ភ្នំពេញ ៖ គណៈកម្មការទី៨ នៃរដ្ឋសភា និងក្រុមសភាស្ត្រី បានជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បង្កើនការផ្សព្វផ្សាយទប់ស្កាត់ «ជំងឺមិនឆ្លង» ដែលជាឃាតករលាក់មុខកំពុង សម្លាប់ពលរដ្ឋយ៉ាងស្ងៀមស្ងាត់ ក្នុងអត្រាគួរឱ្យព្រួយបារម្ភ។ ការជំរុញនេះ ក្នុងឱកាសគណៈប្រតិភូរដ្ឋសភា អញ្ជើញចុះបំពេញ បេសកកម្មពិនិត្យវឌ្ឍនភាពការងារ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ប្រធានគណៈកម្មការទី៨នៃរដ្ឋសភាលោកស្រី ឡោក...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើការសិក្សា ពិនិត្យលទ្ធភាព ដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាពេលអនាគត ។ ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការពិនិត្យលទ្ធភាព ដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១១...
បេទេស៖ ព្រះនាង Bajrakitiyabha Narendira Debyavati ដែលជាបុត្រីច្បង របស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៤៧ ព្រះវស្សា នេះបើយោងតាមព្រះបរមរាជវាំង បាននិយាយនៅថ្ងៃសុក្រ បន្ទាប់ពីមានបញ្ហាសុខភាពជាច្រើន និងសន្លប់អស់រយៈពេលជិតបួនឆ្នាំ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនា...
បរទេស៖ សហរដ្ឋអាមេរិក បានក្លាយជាប្រទេសនាំចេញ ប្រេងធំជាងគេបំផុត របស់ពិភពលោក ដោយបានផ្លាស់ប្តូរលំដាប់ លំដោយដែលមានអាយុកាល រាប់ទសវត្សរ៍ ដែលគ្រប់គ្រងដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាការផ្លាស់ប្តូរមួយ ដែលរឹតបន្តឹងការក្តាប់ទីផ្សារ ថាមពលរបស់ក្រុមហ៊ុនអាមេរិក ក្នុងពេលដែលសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយអ៊ីរ៉ង់បានផ្លាស់ប្តូរ ពាណិជ្ជកម្មថាមពលសកល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាទីភ្នាក់ងារជាតិសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថាFSB បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងការវាយប្រហារដែលបានគ្រោងទុក សំដៅទៅលើមន្ត្រីក្រសួងការពារជាតិរុស្ស៊ី និងបានឃុំខ្លួនជនបរទេសម្នាក់ ដែលត្រូវបានចោទប្រកាន់ថា ជ្រើសរើសដោយសេវាសន្តិសុខ អ៊ុយក្រែន (SBU) ។ មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈ FSB បាននិយាយថា ជនសង្ស័យជាជនបរទេសកើតក្នុងឆ្នាំ ១៩៩០ ត្រូវបានឃុំខ្លួនក្នុងអំឡុង ពេលប្រតិបត្តិការពិសេសមួយ នៅក្នុងតំបន់មូស្គូ។ គាត់ត្រូវបាន...
ថ្នាក់ដឹកនាំកំពូល នៃបក្សនិងរដ្ឋទាំងពីរចិន និងកូរ៉េខាងជើង បានពិភាក្សាគ្នាអំពីផែនការ អភិវឌ្ឍន៍នៃទំនាក់ទំនងចិន-កូរ៉េខាងជើង អញ្ជើញចូលរួមសកម្មភាព ជាច្រើនលើកជាមួយគ្នា និងរួមគ្នាដាំដើមឈើFirដែលជានិមិត្តរូបនៃការបន្តវេនចំណងមិត្តភាពទៅគ្រប់ជំនាន់ ។ ល ។ តបតាមការអញ្ជើញ របស់លោក Kim Jong-un អគ្គលេខាធិការនៃគណកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង និងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកូរ៉េខាងជើងពីថ្ងៃទី៨ដល់ថ្ងៃទី៩ខែមិថុនា ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលនៃបក្សនិងរដ្ឋទាំងពីរបានធ្វើការរចនាកំពូលនិងណែនាំជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងចិន-កូរ៉េខាងជើងក្នុងយុគសម័យថ្មី ហើយបានឯកភាពគ្នាថា ត្រូវឈរលើមុំនៃយុទ្ធសាស្ត្រ ស្តីពីអនាគតនិងជោគវាសនា នៃសង្គមនិយម ដើម្បីក្តាប់ជាប់និន្នាការយុគសម័យ និងជំរុញឱ្យទំនាក់ទំនងចិន-កូរ៉េខាងជើង ទទួលការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់ ។ កាសែត«Rodong Sinmun»របស់កូរ៉េខាងជើងបានចុះផ្សាយវិចារណកថាថា ”ដំណើរទស្សនកិច្ចរបស់លោក Xi Jinping លើកនេះមានអត្ថន័យយ៉ាងស៊ីជម្រៅនិងវែងឆ្ងាយ” ”ទំនាក់ទំនងដ៏មេត្រីភាពកូរ៉េខាងជើង-ចិនដែលកំពុងទទួលការអភិវឌ្ឍយ៉ាងស៊ីជម្រៅជាបន្តបន្ទាប់មានកម្លាំងជីវិតដ៏ខ្លាំងក្លា” ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកល ១០០ឆ្នាំ កំពុងវិវត្តន៍យ៉ាងឆាប់រហ័ស ។ ទាំងចិននិងកូរ៉េខាងជើងសុទ្ធតែប្រកាន់ខ្ជាប់...
ថ្ងៃទី ១១ ខែមិថុនា « វេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ២០២៦» បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។ លោក Li Shulei សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា។ ភ្ញៀវកិត្តិយសដែលចូលរួមវេទិកានេះបានសម្គាល់ឃើញថា លោក Xi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការគោរពនិងធានាសិទ្ធិមនុស្ស កាលពីឆ្នាំ២០២៣លោកបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកល ដោយលើកឡើងគំនិតផ្តួចផ្តើមរបស់ប្រទេសចិនស្តីពី ការគាំពារសិទ្ធិមនុស្សតាមរយៈសន្តិភាព ជំរុញសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ និងជំរុញសិទ្ធិមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការ ។ ប្រទេសចិនបានបន្តអនុវត្តផែនការសកម្មភាពសិទ្ធិមនុស្សជាតិចិនចំនួន៤លើកដោយជោគជ័យ ហើយបន្តជំរុញឱ្យបុព្វហេតុសិទ្ធិមនុស្សទទួលបានសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងខណៈពេលធ្វើទំនើបកម្មតាមបែបផែនចិន ។ ភ្ញៀវកិត្តិយស ដែលចូលរួមវេទិកានេះបានសម្គាល់ឃើញថា ប្រឈមមុខនឹងស្ថានការណ៍ អន្តរជាតិដ៏រង្គោះរង្គើ ប្រទេសនានាគួរធ្វើកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីគាំពារសន្តិភាពនិងសន្តិសុខពិភពលោកដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ដើម្បីឱ្យសមិទ្ធផលនៃការអភិវឌ្ឍផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែយុត្តិធម៌ដល់ប្រជាជននៃប្រទេសនានា។ យើងត្រូវគោរពក្រមទំនាក់ទំនងអន្តរជាតិ ឈរលើស្មារតីសាមគ្គីភាពនិងសហប្រតិបត្តិការ ឆ្លើយតបនឹងការប្រឈមរួមខាងបញ្ហាសិទ្ធិមនុស្សដោយការអនុវត្តជាក់ស្តែង ដើម្បីអនុវត្តចក្ខុវិស័យស្តីពីសិទ្ធិមនុស្សយ៉ាងប្រាកដប្រជា។ សូមបញ្ជាក់ថា « វេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ២០២៦ » បានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែមិថុនា ដើម្បីរំលឹកខួប ៤០ឆ្នាំនៃការអនុម័ត «សេចក្តីប្រកាសស្តីពីសិទ្ធិអភិវឌ្ឍន៍» នៃអង្គការសហប្រជាជាតិ។ ឥស្សរជនជាតិនិងអន្តរជាតិជាង៤០០រូបដែលមកពីប្រទេសជិត១០០និងអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើមបានអញ្ជើញចូលរួមតាមការអញ្ជើញ៕
ថ្ងៃទី១០ ខែមិថុនា វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកល លើកទី៥ ដែលកំពុងបើកធ្វើនៅក្រុងChongqingបានប្រកាសពីសមិទ្ធផលសំខាន់ៗជាច្រើន រួមមានគំនិតផ្តួចផ្តើម នៃវេទិកា និងព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើន ដូចជាប្រព័ន្ធផ្សព្វផ្សាយអូឌីយ៉ូ-វីដេអូកណ្តាល៣.០ដែលជាសមិទ្ធផលសំខាន់ នៃការធ្វើឌីជីថលូបនីយកម្មនិងវៃឆ្លាតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងរបាយការណ៍ចំនួន៣ ស្តីពីការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដែលចេញផ្សាយដោយវិទ្យាស្ថាន សិក្សាស្រាវជ្រាវ របស់CMGជាដើម ។ លោកShen Haixiongអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា លោកXi Jinpingប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា “បញ្ញាសិប្បនិម្មិតត្រូវតែក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល” ។ CMG ខិតខំប្រឹងប្រែងក្នុងការប្រែក្លាយ សក្តានុពលធំនៃបច្ចេកវិទ្យាឱ្យទៅជាកម្លាំងផ្សព្វផ្សាយដែលផ្តល់ផលប្រយោជន៍ជាទូទៅ ដោយអញ្ជើញប្រព័ន្ធសារព័ត៌មានសកល ចាប់ដៃជាមួយគ្នា ដើម្បីកសាងនិម្មាបនកម្មប្រព័ន្ធផ្សព្វផ្សាយបែបវៃឆ្លាត...