មណ្ឌលគិរី ៖ កម្លាំងនគរបាលក្រុងសែនមនោរម្យ បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៨នាក់ ពាក់ព័ន្ធករណីគាស់តូបលក់ឥវ៉ាន់ លួចយកម្ហូបអាហារ និងភេសជ្ជៈ នៅមុខសួនកុមារ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមិថុនា...
ក្រុមហ៊ុន Vingroup របស់វៀតណាម នឹងវិនិយោគប្រាក់ ១៣ លានដុល្លារ លើក្រុមហ៊ុនផលិតមនុស្សយន្តស្រដៀង នឹងមនុស្សរបស់អាមេរិក មេដឹកនាំវៀតណាម និងហ្វីលីពីន ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យលើសចំនួន ១០ ពាន់លានដុល្លារអាមេរិក ជប៉ុនថា នាវាផ្ទុកយន្តហោះរបស់ចិន Liaoning ធ្វើសមយុទ្ធ នៅភាគខាងកើតហ្វីលីពីន ម៉ាឡេស៊ី ផ្អាកនាំចូលគ្រឿងសមុទ្រប្រភេទ បង្គា៥ប្រភេទ...
ភ្នំពេញ៖ ក្រុមហ៊ុន ប៊ីអេហ្វអិកស៍ ខាភីថល ឯ.ក (BFX Capital) បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ឱកាសការងារ និងការវិនិយោគក្នុងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា» ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ និងនិស្សិតជាច្រើនរូប ដែលប្រារព្ធឡើងនាល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលកវិទ្យល័យភូមិន្ទភ្នំពេញ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងពង្រីកចំណេះដឹងហិរញ្ញវត្ថុ និងបើកបង្ហាញពីសក្តានុពលនៃទីផ្សារឧបករណ៍និស្សន្ទ (Derivatives Market)...
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានអំពាវនាវដល់ស្រទាប់យុវវ័យកម្ពុជា ឱ្យចូលរួមក្នុងយុទ្ធនាការជាតិប្រឆាំងព័ត៌មានក្លែងក្លាយ ដោយធ្វើសកម្មភាពជា «ឃោសនិក ឬអ្នកផ្សព្វផ្សាយ» ដ៏សកម្មក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលកំពុងយាយីដល់សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គម។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីសៀលថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២៦។...
កំពង់ធំ៖ បន្ទាប់ពីអញ្ជើញទស្សនកិច្ចសិក្សាគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ធំរួចមក នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ អញ្ជើញអមដំណើរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ»...
បរទេស៖ ប្រទេសថៃនឹងលើកយកបញ្ហាជម្លោះពាណិជ្ជកម្ម ជុំវិញការផ្អាកការនាំចូលបង្គាថៃចំនួនប្រាំប្រភេទរបស់ម៉ាឡេស៊ី ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO និងអាស៊ាន ខណៈពេលដែលកំពុងបន្តវិធានការទូលំទូលាយជាងមុន ដើម្បីកំណត់ផលប៉ះពាល់សេដ្ឋកិច្ច, នេះបើយោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun បាននិយាយកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ថា បញ្ហានេះបង្ហាញពីការផ្លាស់ប្តូរពីការគាំទ្រទីផ្សារក្នុងស្រុករយៈពេលខ្លី ទៅជាការឆ្លើយតបពាណិជ្ជកម្មកាន់តែទូលំទូលាយ...
សាធារណរដ្ឋកូរ៉េ៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសមាគមរាជសីហ៍ សហការជាមួយរដ្ឋបាលស្រុក អឺមសង់នៃសាធារណរដ្ឋកូរ៉េ បានរៀបចំព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់បាល់ទាត់មិត្តភាពសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ លើកទី១ ឆ្នាំ២០២៦” ដោយមានក្រុមកីឡាករមកពីតំបន់នានាចំនួន ២១ក្រុម ចូលរួមប្រកួតនៅតារាងបាល់ទាត់ នៅតំបន់អឺមសង់នៃសាធារណរដ្ឋកូរ៉េ។ ក្នុងព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពី លោក...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាមានកិត្តិយសល្បាញល្បី ទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ដែលវាយតម្លៃដោយUS News & World Report កាលពីពេលថ្មីៗកន្លងមកនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ ២០២៦ នាថ្ងៃទី...
កាលពីថ្ងៃទី 31 ខែឧសភា ឆ្នាំ 2026 កន្លងទៅ មានករណីហិង្សាដេញកាប់ និងគប់គ្នាទៅវិញទៅមក នៅត្រង់ចំណុចមណ្ឌលប្រាំ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ គ្រាន់តែទទួលបានដំណឹងពីប្រជាពលរដ្ឋភ្លាម កម្លាំងជំនាញស្រាវជ្រាវ ក៏បានបើកការស៊ើបអង្កេត និងឃាត់ខ្លួនក្មេងទំនើងទាំងពីរក្រុមនោះជាបន្តបន្ទាប់ លើកទី 1 បានចំនួន 6...
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលជាផ្លូវការនូវសមិទ្ធផលស្ពានថ្មីមួយកន្លែង ដែលបានសាងសង់រួចរាល់លទ្ធផល ១០០% ស្ថិតនៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ស្ពានដែលត្រូវបានប្រគល់-ទទួល និងបើកឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាប្រភេទស្ពានសសរបេតុង ធ្នឹមដែក កម្រាលឈើ មានប្រវែង៣៦...