយថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានកោតសរសើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ដែលបានធ្វើការងារបានល្អពាក់ព័ន្ធ នឹងអតីតយុទ្ធជន និងនិវត្តន៍ជន នៅខេត្តកំពង់ធំ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេច តេជោ...