ព័ត៌មានអន្តរជាតិ

ភាពយន្តឯកសារចិន​ដូ​ចជា​រឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើម​ចាក់​ផ្សាយ​នៅប្រទេសឡាវ

ថ្ងៃទី ២ ខែ​មិថុនា តាម​ម៉ោង​ក្នុង​តំបន់​ ពិធី​សម្ពោធការចាក់ផ្សាយភាពយន្តឯកសារចិន​ដូ​ចជា​រឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើមនៅប្រទេសឡាវ ដែលសហការ​​រៀបចំដោយ​អគ្គស្ថានីយ​​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ និង​ក្រសួងឃោសនាការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជន​បដិវត្តន៍ឡាវ បាន​បើក​ធ្វើ​នៅក្រុងវៀងចន្ទន៍ ។ លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជ​ន​បដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ  បាន​ផ្ញើសារលិខិត​អបអរសាទរចំពោះការ​ចាក់​ផ្សាយ​ភាពយន្តឯកសារលើកនេះ ។

‎ថ្លែង​ក្នុ​ងសារលិខិត​ លោក Thongloun Sisoulith បាន​លើក​ឡើង​ថា ភាពយន្តឯកសារចិន​ដូ​ចជា​រឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើម បាន​បង្កប់​នូវទស្សនវិជ្ជា​និង​ពុទ្ធិចិន​ ដែល​បាន​បង្ហាញឱ្យ​ឃើញនូវ​ឬសគល់​ជនជាតិ​និង​កម្លាំង​ចលករ​មិនចេះរីង​ស្ងួ​តនៃ​អរិយធម៌ចិន​ ។ ការ​ចាក់ផ្សាយ​ភាពយន្ត​ឯកសារ​ទាំង​នេះ គឺជា​ឱកាស​ល្អ​​​សម្រាប់​ប្រទេស​ឡាវរៀនសូត្រ​ពីបទពិសោធទាំង​នេះ ដើម្បី​អភិរក្ស​និងផ្សព្វផ្សាយ​វប្បធម៌​ជនជាតិ​ដ៏​ពិសេសរបស់​ឡាវ ក៏ដូច​ជា​ជំរុញ​ការ​កសាង​បុព្វហេតុ​សង្គម​និយម​របស់ប្រទេស​ឡាវ ។

ថ្លែង​ក្នុង​សន្ទរកថា​តាមប្រព័ន្ធវីដេអូ លោក Shen Haixiong  អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន​លើក​ឡើង​ថា ឆ្នាំ​នេះជា​ខួប​ទី ៦៥​ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​ចិននិង​ឡាវ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិ​ន​បានសម្រិត​សម្រាំង​​ភាពយន្ត​ឯកសារបីរឿង ដូច​ជា​រឿង«អ្នកអភិរក្សបេតិកភណ្ឌ»ជាដើម​​ ដើម្បី​បើក​បង្អួច​មួយ​សម្រាប់​ឱ្យ​ប្រជាជន​ឡាវ​យល់​ដឹង​ពី​គំនិត​អភិបាល​កិច្ច​របស់​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​ ក៏ដូចជា​ស្វែងយល់​ឱ្យ​បាន​កាន់តែច្រើន​ពី​​ភាពទាក់ទាញ​ដ៏ពិសេស​របស់ចិន​ក្នុង​យុគសម័យថ្មី ។ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិ​នមានឆន្ទៈរៀនសូត្របទពិសោធទៅវិញទៅមក​ជា​​មួយ​មិត្តភក្តិគ្រប់​មជ្ឈដ្ឋាន​របស់​ឡាវ ក្នុង​ន័យ​ពួតដៃគ្នា ដើម្បី​រួម​ចំណែក​ក្នុង​ការ​កសាង​សហគមន៍ជោគវាសនារួម​​រវាង​ចិន​និង​ឡាវ​ដែល​ប្រក​បដោយ​ស្តង់ដារខ្ពស់ គុណភាពខ្ពស់​និង​កម្រិត​ខ្ពស់ ៕

To Top