ភ្នំពេញ៖ សាម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានទទួលស្គាល់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងថែរក្សាសុខសន្តិភាព ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ MCB & MCCB ចំនួន ០២ មុខ (កញ្ចប់ទី០២) (Category-2) សម្រាប់គម្រោងការងារបន្តចរន្ត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ ឧបករណ៍បច្ចេកទេស ចំនួន ០៣មុខ ជូនអគ្គិសនីបាត់ដំបង, អង្គភាពបរិធាន និងអង្គភាពរោងជាងជួសជុល នៃ នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ២០២៦)...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ សម្រាប់ការអនុវត្ត ជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះ សាំង ៤ ៦០០ រៀល (ចុះថ្លៃ ១០០...
ភ្នំពេញ ៖ ចិន បានប្រកាសគាំទ្រយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍការអប់រំបច្ចេកទេសវិជ្ជាជីវៈ នៅកម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងវិទ្យាស្ថានវិជ្ជាជីវៈចិន និងកម្ពុជា ផងដែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអបអរសាទរយ៉ាងកក់ក្តៅចំពោះទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈលើកទី៩ របស់ប្រទេសកម្ពុជា។ លោក ឯកអគ្គរដ្ឋទូត...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានសរសើរប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង មេដឹកនាំចិន លោក Xi Jinping សម្រាប់តួនាទីរបស់ពួកគេក្នុងការ នាំយកដំណោះស្រាយ សន្តិភាពជាមួយអ៊ីរ៉ង់។...
យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានទាមទារម្តងទៀត នូវកំណែទម្រង់នៅអង្គការសហប្រជាជាតិដោយនិយាយថា ស្ថាប័នពិភពលោកគួរតែឆ្លុះបញ្ចាំង ពីការពិតនៃភូមិសាស្ត្រនយោបាយសហសម័យ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសស្លូវ៉ាគី នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi និងសមភាគីស្លូវ៉ាគីបានអះអាងពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះពហុភាគីនិយម។ លោក Modi និងនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ក៏បានគាំទ្រផងដែរនៅក្នុងសេចក្តីថ្លែងការណ៍រួម មួយគឺកំណែទម្រង់ទូលំទូលាយនៃស្ថាប័នពហុភាគី រួមទាំងអង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យពួកគេតំណាងកាន់តែច្រើន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃចន្ទថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 បានធ្លាក់ នៅតំបន់ Irkutsk របស់រុស្ស៊ី ខណៈព្យាយាមចុះចតក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់ជាប្រចាំមួយ។ យ៉ាងណាក្តីក្រុមនាវិកបើកបរយន្តហោះបានចុះប៊ូតុងគេចចេញដោយសុវត្ថិភាព ហើយមិនមានការខូចខាតណាមួយនៅផ្ទាល់ដីនោះទេ។បើតាមក្រសួង យន្តហោះនេះបានហោះដោយ គ្មានអាវុធនិងគ្រាប់រំសេវឡើយ។ អភិបាលតំបន់ លោក Igor Kobzev បាននិយាយនៅលើបណ្តាញទំនាក់ទំនង សង្គមរបស់គាត់ថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាយន្តហោះយោធា នៅមូលដ្ឋានទ័ពអាកាសអាមេរិក B-52 បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាស Edwards ក្នុងវាលខ្សាច់ Mojave នៃរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចន្ទម្សិលមិញ ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមឆ្លើយតបបន្ទាន់ត្រូវ បានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ ហើយប្រតិបត្តិការឆ្លើយតប នៅតែបន្តនៅឡើយ មកទល់ពេលនេះ។ នៅក្នុងការប្រកាសដាច់ដោយឡែកមួយទៀត នៅលើបណ្តាញ X មូលដ្ឋានយោធាបានប្រកាសថា...
បរទេស៖ ការអនុវត្តលិខិតឆ្លងដែន ផលិតផលឌីជីថល (DPP) ដែលបានគ្រោងទុករបស់សហភាពអឺរ៉ុបចាប់ពីឆ្នាំ ២០២៨ កំពុងជំរុញឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់របស់ប្រទេសវៀតណាមឱ្យចាប់ផ្តើម កសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដែលត្រូវការ ដើម្បីបំពេញតាមតម្រូវការថ្មី។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា សហភាពអឺរ៉ុបបានដាក់ចេញ នូវផែនទីបង្ហាញផ្លូវចាំបាច់សម្រាប់ DPP ដែលធ្វើឱ្យវាក្លាយជាតម្រូវការជាមុន សម្រាប់ផលិតផលសម្លៀកបំពាក់...