បរទេស៖ ការផ្ទុះយន្តហោះគ្មានមនុស្សបើកនៅជិតព្រំដែនក្នុងខេត្តតាក របស់ថៃ ជាមួយប្រទេសមីយ៉ាន់ម៉ា បានសម្លាប់កម្មករចម្ការម្ទេសមីយ៉ាន់ម៉ាចំនួនបីនាក់ រួមទាំងកុមារអាយុ ១១ ឆ្នាំម្នាក់ និងរបួសធ្ងន់ពីរនាក់ទៀតកាលពីម្សិលមិញ ថ្ងៃទី ២ ខែមិថុនា បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកមួយត្រូវបានគេរាយការណ៍ថាបានឆ្លងពីមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសថៃ។
យោងតាមសារព័ត៌មាន Thaiger របស់ថៃ ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាម២០២៦ថា មន្ត្រីមកពីស្ថានីយ៍ប៉ូលីសផបប្រា ទាហាន និងមន្ត្រីសន្តិសុខបានត្រួតពិនិត្យចម្ការម្ទេសមួយក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា ខេត្តតាក នៅម៉ោង ៤ រសៀល។
ប៉ូលីសបានរកឃើញយន្តហោះគ្មានមនុស្សបើកផ្ទុះទំហំមធ្យមមួយគ្រឿង ចម្ងាយប្រហែល ១០ ម៉ែត្រ ហើយមន្ត្រីក៏បានរកឃើញរណ្តៅផ្ទុះមួយនៅក្នុងចម្ការម្ទេសផងដែរ។
ប៉ូលីសបាននិយាយថា ជម្លោះមួយបានកើតឡើងពេញមួយថ្ងៃនៅខាងព្រំដែនមីយ៉ាន់ម៉ា។ កម្មករត្រូវបានគេរាយការណ៍ថាកំពុងបេះម្ទេសនៅខាងថៃ នៅពេលដែលយន្តហោះគ្មានមនុស្សបើកផ្ទុះបានឆ្លងកាត់ចូលទៅក្នុងប្រទេសថៃ បុកដើមឈើធំមួយ ហើយធ្លាក់នៅជិតចិញ្ចើមផ្លូវ។
ប្រែសម្រួលៈ ណៃ តុលា
