ក្រសួងអប់រំកំពុងពិនិត្យលទ្ធភាព ដាក់ភាសាបរទេស ជាមុខវិជ្ជាកាតព្វកិច្ច សម្រាប់ប្រឡងបាក់ឌុប កម្ពុជា ក្លាយជាប្រទេសដំបូងគេ នៅអាស៊ី-ប៉ាស៊ីហ្វិក សម្រេចបានគោលដៅសកល មេរោគអេដស៍ ៩៥-៩៥-៩៥ CMAC បន្តបោសសម្អាត គ្រាប់បែកចង្កោម សំណល់សង្គ្រាមថៃ ឈ្លានពាន កម្ពុជា សម្តេចតេជោ ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ផ្តល់នូវសេវានានា...
អាមេរិក លុបចោលការវាយប្រហារ និងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ស្របពេលដែលអនុស្សរណៈបញ្ចប់ អាចនឹងត្រូវចុះហត្ថលេខា នៅចុងសប្ដាហ៍នេះ អ្នកស៊ើបអង្កេត វៀតណាមថា ក្រុមឆបោកបានជួលរមណីយដ្ឋាន កសិដ្ឋាន និងវីឡាជាច្រើនកន្លែងនៅវៀតណាម ដើម្បីប្រតិបត្តិការឆបោក សង្គ្រាមនឹងពង្រីកវិសាលភាព ហួសពីតំបន់ ប្រសិនបើអាមេរិកវាយប្រហារ ប្រឆាំងអ៊ីរ៉ង់ម្តងទៀត វៀតណាម ពិចារណាស៊ើបអង្កេត ទៅលើការនាំចូលដែក ពីប្រទេសចិន ចិនព្រមានអំពីហានិភ័យនៃ «ទឹកជំនន់ធ្ងន់ធ្ងរ»...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច សេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់វិទ្យាស្ថានជាតិអធិការកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីប្រធាន និងតំណាង មន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ថ្លែងក្នុងកិច្ចប្រជុំ...
អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងចុងក្រោយនៅមជ្ឈិមបូព៌ា។ លោក Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា រួមទាំងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីរ៉ង់ លើប្រទេសជិតខាងនៅឈូងសមុទ្រ និងលើសពីនេះ ព្រមទាំងការកើនឡើងគួរឱ្យកត់សម្គាល់នៃវោហាសាស្ត្រអរិភាព នេះបើយោងតាមអ្នកនាំពាក្យរបស់លោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោក...
ការដឹកនាំរបស់ចិននៅក្នុងការផ្លាស់ប្តូរថាមពលសកល បានបើកទ្វារឱ្យប្រទេសកំពុងអភិវឌ្ឍស្វែងរកផ្លូវទៅកាន់ការអភិវឌ្ឍប្រកបដោយតុល្យភាព រវាងកំណើនសេដ្ឋកិច្ច ការការពារបរិស្ថាន និងការរស់នៅរបស់មនុស្សជាតិ។ នៅពេលដែលពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងវិបត្តិថាមពល ការអភិវឌ្ឍបៃតងបានក្លាយជាស្នូលនៃយុទ្ធសាស្ត្រជាតិ និងអន្តរជាតិ។ ក្នុងបរិបទនេះ ប្រទេសចិន ដែលក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដ៏ធំបំផុតលើពិភពលោក បានកំណត់ខ្លួនឯងជាអ្នកដឹកនាំស្នូលក្នុងដំណើរការផ្លាស់ប្តូរពិភពលោកទៅរកសេដ្ឋកិច្ចកាបូនទាប។ ការស្វែងយល់ពីសមិទ្ធផលនូវវិធីសាស្ត្រ និងការរួមចំណែករបស់ចិន គឺជាចំណេះដឹងមានតម្លៃ ដែលប្រទេសកម្ពុជាអាចប្រើប្រាស់ដើម្បីពន្លឿនការអភិវឌ្ឍបៃតងរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ចិនបានធ្វើការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដោយបានដាក់ចេញនូវគោលនយោបាយ “ការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី”...
ខណៈពេលវេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ ២០២៦ទើបបានរៀបចំឡើងនាពេលថ្មីៗនេះ បណ្តាញទូរទស្សន៍ CGTN បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន និងតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មី ដើម្បីធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ១២,០០០ នាក់មកពីប្រទេសចំនួន ៤៣ ទូទាំងពិភពលោក។ អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃវិជ្ជមានចំពោះសមិទ្ធផលរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសិទ្ធិមនុស្ស ដោយសម្គាល់ឃើញថា ប្រទេសចិនបានសម្រេចការបន្ស៊ីគ្នារវាងសិទ្ធិមនុស្សជាមួយនឹងប្រព័ន្ធអភិបាលកិច្ចជាតិ និងសមត្ថភាពអភិអភិបាលកិច្ចជាតិ ដោយបានត្រួសត្រាយមាគ៌ាអភិវឌ្ឍន៍ផ្នែកសិទ្ធិមនុស្សដែលស្របតាមនិន្នាការនៃយុសម័យ និងលក្ខខណ្ឌជាតិរបស់ខ្លួន ដែលបានផ្តល់នូវបទពិសោធដ៏មានតម្លៃសម្រាប់ពិភពលោក។ ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនស្តីពីការកាន់អំណាចដោយតម្កល់ទុកប្រជាជនជាអាទិភាព ហើយប្រសិទ្ធភាពអភិបាលកិច្ចរបស់រដ្ឋាភិបាលចិនបានក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់សហគមន៍អន្តរជាតិស្វែងយល់ពីកម្រិតនៃការអភិវឌ្ឍសិទ្ធិមនុស្សនៃប្រទេសចិន។ អ្នកផ្តល់បទសម្ភាសន៍បានកោតសរសើរយ៉ាងខ្លាំងចំពោះអភិបាលកិច្ចជាតិចិន ដោយមានកម្រិតនៃការពេញចិត្តលើសពី ៦០% ក្នុងការវាយតម្លៃចំពោះប្រសិទ្ធភាពអភិបាលកិច្ចក្នុងវិស័យចំនួន ៨ ដូចជាសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ...
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកសាច់បង្កក មួយកន្លែង ស្ថិតក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញសាច់បង្កកមួយចំនួន ដែលមិនមានឯកសារបញ្ជាក់ ពីប្រភពនាំចូលច្បាស់លាស់ និងបានសម្រេចបិទឃ្លុំបេទូបង្កក ជាបណ្តោះអាសន្ន រង់ចាំម្ចាស់ទីតាំងយកឯកសារ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីបានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Pemelo Group ដឹកនាំដោយ លោក Greet Warlop នាយកផ្នែកលក់ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីពិភាក្សាអំពី កម្មវិធីសំខាន់ៗរួមមាន កម្មវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេវាធនាគារឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងខ្សែច្រវាក់តម្លៃទីផ្សារ។...
ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ពិតជាមានផលិតផលថៃ នៅក្នុងឃ្លាំងស្ដុកមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការចុះឆែក ឃ្លាំងទំនិញាខាងលើ លោក ជិន ប៊ុនធឿនបញ្ជាក់ថា «អ្វីដែលក្រុមការងារ ចុះទៅពីនិត្យ...
នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បណ្តាញសង្គម Facebook រួមទាំងកម្មវិធីដទៃទៀតស្ថិតក្រោមក្រុមហ៊ុន Meta ដូចជា Instagram, Messenger និង WhatsApp បានគាំងដំណើរការមិនអាចប្រើប្រាស់បាន នៅទូទាំងពិភពលោក។