នៅខែឧសភា ឆ្នាំ២០២៥ លោកXi Jinpingប្រធានរដ្ឋចិនបានទៅទស្សនារូងភ្នំLongmenនៅទីក្រុងLuoyang ខេត្តHenan។នៅមុខរូងភ្នំBinyang លោកបានរំលឹកពីបទពិសោធន៍ ក្នុងការការពារសិលាចារឹករាជវង្ស Sui នៅពេលដែលលោកធ្វើការ នៅស្រុក Zhengding ខេត្តHebei ហើយបានសង្កត់ធ្ងន់ថា “យើងត្រូវតែការពារ បន្តវេននិងផ្សព្វផ្សាយ ឱ្យបានល្អនូវទ្រព្យសម្បត្តិវប្បធម៌ចិនទាំងនេះ”។ ចាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៨មក ចាប់ពីទីក្រុងHepuភូមិភាគស្វយ័តGuangxiដល់វិកិណ្ណដ្ឋាន Yinxu ខេត្ត Henan ពីវិកិណ្ណដ្ឋាន Sanxingdui ខេត្តSichuan ដល់ស្រុកYunmeng ខេត្តHubei ដានជើងវប្បធម៌របស់លោកXi Jinpingបានគ្របដណ្តប់លើទីតាំងសំខាន់ៗនៃអរិយធម៌ចិន ដែលបានបង្ហាញពីការគិតគូរយ៉ាងស៊ីជម្រៅ របស់លោកដែលទទួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រនិងប្រជាជន ។នៅឆ្នាំ២០២៥ រូងភ្នំ Longmenបានទទួលភ្ញៀវទេសចរជាង៨៥១ម៉ឺននាក់ ហើយការរួមបញ្ចូលគ្នា នៃវប្បធម៌និងទេសចរណ៍កំពុងក្លាយជាឧស្សាហកម្មសសរស្តម្ភ ឧស្សាហកម្មចិញ្ចឹមជីវិតរបស់ប្រជាជននិងឧស្សាហកម្មដែលផ្តល់សុភមង្គល ។...
ភ្នំពេញ ៖ តបតាមការអំពាវនាវដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ ២ ៧០០ ជំហាន ដើម្បីគន្ធបុប្ផានៅពហុកីឡដ្ឋានមរតកតេជោ...
នាយករដ្ឋមន្ត្រីថៃ អំពាវនាវឱ្យមានកិច្ចពិភាក្សា ជាបន្ទាន់ជាមួយម៉ាឡេស៊ី បន្ទាប់ពីម៉ាឡេស៊ី បានហាមឃាត់ការនាំចូល បង្គារបស់ថៃ ៥ប្រភេទ នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ របស់រុស្សី ធ្វើតេស្តមីស៊ីល នៅក្នុងសមុទ្រ Barents លោក ត្រាំ សារភាពថា ពិតជាបានហៅ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា មនុស្សឆ្កួតមែន នៅក្នុងការសន្ទនាតាមទូរស័ព្ទ អ៊ីស្រាអែល និងលីបង់...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើអ្នកសារព័ត៌មានចូលរួមគាំទ្រលុបបំបាត់ការបង្ហោះផ្សព្វផ្សាយ រូបភាពអាសអាភាស ការជេរប្រមាថ និងបរិហាកេរ្តិ៍ផ្សេងៗ តាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម។ ការស្នើរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ដ្រី ក្រោមប្រធានបទ «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ដ្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៃកម្ពុជា» ប្រព្រឹត្តទៅសណ្ឋាគារ...
បាត់ដំបង៖ គ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះចំនួន២២គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណៈពេលយកអេស្កាទៅកាយដីស្រែនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ឈ្មោះ លន់ ម៉េងជូរ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ថាបានប្រទះឃើញគ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ខណះពេលយកអេស្កាកាយដីស្រែនៅចំណុចខាងលើ...
ពោធិ៍សាត់៖ វិស័យថាមពលបៃតងនៅក្នុងប្រទេសកម្ពុជា បានឈានដល់របត់ដ៏សំខាន់មួយទៀតហើយ ខណៈដែលគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសម្រេចការងារដល់ដំណាក់កាល «បិទទ្វារទឹកជាផ្លូវការ» ដោយជោគជ័យ ដើម្បីត្រៀមខ្លួនសម្រាប់ការផលិតថាមពលនាពេលឆាប់ៗខាងមុខ។ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ មានសមត្ថភាពផលិតអានុភាពអគ្គិសនីបានរហូតដល់ ៨០មេហ្គាវ៉ាត់ ។ ការសម្រេចបាននូវដំណាក់កាលបិទទ្វារទឹកនេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា ការសាងសង់ជិតឈានដល់ទីបញ្ចប់ និងត្រៀមបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋបានយ៉ាងប្រសើរ ។ ពិធីចុចប៉ូតុង បិទទ្វារទឹកជាផ្លូវការ...
តាមរយៈកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ការងារអភិរក្សវប្បធម៌ខ្មែរក្នុងអំឡុងពេលពេលកន្លងមកត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង ដោយផ្សារភ្ជាប់ជាមួយនឹងការប្រកបមុខរបរចិញ្ចឹមជីវិត ការអប់រំ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍទេសចរណ៍និងតម្រូវការផ្នែកវប្បធម៌របស់ប្រជាជន។ បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយ ខេត្តគៀនយ៉ាង នៅខេត្ត អានយ៉ាង មានសហគមន៍ជនជាតិខ្មែរមានចំនួនជិត ៤០ ម៉ឺននាក់ ស្មើនឹង ៨,០៦% នៃចំនួនប្រជាជនសរុបក្នុងខេត្ត។ ចំណុចលេចធ្លោក្នុងគោលនយោបាយជនជាតិនៅខេត្ត អានយ៉ាង...
ភ្នំពេញ៖ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បងប្អូនកម្មករជិត ១០០នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលនៅសល់ ១២នាក់ដែលកំពុងសម្រាកព្យាបាលហើយមានសភាពល្អប្រសើរឡើងជារួម។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់ទូតសិង្ហបុរី ថា កម្ពុជាកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួច ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ពីប្រទេសកម្ពុជា។ ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Steven Pang Chee...
បរទេស៖ កោះតៃវ៉ាន់នឹងបង្កើនឃ្លាំងអាវុធមីស៊ីលប្រឆាំងកប៉ាល់ដ៏មានឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងដល់ជាង ១.៨០០ គ្រាប់នៅដើមឆ្នាំ ២០២៩ ខណៈដែលខ្លួនកំពុងស្វែងរកការបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការបិទផ្លូវ ឬការឈ្លានពានដោយប្រទេសចិន នេះបើយោងតាមការគណនារបស់ Reuters។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ថា ឃ្លាំងអាវុធដែលកំពុងពង្រីកនេះ ដែលអាចបាញ់ចេញពីយន្តហោះ កប៉ាល់ និងឧបករណ៍បាញ់បង្ហោះនៅលើដី គឺជាផ្នែកមួយនៃការផ្លាស់ប្តូររបស់តៃវ៉ាន់ឆ្ពោះទៅរកយុទ្ធសាស្ត្រអសមមាត្រ ដែលអ្នកការពារកោះនេះស្វែងរកការទប់ទល់នឹងគុណសម្បត្តិដ៏ធំរបស់ចិនក្នុងការបាញ់ប្រហារជាមួយនឹងអាវុធមួយចំនួនធំដែលមានតម្លៃសមរម្យ ប៉ុន្តែមានគ្រោះថ្នាក់។ ទាំងនេះក៏រួមបញ្ចូលទាំងមីស៊ីលរយៈចម្ងាយខ្លី និងយន្តហោះគ្មានមនុស្សបើកលើដី...