មណ្ឌលគិរី៖ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាពលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងក្រុងសែនមនោរម្យ។ ការចុះពិនិត្យនេះ បានផ្តោតលើការរៀបចំផ្សាររាត្រី សួនកុមារសាធារណៈ និងការសិក្សាដំណោះស្រាយបញ្ហាទឹកនៅតំបន់ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ព្រមទាំងការកែលម្អសោភ័ណភាពនៅតាមទីតាំងសាធារណៈនានា ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តបោះជំហានទៅមុខជានិច្ច ក្រោមអភិក្រមនយោបាយការទូតសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ សម្រាប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា សម្តេចធិបតី បានប្រកាសកាលពីថ្ងៃទី២ ខែមិថុនា...
វ៉ាស៊ីនតោន៖ គោលដៅរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការដណ្តើមយកតំបន់ហ្គាហ្សា ៧០ ភាគរយ មិនមែនជាផ្នែកមួយនៃផែនការ ២០ ចំណុចដែលព្រាង ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងកសាងឡើងវិញនូវទឹកដីនោះទេ នេះបើតាមលើកឡើង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានប្រាប់សមាជិកសភាអាមេរិកនៅក្នុងសវនាការមួយថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានកោតសរសើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ដែលបានធ្វើការងារបានល្អពាក់ព័ន្ធ នឹងអតីតយុទ្ធជន និងនិវត្តន៍ជន នៅខេត្តកំពង់ធំ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេច តេជោ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ការផ្សព្វផ្សាយពីការគំរាមកំហែង ពីខាងក្រៅសម្រាប់ការពង្រីកយោធា និងការរៀបចំសង្គ្រាម គឺជាយុទ្ធសាស្ត្រដែលយោធានិយមជប៉ុនប្រើប្រាស់ជាទម្លាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែង ការណ៍ថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកាអ៊ីឈី និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ភីត ហេកសេត...
អង្គការសហប្រជាជាតិ៖ លោក Khalilur Rahman រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ត្រូវបានជ្រើសតាំងជាប្រធាន សម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃអង្គារ។ ដោយមានរដ្ឋជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩០ ចូលរួម និងបោះឆ្នោត លោក Rahman ទទួលបានសំឡេងគាំទ្រ ៩៩ សំឡេង ទល់នឹង ៩១ សំឡេងរបស់លោក...
កំពង់ធំ ៖ ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ, សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងប្រកាសថា គ្មានការយោគយល់ណាមួយចំពោះទីតាំងណាដែលយកធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធ ក៏មិនត្រូវបានលើកលែងដែរ។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំចំនួន ១១៨៩នាក់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សមាជិកសភាសហភាពអឺរ៉ុប និងតំណាងរដ្ឋបានព្រមព្រៀងគ្នា ជាគោលការណ៍លើច្បាប់ថ្មី ក្នុងគោលបំណងពន្លឿនការនិរទេសអ្នកស្វែង រកសិទ្ធិជ្រកកោនដែលត្រូវបានច្រានចោល ចំពេលមានសម្ពាធកាន់តែខ្លាំងឡើង នៅទូទាំងប្លុកដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ផង។ កិច្ចព្រមព្រៀងដែលបានឈាន ដល់កាលពីថ្ងៃចន្ទនឹងអនុញ្ញាតឱ្យបណ្តាប្រទេសសហភាពអឺរ៉ុប អាចផ្ទេរអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានច្រានចោលទៅប្រទេសទីបី ប្រសិនបើពួកគេមិនអាចត្រឡប់ទៅប្រទេសដើមរបស់ពួកគេ។ បទប្បញ្ញត្តិក៏ណែនាំពីច្បាប់តឹងរ៉ឹងសម្រាប់ការដោះស្រាយជាមួយជនចំណាកស្រុកខុសច្បាប់ ជាពិសេសអ្នកដែលចាត់ទុកថាជាហានិភ័យសន្តិសុខ។ ក្រុមមនុស្សទាំងនេះរួមមានលទ្ធភាពនៃការស្វែងរកតាមផ្ទះ ការកាត់បន្ថយសុខុមាលភាព ការរឹបអូសឯកសារ...
បរទេស ៖ ទីភ្នាក់ងារចិនសិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ស្ថិតក្នុងការឈានទៅដល់ ហើយថា អ៊ីរ៉ង់បានយល់ព្រមក្នុងការចរចា អំពីទិដ្ឋភាពនៃកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនទៀតផង ។ លោកRubio បានធ្វើការលើកឡើងនេះក្នុងអំឡុង ពេលសវនាការនៅចំពោះមុខគណៈកម្មាធិការ ទំនាក់ទំនងបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក។ លោកបានថ្លែងថា៖ឥឡូវនេះយើងកំពុងពិភាក្សាគ្នា។ មានការរំពឹងទុកនៅចំពោះមុខយើង ដែលអាចកើតឡើងនៅថ្ងៃនេះ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌា ពិតជាផ្តល់នូវភាពងាយស្រួល និងការទាក់ទាញបន្ថែមដល់ភ្ញៀវទេសចរ និងប្រជាជនឥណ្ឌា មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនឡើង ។ លោក ហួត ហាក់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា...