ភ្នំពេញ ៖ មន្រ្តីបរិស្ថាន បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាននឹងកំពុងចុះអនុវត្ដការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបានរកឃើញទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផល ចំនួន ១៤០ទីតាំង ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនិងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ នៅដែនជម្រកសត្វព្រៃបឹងពែរ ក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្ដែងឃើញមានទីតាំងដីរងការទន្រ្ទានថ្មី និងទីតាំងដីអាស្រ័យផលក្នុងតំបន់ការពាចុះរធម្មជាតិ សរុបចំនួន ១២៩ទីតាំង ស្មើនឹងទំហំផ្ទៃដី៣៣០,០៩ហិកតា។ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាពការងារ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានសំណេះសំណាល និងចែករំលែកបទពិសោធពី ភាពជាអ្នកដឹកនាំជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមកពីគ្រប់នាយកដ្ឋានទាំងអស់...
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល SHINKI APPAREL (CAMBODIA) CO.,LTD. ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KUNA របស់ប្រទេសគុយវ៉ែត បានរាយការណ៍ដោយដកស្រង់សម្តីកងទ័ពរបស់ប្រទេសដែលមិនបាននិយាយថា ការគំរាមកំហែងទាំងនោះមកពីណានោះទេ ដោយគ្រាន់តែថា ការការពារដែនអាកាសរបស់ប្រទេសគុយវ៉ែតបានស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់សត្រូវនៅថ្ងៃពុធ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន KUNA បានដកស្រង់សម្តីអគ្គសេនាធិការកងទ័ពថា ការផ្ទុះណាមួយដែលបានឮគឺបណ្តាលមកពីការស្ទាក់ចាប់ ហើយបានជំរុញឱ្យសាធារណជនអនុវត្តតាមការណែនាំសុវត្ថិភាព និងជៀសវាងពីកម្ទេចកម្ទី ឬវត្ថុដែលមិនស្គាល់អត្តសញ្ញាណ។...
បរទេស៖ អ៊ីរ៉ង់ គឺបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ទៅលើប្រហារអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែតនៅព្រឹកព្រលឹមថ្ងៃពុធ ដែលបណ្តាលឱ្យមានអ្នករងរបួស និងបង្ខំឱ្យអាជ្ញាធរបង្វែរជើងហោះហើរ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយវ៉ែត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា របាយការណ៍នេះបានផ្សាយដោយដកស្រង់សម្តីរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ T1 របស់អាកាសយានដ្ឋាន ។ យោធាអាមេរិកមុននេះបាននិយាយថា មីស៊ីលអ៊ីរ៉ង់ពីរគ្រាប់ដែលបាញ់ទៅលើគុយវ៉ែតបានធ្លាក់ ឬបែកខ្ទេចខ្ទីនៅតាមផ្លូវ ហើយមីស៊ីលបីគ្រាប់ដែលបាញ់ទៅលើប្រទេសបារ៉ែនត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងអាមេរិក...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ជិតដល់ហើយ ហើយអ៊ីរ៉ង់ បានយល់ព្រមចរចាទិដ្ឋភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Rubio បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលសវនាការនៅចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិក។ លោកបានលើកឡើងថា “ឥឡូវនេះយើងកំពុងចរចា”។ “មានទស្សនវិស័យនៅចំពោះមុខយើង ដែលអាចកើតឡើងនៅថ្ងៃនេះ វាអាចកើតឡើងនៅថ្ងៃស្អែក វាអាចកើតឡើងនៅសប្តាហ៍ក្រោយ ដែលជាលើកដំបូង ជាក់ស្តែងនៅក្នុងការចងចាំរបស់ខ្ញុំ ពួកគេបានយល់ព្រមចរចាលើទិដ្ឋភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ”។...
វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិកនៅថ្ងៃអង្គារបានបំផ្លាញនាវាដឹកប្រេង ដែលគ្មានផ្ទុកប្រេងមួយគ្រឿងដែលកំពុងព្យាយាមធ្វើដំណើរឆ្ពោះទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។ យន្តហោះចម្បាំងអាមេរិកមួយគ្រឿងបានបាញ់មីស៊ីល Hellfire ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវាដឹកប្រេង ដែលមានទង់ជាតិបុតស្វាណា គឺនាវា M/T Lexie ខណៈពេលដែលវាកំពុងឆ្លងកាត់ដែនទឹកអន្តរជាតិឆ្ពោះទៅកាន់មជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្រពែរ្ស នេះបើយោងតាមបញ្ជាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា “ក្រុមនាវិកនៃនាវាបានមិនអើពើនឹងការព្រមានម្តងហើយម្តងទៀត ដោយមិនបានគោរពតាមការណែនាំពីកងកម្លាំងអាមេរិកច្រើនដងក្នុងរយៈពេល ២៤ ម៉ោង”។ ការថតសំឡេងទំនាក់ទំនងតាមវិទ្យុ...
ភ្នំពេញ ៖ កម្ពុជា-អាល្លឺម៉ង់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់ មកកម្ពុជា ឱ្យកាន់តែច្រើនឡើង សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក។ នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភា...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេឃុំ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវតាមដាន និងក្តាប់សកម្មភាពនានាក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កុំឱ្យកើតមានក្នុងភូមិសាស្ត្ររបស់ខ្លួន។ ការដាក់បញ្ជានេះ បានធ្វើឡើងនៅក្នុងឱកាស លោក អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកត្រាំកក់ នាថ្ងៃពុធ ទី៣...
ឡុងដ៍៖ កំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងនៅតែស្ថិតក្នុងកម្រិតទាបរហូតដល់ឆ្នាំ ២០២៦ និង ២០២៧ ដោយសារតែផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ា នេះបើយោងតាមការព្យាករណ៍សេដ្ឋកិច្ចចុងក្រោយបំផុត ដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយសភាពាណិជ្ជកម្មអង់គ្លេស (BCC)។ BCC បានកែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៦ មកត្រឹម ០.៩ ភាគរយពី ១ ភាគរយនៅក្នុងការព្យាករណ៍មុន ហើយបានព្យាករណ៍ថាសេដ្ឋកិច្ចនឹងពង្រីក ១ ភាគរយនៅឆ្នាំ ២០២៧...