ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជាបានជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការសុខាភិបាលខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការបន្តធ្វើការជាមួយស្ថានទូត និងក្រសួងសុខាភិបាលឡាវ ដើម្បីជំរុញការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាថ្មីរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ដោយផ្តោតលើការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះស្ថានការណ៍អាសន្នផ្នែកសុខាភិបាល...
កំពង់ស្ពឺ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីករណីលួចនិងទទួលផលចោរកម្ម។ នៅវេលាម៉ោង២១:២០នាទី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំនុចផ្ទះសំណាក់ ម៉ាហេង ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច...
ភ្នំពេញ៖ ឆ្លើយតបនឹងទៅការបញ្ចេញមតិ របស់អ្នកលេងបណ្តាញសង្គម ថាសម្តេចធិបតី មិនបានគិតគូរពីប្រទេសជាតិ ឆ្លៀតពេលដើរលេងខ្នងផ្សារ ការពីថ្ងៃអាទិត្យកន្លងទៅ ត្រូវបានសម្តេចអះអាងថា ទម្លាប់របស់សម្តេច នៅពេលដាក់ផែនការហើយ នឹងចុះពិនិត្យផ្ទាល់ មិនស្តាប់តែរបាយការណ៍ឡើយ ។ ក្នុងឱកាសអញ្ជើញសម្ពោធអគារកម្ពស់បីជាន់ រួមទាំងសមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ នេះបើតាមញត្តិគាំទ្ររបស់បេឡាជាតិ សន្តិសុខសង្គម។ តាមរយៈញត្តិគាំទ្រនោះបានបញ្ជាក់ថា៖...
កំពត ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ផែនការសកម្មភាព ៣ឆ្នាំ នៃគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវរៀបចំឱ្យមានលក្ខណៈជាយុទ្ធសាស្រ្ត និងឆ្លើយតបនឹងបេសកកម្មមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការលើកឡើងរបស់ លោកបណ្ឌិត...
យោង ៖ – សេចក្តីជូនដំណឹងលេខៈ ១៤៩៥ PC.អក ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្ម ។ ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំង អស់ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងនាយកមន្ទីរពេទ្យ Soonchunhyang នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយគ្នា ដើម្បីផ្តល់សេវាសុខាភិបាល ឱ្យប្រជាពលរដ្ឋរស់នៅកូរ៉េខាងត្បូងអាចទទួលបានសេវាថែទាំសុខភាពដ៏ល្អប្រសើរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យ Soonchunhyang...
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ដោយមានការអញ្ជើញចូលពី ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចការពារជាតិ ត្រូវតែការពារទាំងបូរណភាពទឹកដី និងការពារទាំងសន្តិសុខសណ្តាប់ធ្នាប់សង្គម ហេតុដូច្នេះ ដើម្បីពង្រឹងកិច្ចការពារជាតិ គឺត្រូវវិនិយោគទៅលើមនុស្ស ហើយក្នុងនោះគឺការវិនិយោគទៅលើអប់រំ និងសុខាភិបាលនេះ ក៏ជាផ្នែកមួយនៅក្នុងការពង្រឹងផងដែរ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធអគារកម្ពស់បីជាន់ រួមទាំងសមិទ្ធផលនានា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការការពារអធិបតេយ្យ និងបូរណភាពទឹកដី មិនមែនប្រើប្រាស់កំលាំងប្រដាប់អាវុធទេ ប៉ុន្តែត្រូវប្រើប្រាស់កំលាំងជាតិសរុប ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់ ៣ជាន់ និងសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃ៣ មិថុនានេះ សម្តេចធិបតី មានប្រសាសន៍ថា ការប្រើប្រាស់កំលាំងជាតិសរុបទាំងអស់ នោះគឺសំដៅទៅលើប្រជាពលរដ្ឋនិងសេដ្ឋកិច្ច...