ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងការប្រមូលចំណូលមិនមែនសារពើពន្ធ សម្រាប់ជាគុណប្រយោជន៍ដល់ ថវិកាជាតិ។
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានសាជីវកម្មយន្តហោះ United Aircraft Corporation (UAC) បាននិយាយថា ប្រទេសឥណ្ឌាបានបង្ហាញ ពីចំណាប់អារម្មណ៍ក្នុងការទិញយន្តហោះពាណិជ្ជកម្មរហូតដល់២០០ គ្រឿងពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសបានបង្ហាញពីចំណាប់អារម្មណ៍លើយន្តហោះ Il-114-300 និង SJ-100 នេះបើយោងតាមការបញ្ជាក់ដោយលោក Vadim Badekha ប្រធាន UAC...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃពុធថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារទីស្នាក់ការកណ្តាលកងនាវាទីប្រាំ របស់សហរដ្ឋអាមេរិក និងមូលដ្ឋានទ័ពអាកាស និងឧទ្ធម្ភាគចក្រនៅក្នុងប្រទេសក្នុងតំបន់មួយ ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដើម្បីឆ្លើយតបទៅនឹងអ្វីដែល កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានពិពណ៌នាថា ជាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប៉មទំនាក់ទំនង មួយនៅភាគខាងត្បូងនៃកោះ Qeshm។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា កងទ័ពជើងទឹក កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានកំណត់គោលដៅនាវាដែលខ្លួនបានកំណត់អត្តសញ្ញាណថាជា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ក្រសួងការពារជាតិរុស្សី អះអាងថា រោងចក្រផលិតដ្រូន ដែលជាប់ពាក់ព័ន្ធនឹងលោក Zelensky ត្រូវរងការវាយប្រហារ ចិន អះអាងថា យោធានិយមជប៉ុន កំពុងប្រើប្រាស់យុទ្ធសាស្ត្រជាទម្លាប់ សម្រាប់ការពង្រីកយោធា លោក Marco Rubio អះអាងថា អ៊ីស្រាអែល ដណ្តើមកាន់កាប់តំបន់ហ្គាហ្សា ៧០ ភាគរយ មិនមែនជាផ្នែកមួយ នៃផែនការរបស់សហរដ្ឋអាមេរិកនោះទេ សេដ្ឋកិច្ចអង់គ្លេស...
រាជរដ្ឋាភិបាលកម្ពុជា មិនកាត់ការចំណាយថវិកា ក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនថវិកាក្នុងវិស័យ ការពារជាតិនោះទេ សម្តេចធិបតី ៖ ការការពារអធិបតេយ្យជាតិ គឺប្រើប្រាស់កំលាំងជាតិសរុប សម្តេចធិបតី ៖ ទម្លាប់របស់ខ្ញុំ ដាក់ផែនការហើយ នឹងចុះពិនិត្យផ្ទាល់ មិនស្តាប់តែរបាយការណ៍ឡើយ សម្តេចតេជោ ៖ អភិបាល និងមេយោធាខេត្តកំពង់ធំ ធ្វើការងារល្អ លើអតីតយុទ្ធជន...
ពេលថ្មីៗនេះ កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២៣ បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី។ ក្នុងរយៈពេល ៣ ថ្ងៃកន្លងទៅនេះ ទិដ្ឋភាពចំនួនពីរក្នុងកិច្ចប្រជុំសន្ទនាលើកនេះបានផ្ទុយស្រឡះពីគ្នាយ៉ាងច្បាស់ក្រឡែត ។ ម្ខាងគឺ តំណាងចិនបានប្រឈមមុខនឹងបញ្ហាសាកល្បងខាងសន្តិសុខជាសកលនាពេលបច្ចុប្បន្នយ៉ាងអង់អាចក្លាហានដោយអធិប្បាយអំពីទស្សនអភិបាលកិច្ចនិងសន្តិសុខសកលរបស់ចិនដែលបានបញ្ចេញព័ត៌មានស្តីពីការគាំពារសន្តិភាពនិងជំរុញកិច្ចសហប្រតិបត្តិការ ។ ម្ខាងទៀតគឺ តំណាងជប៉ុនបានដោះសាដោយផ្តេសផ្តាសពីទង្វើដែលធ្វើ”យោធូបនីយកម្មម្តងទៀត”របស់ខ្លួន រីឯតំណាងហ្វីលីពីនបានបង្ករឿងចំពោះអត្ថន័យសំខាន់នៃការតាក់តែង”ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង”ដែលរងការរិះគន់យ៉ាងខ្លាំងក្លាពីបណ្តាភាគីនានា ។ អ្នកវិភាគខ្លះសម្គាល់ឃើញថា សំឡេងរបស់ចិនមានភាពកាន់តែខ្លាំងក្លានៅក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ វាមិនត្រឹមតែបានជះឥទ្ធិពលដល់ទិសដៅនៃកិច្ចប្រជុំលើកនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមនូវស្ថិរភាព និងភាពប្រាកដប្រជាសម្រាប់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំងផងដែរ ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅមុនពេលបើកកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ ប្រមុខរដ្ឋចិននិងអាមេរិកបានធ្វើកិច្ចជំនួបជាប្រវត្តិសាស្រ្តនៅទីក្រុងប៉េកាំង ។ ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកការកសាងទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រដែលប្រកបដោយលក្ខណៈស្ថាបនាជាទម្រង់ថ្មីនៃទំនាក់ទំនងរវាងចិននិងអាមេរិកដែលបានផ្តល់ជាគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងរយៈពេល ៣ ឆ្នាំរហូតដល់រយៈពេលកាន់តែយូរនៅពេលអនាគត ។ និន្នាការល្អប្រសើរដែលឆ្ពោះទៅរកភាពនឹងនរនៃទំនាក់ទំនងចិន-អាមេរិកបានបង្កជាបរិយាកាសវិជ្ជកម្មសម្រាប់កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលដ៏ស្មុគស្មាញនិងជ្រាលជ្រៅបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ។ ប្រទេសមួយចំនួនតូចបាននិងកំពុងប៉ុនប៉ងញុះញង់ឱ្យមានការប្រឈមដាក់គ្នាជាក្រុម ។ មុនពេលបើកកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ ភាគីជប៉ុននិងហ្វីលីពីនបានសម្រេចចិត្តចាប់ដំណើរការការចរចាជាផ្លូវការអំពី«កិច្ចព្រមព្រៀងស្តីពីការការពារការស៊ើបការណ៍ផ្នែកយោធា» ។ នៅក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ លោក Koizumi Shinjiro រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា ទស្សនទានថ្មីអំពី”ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរីភាពនិងបើកទូលាយ”ដែលបានបង្ហាញបន្ថែមទៀតពីមហិច្ឆតារបស់ជប៉ុនដែលបំពានលើគោលការណ៍”ផ្តោតលើការការពារ” បំបែកតុល្យភាពនៃសណ្តាប់ធ្នាប់សន្តិសុខក្នុងតំបន់និងបង្ករឿងចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ ទាក់ទងនឹងករណីនេះ សមាជិកនៃគណៈប្រតិភូចិនបានសួរត្រង់ៗនៅហ្នឹងកន្លែងដែលបានបង្ហាញពីគោលជំហរដ៏យុត្តិធម៌របស់ប្រទេសចិនក្នុងការគាំពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរនិងគាំពារយ៉ាងមុតមាំចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ សូមក្រឡេកមើលភាគីហ្វីលីពីន ។ នៅក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានឃោសនាបំប៉ោងពីសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងដោយខុសច្បាប់ម្តងទៀតដែលបង្កភាពតានតឹងក្នុងតំបន់ ។ ទាក់ទងនឹងករណីនេះ ភាគីចិនបានចោទជាមន្ទិលសង្ស័យដោយមានហេតុផលនិងមានភស្តុតាងផ្លូវច្បាប់ចំពោះ”ការនិយាយផ្សេងធ្វើផ្សិង”របស់រដ្ឋាភិបាលហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង ។ ប្រឈមមុខនឹងការលើកសំណួរ តំណាងភាគីហ្វីលីពីនសឹងតែនិយាយរដាក់រដុប ដែលត្រូវមជ្ឈដ្ឋានខាងក្រៅវាយតម្លៃថា គឺ និយាយគ្មានហេតុផលនិងគ្មានភស្តុតាងផ្លូវច្បាប់ទាល់តែសោះ ។ ញៀវកិត្តយសដែលចូលរួមកិច្ចប្រជុំសន្ទនានិងបញ្ញវន្តនៃប្រទេសនានាក្នុងតំបន់បានថ្លែងថា ពាក្យសម្តីនិងទង្វើមិនទទួលខុសត្រូវរបស់ឥស្សរជននៃប្រទេសមួយចំនួនតូចបានផ្ទុយពីទស្សនទានរួមរបស់ប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិដែលចង់ស្វែងរកសន្តិភាព វឌ្ឍនភាពនិងជំរុញកិច្ចសហប្រតិបតិ្តការ គឺមិនអាចទទួលបានការគាំទ្រជាដាច់ខាត ។ ចំណែកទស្សនៈនិងគំនិតផ្តួចផ្តើមរបស់ចិនបានផ្តល់ជាគំនិតដ៏សំខាន់សម្រាប់ការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់និងបញ្ហាប្រឈមជាសកល ដែលទទួលបានការចាប់អារម្មណ៍ជាទូទៅក្នុងកិច្ចប្រជុំសន្ទនាលើកនេះ ។ ពីការលើកឡើងគំនិតផ្តួចផ្តើមសកលទាំងបួនដល់ការជំរុញឱ្យទំនាក់ទំនងរវាងប្រទេសធំរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ រហូតដល់ការបញ្ចេញសំឡេងយុត្តិធម៌ដែលប្រឆាំងនឹងអនុត្តរភាព ប្រកាន់ខ្ជាប់សមភាពនិងសច្ចភាពនៅលើឆាកអន្តរជាតិ ប្រទេសចិនបានក្លាយជា”យុថ្កា”សម្រាប់គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោក ។ ឆ្លងតាមរយៈការប្រែប្រួលនិងទិសដៅនៃកិច្ចប្រជុំសន្ទនាសាំងគ្រីឡាឆ្នាំនេះ អ្នកផងទាំងពួងក៏កាន់តែទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅថា តើអ្វីជាទំនួលខុសត្រូវរបស់ប្រទេសធំ ៕
ថ្ងៃទី ២ ខែមិថុនា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសារចិនដូចជារឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើមនៅប្រទេសឡាវ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងឃោសនាការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានបើកធ្វើនៅក្រុងវៀងចន្ទន៍ ។ លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានផ្ញើសារលិខិតអបអរសាទរចំពោះការចាក់ផ្សាយភាពយន្តឯកសារលើកនេះ ។ ថ្លែងក្នុងសារលិខិត លោក Thongloun Sisoulith...
ពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិជប៉ុនបានប្រកាសយ៉ាងឱឡារិកថា ជប៉ុននឹងចាត់បញ្ជូនបុគ្គលិកកងស្វ័យការពារចំនួន៤នាក់ឱ្យទៅប្រចាំការទីស្នាក់ការទូទៅនៃអង្គការណាតូទទួលបន្ទុកផ្តល់ជំនួយខាងសន្តិសុខនិងហ្វឹកហ្វឺនដល់អ៊ុយក្រែនដែលស្ថិតនៅប្រទេសអាល្លឺម៉ង់ ដោយអះអាងថា ធ្វើឡើងក្នុងគោលបំណង”ដកបទពិសោធនិងពង្រឹងសមត្ថភាពការពារខ្លួន” ។ ប៉ុន្តែក្នុងបរិបទដែលជប៉ុនកំពុងពន្លឿនការធ្វើ”យោធូបនីយកម្មឡើងវិញ” គោលបំណងពិតប្រាកដរបស់ជប៉ុនដែលថា ”ទៅរៀនបទពិសោធ”ពីអង្គការណាតូគឺដើម្បីដើររំលងបន្ទាត់ក្រហមខាងគោលនយោបាយនៃ”ការប្រកាន់ខ្ជាប់ការការពារ”និងបំពេញចន្លោះប្រហោងនៃប្រព័ន្ធសមត្ថភាពប្រយុទ្ធជាក់ស្តែងដែលជាគំនិតដ៏គ្រោះថ្នាក់របស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនដែលហៅថា”ការត្រៀមខ្លួនដើម្បីឆ្លើយតបនឹងសង្គ្រាមរយៈពេលយូរ” ។ ពីការបង្កើនថវិកាការពារជាតិដល់កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ រហូតដល់ការដាក់ពង្រាយអាវុធវាយប្រហារដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយជាដើម ។ ពីការអនុញ្ញាតឱ្យនាំចេញអាវុធប្រល័យលោក រហូតដល់ការចាត់បញ្ជូនបុគ្គលិកកងស្វ័យការពារទៅធ្វើការក្នុងប្រព័ន្ធបញ្ជាការប្រយុទ្ធរបស់អង្គការណាតូនាពេលបច្ចុប្បន្ននេះ ជប៉ុនកំពុងបន្តបំផ្លាញមូលដ្ឋានគ្រឹះនៃ “រដ្ឋធម្មនុញ្ញសន្តិភាព” បន្តិចម្តងៗ...
បរទេស៖ ការផ្ទុះយន្តហោះគ្មានមនុស្សបើកនៅជិតព្រំដែនក្នុងខេត្តតាក របស់ថៃ ជាមួយប្រទេសមីយ៉ាន់ម៉ា បានសម្លាប់កម្មករចម្ការម្ទេសមីយ៉ាន់ម៉ាចំនួនបីនាក់ រួមទាំងកុមារអាយុ ១១ ឆ្នាំម្នាក់ និងរបួសធ្ងន់ពីរនាក់ទៀតកាលពីម្សិលមិញ ថ្ងៃទី ២ ខែមិថុនា បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកមួយត្រូវបានគេរាយការណ៍ថាបានឆ្លងពីមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Thaiger របស់ថៃ ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាម២០២៦ថា មន្ត្រីមកពីស្ថានីយ៍ប៉ូលីសផបប្រា ទាហាន និងមន្ត្រីសន្តិសុខបានត្រួតពិនិត្យចម្ការម្ទេសមួយក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា...