ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នៅគ្រប់ឃុំ សង្កាត់ទាំង១.៦៥២ ទូទាំងប្រទេស។ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៦ ហើយដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និ ង ការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦ ត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ។ យោងតាមអនុក្រឹត្យលេខ១០៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ចំនួនសមាជិកក្រុមប្រឹក្សា តាមឃុំ សង្កាត់នីមួយៗសម្រាប់ក្រុមប្រឹក្សាឃុំ...
បរទេស៖ ប្រទេសចិននៅថ្ងៃសុក្រនេះ បានព្រមានសហគមន៍នានានៅភាគពាយ័ព្យនៃខេត្តស៊ីនជាំង និងតំបន់ក្បែរៗរបស់ខ្លួន ឲ្យត្រៀមខ្លួនសម្រាប់ «ទឹកជំនន់ធ្ងន់ធ្ងរ» នៅរដូវក្តៅនេះ ដែលបណ្តាលមកពីសីតុណ្ហភាពខ្ពស់ខុសប្រក្រតី ភ្លៀងធ្លាក់ខ្លាំង និងការរលាយផ្ទាំងទឹកកកយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍នៅថ្ងៃសុក្រថា វាលខ្សាច់ Taklamakan របស់ខេត្តស៊ីនជាំង ដែលជាវាលខ្សាច់ធំជាងគេរបស់ប្រទេសចិន...
បរទេស៖ អាជ្ញាធរផ្នែកដោះស្រាយពាណិជ្ជកម្មវៀតណាម (Trav) នៅក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានទទួលញត្តិ ដែលស្នើសុំឲ្យចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃលើដែកស្ត្រេសដែលនាំចូលពីប្រទេសចិន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា យោងតាមអាជ្ញាធរផ្នែកដោះស្រាយពាណិជ្ជកម្មវៀតណាម គឺញត្តិនេះត្រូវបានដាក់ ជូនដោយក្រុមហ៊ុនដែលតំណាងឱ្យឧស្សាហកម្មក្នុងស្រុក ដោយអះអាងថា ការនាំចូលដែកពីប្រទេសចិន កំពុងត្រូវបានលក់បង្ខូចតម្លៃចូលទៅក្នុងទីផ្សារវៀតណាម និងស្នើសុំការអនុវត្តវិធានការប្រឆាំងការលក់បង្ខូចតម្លៃនេះ។ អាជ្ញាធរស៊ើបអង្កេតបានបញ្ជាក់ថា ញត្តិដែលដាក់ជូន...
ភ្នំពេញ ៖ រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បន្តធ្វើ កាបណ្ដេញចេញជនបរទេសសរុបចំនួន ២,២៧៨នាក់ មាន...
ប៉ោយប៉ែត៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលក្រុង ប៉ោយប៉ែត ដឹកនាំដោយ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារ បានចុះពិនិត្យ និងណែនាំដល់អាជីវករ នៅក្នុងផ្សារអគ្គៈ (ផ្សារត្រី) ឱ្យបញ្ឈប់ជាបន្ទាន់នូវការនាំចូល តាំងលក់ និងចែកចាយផលិតផលគ្រប់ប្រភេទដែលនាំចូលពីប្រទេសថៃ។ ក្នុងឱកាសនោះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់ម្នាក់បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ធ្វើការវាយប្រហារម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ វិសាលភាពនៃសង្គ្រាមនឹងពង្រីកហួសពីតំបន់។ លោក Ali Abdollahi មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាសំខាន់របស់អ៊ីរ៉ង់ Khatam al-Anbiya បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅលើ Truth Social...
ភ្នំពេញ ៖ រដ្ឋសភា នឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ ។ តាមការគូសបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នឹងបង្កើតឱ្យមានរបត់ថ្មីមួយ ក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជាតិ តាមរយៈការកំណត់បទដ្ឋានបច្ចេកទេសទំហំយានយន្តឱ្យបានច្បាស់លាស់ និងការដាក់ចេញនូវវិធានការរឹតបន្តឹង ត្រួតពិនិត្យ ព្រមទាំង...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)” នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ។ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)» បានថ្លែងថា ការបង្កើត ស.ព.ក. គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង...
ភ្នំពេញ ៖«Human of This Planet» ដែលជាវេទិកាសម្រាប់ការចែករំលែករឿងរ៉ាវជាសកល បង្កើតឡើងដោយកញ្ញា ឆឺរីល អ៊ឹង (Cheryl Ng) សហការជាមួយ «Paradyms» ដែលជាស្ទូឌីយោគំនិតច្នៃប្រឌិត បង្កើតឡើងដោយលោក គីអូនី ខារីយ៉ន (Keoni Carrion) បានប្រកាសជាផ្លូវការអំពីការចាក់បញ្ចាំងស៊េរីខ្សែភាពយន្តឯកសាររបស់ខ្លួនដែលមានចំណងជើងថា «លើសពីសំឡេង»។ ព្រឹត្តិការណ៍បញ្ចាំងភាពយន្តឯកសារជាផ្លូវការនេះ...
ទីក្រុងហ្សឺណែវ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារ ទ្វេភាគីជាមួយ លោក ហ្សេរ៉ូម កូសង់ដេ (Jérôme Cosandey) អនុប្រធានរដ្ឋលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃប្រទេសស្វ៊ីស នៅក្នុងសន្និសីទអន្តរជាតិ ខាងការងារលើកទី១១៤ ក្នុងប្រទេសស្វ៊ីស ដើម្បីបង្ហាញពីវឌ្ឍនភាព...