ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨)...
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បានសម្រេចនូវលទ្ធផលវិជ្ជមានមួយទៀត ក្នុងការដោះស្រាយទំនាស់ព្រំដីជូនប្រជាពលរដ្ឋ ផ្អែកលើគោលការណ៍ច្បាប់ និងការយោគយល់គ្នាទៅវិញទៅមក។ លោក សាយ ដារ៉ា អភិបាលរងនៃគណៈអភិបាលក្រុងព្រះវិហារ បានដឹកនាំក្រុមការងារជំនាញ ចុះផ្ទាល់ទៅកាន់សាលាសង្កាត់ប៉ាលហាល ដើម្បីបើកកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយករណីវិវាទព្រំដីដ៏រ៉ាំរ៉ៃមួយ រវាងភាគីម្ចាស់ដីដែលជាអ្នកជិតខាងនឹងគ្នា។ ភាគីពាក់ព័ន្ធនៅក្នុងវិវាទ៖ភាគីដើមបណ្តឹង៖ លោក គង់...
ម៉ុងហ្គោលី៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជននៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីបើក «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។ កិច្ចប្រជុំកម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងដោយអង្គការ ICAPP សហការជាមួយគណបក្សប្រជាជនម៉ុងហ្គោលី...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន...
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តនឹងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ (ZOOM) នៅសាលប្រជុំ ហែម ខន (ជាន់ទី៣)។ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi បានពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការគ្រប់គ្រងចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស។ រដ្ឋមន្ត្រីទាំងពីរបានពិនិត្យឡើងវិញ នូវការវិវឌ្ឍថ្មីៗទាក់ទងនឹងការរុករកតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ និងការរៀបចំបណ្តោះអាសន្ន សម្រាប់ការឆ្លងកាត់របស់នាវាក្នុងរយៈពេល ៦០ថ្ងៃ...
បរទេស៖ រលកកម្ដៅដ៏ក្ដៅគគុក បានសម្លាប់មនុស្សរាប់រយនាក់នៅទូទាំងទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ ដោយប្រទេសអេស្ប៉ាញបានរាយការណ៍ ពីចំនួនអ្នកស្លាប់ខ្ពស់បំផុត ខណៈដែលសីតុណ្ហភាពបានកើនឡើងដល់ ៤០អង្សាសេ (១០៤អង្សាហ្វារិនហៃ) ហើយកំណត់ត្រាត្រូវបានបំបែក នៅទូទាំងទ្វីប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ថា យោងតាមប្រព័ន្ធត្រួតពិនិត្យអត្រាមរណភាពរបស់ប្រទេស អាជ្ញាធរអេស្ប៉ាញបានភ្ជាប់ការស្លាប់ជាង ២០០ នាក់ទៅនឹងកម្ដៅខ្លាំង។ ប្រទេសអាល្លឺម៉ង់បានរាយការណ៍ពីការស្លាប់ជាង ២០ នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ស៊ី ជីនពីងអគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានពិភាក្សាគ្នាលើការពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ។លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងក្រោយសម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក ស៊ី...
បរទេស ៖ លោក Mohammad Bagher Ghalibaf ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ បានបដិសេធរបាយការណ៍ដែលថា ទ្រព្យសម្បត្តិ ដែលដកចេញពីការបង្កករបស់ប្រទេសអ៊ីរ៉ង់ ហើយដែលនឹងត្រូវបានប្រើប្រាស់ដើម្បីទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក។ ការកត់សម្គាល់របស់លោក Mohammad Bagher Ghalibaf បានបន្ថែមទៅលើការបកស្រាយផ្ទុយគ្នា នៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែមិថុនា។ យោងតាមសារព័ត៌មាន...
ប៉េកាំង ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua ថា លោកប្រធានាធិបតី ស៊ី ជីនពីង បាននិយាយ នៅថ្ងៃសុក្រ ខណៈដែលលោកបានជួបជាមួយ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅទីក្រុងប៉េកាំងថា ស្ថានភាពអន្តរជាតិ និងតំបន់កំពុងឆ្លងកាត់ «ការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងស៊ីជម្រៅ» ហើយថា...