ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ​សំឡេងរបស់ចិន ​បំពេញបន្ថែម​នូវ​ស្ថិរភាពនិងភាពប្រាកដ​ប្រជា​សម្រាប់​ពិភពលោក​ ដែលមានបម្រែបម្រួល​ និង​ភាពរង្គោះរង្គើខ្លាំង

ពេលថ្មីៗនេះ ​កិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ​២៣ ​បាន​បិទបញ្ចប់​នៅប្រទេស​សិង្ហ​បុរី​។ ​ក្នុង​រយៈ​ពេល ​៣ ​ថ្ងៃកន្លងទៅនេះ ​ទិដ្ឋភាព​ចំនួនពីរ​ក្នុង​កិច្ច​ប្រជុំ​សន្ទនា​លើក​នេះ​បាន​ផ្ទុយ​ស្រឡះ​ពីគ្នា​យ៉ាង​ច្បាស់​ក្រឡែត ​។ ​ម្ខាងគឺ ​តំណាងចិន​បាន​ប្រឈម​មុខ​នឹង​បញ្ហាសាកល្បង​ខាង​សន្តិសុខ​ជាសកល​នាពេល​បច្ចុប្បន្ន​យ៉ាងអង់អាចក្លាហាន​ដោយ​អធិប្បាយ​អំពី​ទស្សន​អភិបាល​កិច្ច​និង​សន្តិសុខ​សកល​របស់ចិន​ដែល​បាន​បញ្ចេញព័ត៌មានស្តីពី​ការ​គាំពារ​សន្តិ​ភាព​និង​ជំរុញកិច្ចសហប្រតិបត្តិការ ​។ ​ម្ខាងទៀតគឺ ​តំណាងជប៉ុន​បាន​ដោះសា​ដោយ​ផ្តេស​ផ្តាស​ពី​ទង្វើ​ដែល​ធ្វើ​”យោធូបនីយកម្មម្តងទៀត​”​របស់ខ្លួន ​រី​ឯ​តំណាង​ហ្វីលី​ពីន​បាន​បង្ករឿង​ចំពោះ​អត្ថន័យ​សំខាន់​នៃ​ការតាក់តែង​”ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង”​ដែល​រង​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ពី​បណ្តា​ភាគីនានា ​។ ​អ្នកវិភាគខ្លះសម្គាល់ឃើញថា ​សំឡេងរបស់​ចិន​មាន​ភាព​កាន់​តែខ្លាំងក្លា​នៅក្នុងកិច្ចប្រជុំ​សន្ទនាសាំងគ្រីឡាលើកនេះ ​វា​មិនត្រឹមតែបាន​ជះ​ឥទ្ធិពល​ដល់​ទិសដៅ​នៃកិច្ច​ប្រជុំ​លើកនេះ​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង​បាន​បំពេញបន្ថែម​នូវ​ស្ថិរភាព ​និង​ភាពប្រាកដ​ប្រជា​សម្រាប់​ពិភពលោក​ដែលមានបម្រែបម្រួល​និង​ភាពរង្គោះរង្គើ​ខ្លាំង​ផង​ដែរ​ ​។

ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ​នៅ​មុនពេល​បើក​កិច្ចប្រជុំ​សន្ទនាសាំងគ្រីឡា​លើក​នេះ ​ប្រមុខរដ្ឋ​ចិន​និងអាមេរិក​បាន​ធ្វើ​កិច្ចជំនួបជាប្រវត្តិសាស្រ្តនៅទីក្រុងប៉េកាំង ​។ ​ភាគី​ទាំង​ពីរ​បានឯកភាពគ្នា​ចាត់​ទុក​ការ​​កសាង​ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រ​ដែល​ប្រកប​ដោយ​លក្ខណៈស្ថាបនា​ជា​ទម្រង់​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិក​ដែល​បាន​ផ្តល់​ជា​គោលការណ៍​ណែនាំ​ជាយុទ្ធសាស្ត្រ​សម្រាប់​ទំនាក់​ទំនង​រវាងចិននិងអាមេរិក​ក្នុងរយៈ​ពេល ​៣ ​ឆ្នាំ​រហូតដល់​រយៈពេល​កាន់តែ​យូរនៅ​ពេល​អនាគត ​។ ​និន្នាការល្អប្រសើរ​ដែល​ឆ្ពោះ​ទៅ​រក​ភាពនឹងនរ​នៃ​ទំនាក់ទំនងចិន-អាមេរិក​បាន​បង្កជា​​បរិយាកាស​វិជ្ជកម្ម​សម្រាប់​
កិច្ចប្រជុំ​សន្ទនា​សាំងគ្រីឡា​លើកនេះ ​។

បច្ចុប្បន្ននេះ ​ស្ថានការណ៍អន្តរជាតិ​មានការប្រែប្រួល​ដ៏ស្មុគស្មាញ​និង​ជ្រាល​ជ្រៅ​បំផុត​ចាប់​តាំង​ពី​សង្គ្រាមលោកលើកទីពីរ​មក ​។ ​ប្រទេសមួយចំនួន​តូច​បាន​និង​កំពុង​ប៉ុនប៉ង​ញុះ​ញង់​ឱ្យ​មាន​ការប្រឈមដាក់គ្នាជាក្រុម ​។ ​មុនពេល​បើក​កិច្ចប្រជុំ​សន្ទនាសាំងគ្រីឡា​លើក​នេះ ​ភាគី​ជប៉ុន​និង​ហ្វីលីពីន​បាន​សម្រេចចិត្ត​ចាប់​ដំណើរការ​ការចរចា​ជា​ផ្លូវការ​អំពី«កិច្ចព្រម​ព្រៀង​ស្តីពី​ការ​ការ​ពារ​ការស៊ើបការណ៍​ផ្នែកយោធា» ​។ ​នៅក្នុង​កិច្ចប្រជុំ​សន្ទនា​សាំង​គ្រីឡា​លើក​នេះ ​លោក ​Koizumi ​Shinjiro ​រដ្ឋមន្ត្រីការពារជាតិជប៉ុន​បានឃោសនាបំប៉ោង​ពីអ្វីដែល​ហៅ​ថា ​ទស្សន​ទាន​ថ្មី​អំពី​”ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរីភាព​និង​បើកទូលាយ”​ដែល​បាន​បង្ហាញ​បន្ថែម​ទៀត​ពី​មហិច្ឆតា​របស់​ជប៉ុន​ដែល​បំពាន​លើ​គោលការណ៍”ផ្តោតលើការការពារ” ​បំបែក​តុល្យភាព​នៃ​សណ្តាប់ធ្នាប់សន្តិសុខក្នុងតំបន់​និង​បង្ករឿង​ចំពោះ​សណ្តាប់ធ្នាប់​អន្តរ​ជាតិ​បន្ទាប់​ពី​សង្គ្រាមលោកលើកទីពីរ ​។ ​ទាក់ទងនឹង​ករណីនេះ ​សមាជិក​នៃ​គណៈ​ប្រតិភូ​ចិន​បាន​សួរត្រង់​ៗ​នៅហ្នឹង​កន្លែង​ដែល​បាន​បង្ហាញ​ពី​គោល​ជំហរ​ដ៏​យុត្តិធម៌​របស់​ប្រទេស​ចិន​ក្នុងការ​គាំពារសមិទ្ធផលជ័យជម្នះ​នៃសង្គ្រាមលោកលើក​ទី​ពីរ​និង​គាំពារ​យ៉ាង​មុតមាំ​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់​ពី​សង្គ្រាមលោកលើកទីពីរ ​។

សូមក្រឡេកមើល​ភាគីហ្វីលីពីន ​។ ​នៅក្នុងកិច្ចប្រជុំ​សន្ទនាសាំងគ្រីឡាលើកនេះ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ហ្វីលី​ពីន​បាន​ឃោសនាបំប៉ោង​ពី​សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង​ដោយ​ខុស​ច្បាប់​ម្តងទៀត​ដែល​បង្កភាពតានតឹងក្នុងតំបន់ ​។ ​ទាក់ទងនឹង​ករណីនេះ ​ភាគីចិន​បាន​ចោទ​ជា​មន្ទិលសង្ស័យ​ដោយ​មាន​ហេតុ​ផល​និង​មានភស្តុតាងផ្លូវច្បាប់​ចំពោះ​”ការ​និយាយ​ផ្សេង​ធ្វើ​ផ្សិង”​របស់​រដ្ឋាភិបាល​ហ្វីលីពីន​លើ​បញ្ហាសមុទ្រចិនខាងត្បូង ​។ ​ប្រឈម​មុខ​នឹង​ការ​លើក​សំណួរ ​តំណាង​ភាគីហ្វីលីពីន​សឹងតែ​និយាយ​រដាក់​រដុប ​ដែល​ត្រូវ​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ​វាយតម្លៃ​ថា ​គឺ ​និយាយ​គ្មាន​​ហេតុ​ផល​និង​គ្មាន​ភស្តុតាង​ផ្លូវ​ច្បាប់​ទាល់តែ​សោះ ​។

ញៀវកិត្តយសដែលចូលរួមកិច្ចប្រជុំ​សន្ទនា​និងបញ្ញវន្ត​នៃ​ប្រទេសនានា​ក្នុងតំបន់​បាន​ថ្លែង​ថា ​ពាក្យ​សម្តី​និង​ទង្វើ​មិនទទួលខុសត្រូវ​របស់​ឥស្សរជន​នៃ​ប្រទេស​មួយចំនួនតូច​បាន​ផ្ទុយ​ពី​ទស្សន​ទាន​រួម​របស់ប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិ​ដែល​ចង់ស្វែងរកសន្តិភាព ​វឌ្ឍន​ភាព​និង​ជំរុញកិច្ចសហប្រតិបតិ្តការ ​គឺមិនអាចទទួលបានការគាំទ្រ​ជាដាច់ខាត ​។ ​ចំណែក​ទស្សនៈ​និង​គំនិតផ្តួចផ្តើម​របស់​ចិន​បាន​ផ្តល់ជាគំនិតដ៏សំខាន់​សម្រាប់​ការដោះ​ស្រាយ​បញ្ហា​សន្តិសុខ​ក្នុងតំបន់​និង​បញ្ហាប្រឈម​ជាសកល ​ដែល​ទទួលបានការចាប់​អារម្មណ៍​ជា​ទូទៅ​ក្នុងកិច្ច​ប្រជុំ​សន្ទនា​លើកនេះ ​។

ពីការលើកឡើង​គំនិតផ្តួចផ្តើមសកលទាំងបួន​ដល់​ការ​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ធំ​រក្សា​ស្ថិរភាពជាយុទ្ធសាស្ត្រ ​រហូត​ដល់​ការ​បញ្ចេញ​សំឡេង​យុត្តិធម៌​ដែល​ប្រឆាំងនឹង​អនុត្តរភាព ​ប្រកាន់ខ្ជាប់សមភាពនិងសច្ចភាព​នៅលើ​ឆាកអន្តរជាតិ ​ប្រទេសចិន​បានក្លាយ​ជា​”យុថ្កា”​សម្រាប់​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក​និង​ពិភពលោក ​។ ​ឆ្លង​តាមរយៈ​ការប្រែប្រួល​និង​ទិសដៅ​នៃ​កិច្ចប្រជុំ​សន្ទនា​សាំងគ្រីឡា​ឆ្នាំនេះ ​អ្នកផង​ទាំង​ពួង​ក៏​កាន់​តែ​ទទួលអារម្មណ៍​យ៉ាងជ្រាលជ្រៅ​ថា ​តើអ្វីជាទំនួលខុសត្រូវរបស់ប្រទេសធំ ​៕​

To Top