ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ លោកបណ្ឌិត ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្តែងការគួរសម និងការប្រគល់-ទទួលសៀវភៅ “សមាធិ ពុទ្ធវចនៈ បណ្ឌិតព្រះពុទ្ធសាសនា និងបញ្ញាជាគុណជាតិប្រសើរជាងទ្រព្យ”...
ភ្នំពេញ៖ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ — ឥឡូវនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយការសន្សំប្រាក់ និងឱកាសធ្វើដំណើរនានទៅកាន់គោលដៅអន្តរជាតិកាន់តែច្រើន ខណៈដែលក្រុមហ៊ុន Vietjet កំពុងធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំ ដោយផ្តល់ជូនសំបុត្របញ្ចុះតម្លៃចំនួន ១២ លានសំបុត្រ នៅទូទាំងបណ្តាញជើងហោះហើរក្នុងស្រុក និងអន្តរជាតិដ៏ទូលំទូលាយរបស់ខ្លួន។ តាមរយៈសេវាកម្មហោះហើរពីសៀមរាប-ហាណូយរបស់ Vietjet អ្នកដំណើរពីប្រទេសកម្ពុជាអាចតភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលតាមរយៈរដ្ឋធានីរបស់ប្រទេសវៀតណាមទៅកាន់គោលដៅនានាទូទាំងអាស៊ីប៉ាស៊ីហ្វិក រួមទាំង ប្រទេសចិន...
ព្រះសីហនុ ៖ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កំពង់ដេវ៉ា រីសត បានប្រារព្ធពិធីបើកការដ្ឋានសាងសង់នូវគម្រោងអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ ដែលជាមូលនិធិកំពង់ដេវ៉ា ផ្ដល់ជូន ភូមិអុង ។ នេះជាសមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសហគមន៍ ។គម្រោងនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាជំរុញការ អភិវឌ្ឍប្រកបដោយនិរន្តរភាព និងគាំទ្រសុខុមាលភាពរយៈពេលវែង...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងសកម្មខ្លាំងក្លា ដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអាគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានកោតសរសើរថា គឺជាអាគារធំជាងគេ ក្នុងចំណោមអាគាររដ្ឋផ្សេងទៀត ។ សម្តេចតេជោ មានប្រសាសន៍ទៀតថា ក្នុងចំណោមអាគាររដ្ឋធំជាច្រើន ដែលបានសាងរួចរាល់ គឺមានតែអាគារនៃមជ្ឈមណ្ឌលពន្ធដារនេះទេ ដែលមានទំហំធំជាងគេបំផុត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ៗថា មានតែត្រកូលទេវតាប៉ុណ្ណោះ ដែលដឹកនាំប្រទេសកម្ពុជា ដោយគ្មានត្រកូលណាផ្សេងមកដឹកនាំឡើយ ។ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ផ្តាំទៅក្រុមឧទ្ទាមថា កុំមកចង់ដឹកនាំប្រទេសកម្ពុជា តាមរយៈការចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងត្រកូលហ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា កម្ពុជា មិនដែលរំលោភបំពាន អធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ ខណៈប្តេជ្ញាយ៉ាងដាច់ខាត ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន ។ ក្នុងសេចក្តីថ្លែងការណ៍ ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែន សមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ...
បរទេស៖ រុស្ស៊ីបានចោទប្រកាន់ទៅលើប្រទេសបារាំង និងចក្រភពអង់គ្លេសថា បានចូលរួមក្នុងសកម្មភាពរបស់ “ចោរសមុទ្រ” បន្ទាប់ពីកងកម្លាំងកងទ័ពជើងទឹកបារាំង និងអង់គ្លេសបានស្ទាក់ចាប់ និងបង្វែរទិសដៅនាវាដឹកទំនិញមួយគ្រឿងដែលធ្វើដំណើរពី Murmansk របស់រុស្ស៊ីទៅកាន់ប្រទេសកាមេរូនក្នុងដែនទឹកអន្តរជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា យោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នាវាដឹកទំនិរញ Tagor ត្រូវបានបញ្ឈប់នៅថ្ងៃអាទិត្យ...
បរទេស៖ ការនាំចេញឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីបានកើនឡើង ១១.៥% ក្នុងខែមករាដល់ខែឧសភា ធៀបនឹងឆ្នាំមុន ដល់ ១៤.៥ លានតោន ដោយសារតែការកើនឡើងនៃការផ្គត់ផ្គង់ពីគម្រោង Arctic LNG 2 ថ្មី, នេះបើយោងតាមទិន្នន័យបឋមរបស់ផ្សារហ៊ុនសកល LSEG នៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា នៅក្នុងខែឧសភាតែមួយ ការនាំចេញឧស្ម័នធម្មជាតិរាវសរុបរបស់រុស្ស៊ីបានកើនឡើង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ របស់កម្ពុជា ចំពោះការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ ជាករណីទី២ ក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS បន្ទាប់ពីករណីដំបូង រវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី ។ ក្នុងសេចក្តីថ្លែងការណ៍ ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែន...