បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky អាចធ្វើដំណើរមកទីក្រុងមូស្គូនៅពេលណាក៏បាន ប្រសិនបើគាត់ចង់ជួបពិភាក្សាគ្នាជាមួយនឹងរុស្សី ។ លោកZelensky បានបោះពុម្ភលិខិតមួយ កាលពីថ្ងៃព្រហស្បតិ៍ដែលស្នើឱ្យមានជំនួបទល់មុខជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយមានការចូលរួមពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាព។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម លើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងបុគ្គល និងអង្គភាពមួយចំនួនទៀត កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនសម្ពាធលើប្រទេសដែនកោះនេះ។ ក្រសួងរតនាគារជាតិ របស់សហរដ្ឋអាមេរិកបានបន្ថែមថាលោក Diaz-Canel និងបុគ្គលបួននាក់ផ្សេងទៀត និងអង្គភាពចំនួន៥ រួមទាំងក្រសួង នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ របស់ប្រទេសគុយបា ទៅក្នុងបញ្ជីជាតិដែលបានកំណត់ជាពិសេស...
ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា រដ្ឋបាលគយអាស៊ាន បានរួមសហការគ្នាប្តេជ្ញាចិត្តពង្រឹង កិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការធ្វើទំនើបកម្មគយ ។ លោកបណ្ឌិត គុណ ញឹម បានបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២-៤ ខែមិថុនា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិតជាតិថ្មី (AI) របស់ប្រទេស។ ការចេញផ្សាយព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រីបាននិយាយថា យុទ្ធសាស្ត្រដែលមានឈ្មោះថា “AI សម្រាប់ទាំងអស់គ្នា” កំណត់គោលដៅជំរុញសេដ្ឋកិច្ច របស់ប្រទេសកាណាដាជិត២០០ ពាន់លានដុល្លារកាណាដា ឬប្រហែលជា១៤៤ ពាន់លានដុល្លារ អាមេរិក ដើម្បីបង្កើតការងារទាក់ទងនឹង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកកាសែតអាមេរិកម្នាក់ដែលស្គាល់ឈ្មោះថា Christopher Helali បានស្នើសុំឱ្យប្រធានាធិបតីVladimir Putin ដើម្បីសុំចូលសញ្ជាតិរុស្ស៊ី ហើយនិយាយថា គាត់រំពឹងថា នឹងទទួលបានវាក្នុងរយៈពេលប៉ុន្មានខែទៀត។ លោកHelali ជាអ្នករាយការណ៍ស៊ើបអង្កេត និងជាលេខាធិការអន្តរជាតិនៃបក្សកុម្មុយនិស្តអាមេរិកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង St. Petersburg ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ថាគាត់បានផ្ញើលិខិតមួយចំនួន៤ទំព័រដែលបង្ហាញពីករណីរបស់គាត់សម្រាប់ការសុំចូលសញ្ជាតិនេះ។ លោកHelali បាននិយាយថា ៖ខ្ញុំបានបង្ហាញពីបំណងចង់ ទទួលបានសញ្ជាតិរុស្ស៊ីពិតមែន។...
ហាវ៉ាណា៖ ប្រទេសគុយបា បានបដិសេធការចោទប្រកាន់ដែលធ្វើឡើងដោយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានប្រាប់ព្រឹទ្ធសភាអាមេរិកថា ប្រទេសកោះមួយនេះឧបត្ថម្ភភេរវកម្ម។ លោក Bruno Rodriguez រដ្ឋមន្ត្រីការបរទេសគុយបា បានឲ្យដឹងថា ការដាក់បញ្ចូលប្រទេសគុយបា ទៅក្នុងបញ្ជីរដ្ឋ ដែលគាំទ្រភេរវកម្មរបស់សហរដ្ឋអាមេរិក គឺផ្អែកលើលក្ខណៈវិនិច្ឆ័យនយោបាយជាជាងភស្តុតាង។ លោក Rodriguez បានលើកឡើងថា ការកំណត់នេះគឺ “តាមអំពើចិត្ត...
បរទេស៖ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតបានជួបជាមួយសមភាគីរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ ហើយបានអំពាវនាវឱ្យមានស្ថិរភាពក្នុងវិស័យថាមពល ខណៈដែលសង្គ្រាមអ៊ីរ៉ង់ និងអ៊ុយក្រែនបានកាត់បន្ថយទិន្នផលប្រេងពីប្រទេសផលិតប្រេងកំពូលពីររបស់ OPEC+ និងធ្វើឱ្យតម្លៃកើនឡើង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ថា OPEC+ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកនៅឆ្នាំ ២០២៦ ខណៈដែលសង្គ្រាមទាំងពីរបានបង្ខំឱ្យកាត់បន្ថយការនាំចេញប្រេង និងធ្វើឱ្យកិច្ចព្រមព្រៀងគោលនយោបាយទិន្នផលរបស់ពួកគេក្លាយជានិមិត្តរូប។ បន្ថែមពីលើនេះ អារ៉ាប់រួម ដែលជាសមាជិក OPEC អស់រយៈពេលជិត ៦០...
មណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ៕
កំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជានិងការចង្អុលបង្ហាញយ៉ាងមុឺងម៉ាត់របស់របស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ...
បាត់ដំបង៖ ការធ្វើតេស្តទទួលស្គាល់ ការសិក្សាដែលមានពីមុន (RPL) មិនត្រឹមតែជាយន្តការដ៏សំខាន់មួយ ក្នុងការទទួលស្គាល់ចំណេះដឹង ជំនាញ និងបទពិសោធការងារ ដែលបេក្ខជនមានស្រាប់ ឱ្យក្លាយជាវិញ្ញាបនបត្រជាតិ ផ្លូវការនោះទេ ប៉ុន្តែវាក៏ជាកូនសោបើកទ្វារទៅកាន់ការងារ ជំនាញ និងប្រាក់ចំណូលកាន់តែប្រសើរឡើងផងដែរ។ នេះបើតាមលោក អ៊ុកវង្ស ឌីនីកា តំណាងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព RPL វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅថ្ងៃទី៥...