បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានអំពាវនាវឱ្យមានកិច្ចពិភាក្សា ជាបន្ទាន់ជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់ពីម៉ាឡេស៊ី បានហាមឃាត់ការនាំចូលបង្គារបស់ថៃ ចំនួនប្រាំប្រភេទជាបណ្ដោះអាសន្ន ដែលជាផ្នែកមួយ នៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើផលិតផលនេសាទថៃ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា លោក អនុទីន បានចេញសេចក្តីណែនាំនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ...
ភ្នំពេញ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោកសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាទាំងអស់ បន្តបំផុសស្មារតីអប់រំកុមារ ពីវ័យក្មេង ឱ្យយល់ដឹងពីតម្លៃនៃការសិក្សា ព្រោះកុមារប្រៀបដូចជា «ក្រដាសសមួយសន្លឹក» ងាយនឹងទទួលយកការ បណ្តុះបណ្តាល និងការអប់រំ។ ការលើកទឹកចិត្តរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានថា អ៊ីរ៉ង់នឹងឆ្លើយតប ប្រសិនបើអ៊ីស្រាអែល វាយប្រហារទីក្រុង Beirut ដោយនិយាយថា ទីក្រុងតេហរ៉ង់បានជូនដំណឹងដល់ភាគីទាំងអស់ថា ខ្លួននឹងមិនអត់ធ្មត់ ចំពោះការវាយលុកលើរដ្ឋធានីលីបង់ ហើយទង្វើបែបនេះអាចបង្កឱ្យ មានសង្គ្រាមឡើងវិញផង។ នៅក្នុងបទសម្ភាសន៍មួយដែលផ្សាយ ដោយទូរទស្សន៍លីបង់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងនាវាចរខាងជើងរបស់រុស្ស៊ី បានបញ្ចេញវីដេអូ នៃនាវាមុជទឹកដើរ ដោយថាមពលនុយ ក្លេអ៊ែរ Arkhangelsk របស់ខ្លួនដែលធ្វើការសាកល្បងមីស៊ីល ដោយជោគជ័យនៅសមុទ្រ Barents ក្នុងតំបន់អាក់ទិក។ កងនាវាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា កប៉ាល់បានបាញ់មីស៊ីលប្រភេទ Oniks ពីទីតាំងក្រោមទឹក ដោយវាយលុកគោលដៅ ដែលត្រាប់តាមនាវាលើផ្ទៃ ទឹកចម្ងាយប្រហែល២០០ គីឡូម៉ែត្រ។...
យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនឱសថដ៏ធំមួយ របស់ឥណ្ឌា Hetero Labs បានយល់ព្រមជាមួយប្រទេសរុស្សី ហើយ ដើម្បីសាងសង់រោងចក្រថ្មី និងពង្រីកកិច្ចសហការផ្នែក ឱសថនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងរដ្ឋធានីរុស្ស៊ីតែម្តង។ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ត្រូវបានចុះហត្ថលេខាដោយលោក Anatoly Garbuzov មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ទីក្រុងមូស្គូ និងលោក Murali Krishna Reddy នាយកទីផ្សារនៅ...
ភ្នំពេញ ៖ សហព័ន្ធអាល្លឺម៉ង់គាំទ្រកម្ពុជា លើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្ដូរ ទស្សនកិច្ចទៅវិញទៅមក ។ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន បានប្រាប់ប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់សាជាថ្មីថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាដាច់ខាតមិនទទួលស្គាល់រាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធានោះឡើយ ជាមួយគ្នានេះ កម្ពុជាក៏នៅតែបន្តប្រកាន់ជំហរឥតកែប្រែ ក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ ជាការឆ្លើយតប...
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលជួបតំណាង ដៃគូអភិវឌ្ឍន៍ មកពីអង្គការអន្តរជាតិខាងការងារ (ILO) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីពិភាក្សាអំពីការរៀបចំការ...
ភ្នំពេញ ៖ ក្នុងឱកាសជំនួបទ្វេភាគីរវាង លោករដ្ឋមន្ត្រី ឌិត ទីណា និងលោកស្រីរដ្ឋមន្ត្រី Sun Meijun នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញ មៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចុះអនុវត្តច្បាប់ ពង្រឹងប្រព័ន្ធធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ បានធ្វើសកម្មភាពល្បាតចំនួន ៥ ៣៣៨ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ៨៩៦ករណី ។មានជាអាទ៍បទល្មើសព្រៃឈើ ចំនួន ២៩៣ករណី បទល្មើសសត្វព្រៃ...