ភូមិភាគឦសាន្ត៖ ខេត្ត ៤ ដែលស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជាង ៤ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅភូមិភាគឦសាន្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី...
តាកែវ៖ ខេត្តតាកែវមានឱកាសការងារប្រមាណជិត ៧ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តតាកែវ មានឱកាសការងារសរុបចំនួន ៦,៧៨១ កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម...
ខេត្តជាប់សមុទ្រ៖ ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជាង ២ពាន់៥០០កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន...
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺមានឱកាសការងារប្រមាណជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ មានឱកាសការងារសរុបចំនួន ២១, ៤៣៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។ ...
ព្រះវិហារ៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមសេនាតេជោសន្តិភាព ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកអំណោយសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនកងកម្លាំងជួរមុខនៅទិសខេត្តព្រះវិហារ។ អំណោយទាំងនេះជាទឹកបរិសុទ្ធ V-Active ចំនួនសរុប៣១០០កេស។ ក្នុងឱកាសនោះលោក កែវ ផុង បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ...
ក្រុមជម្រើសជាតិក្រូអាស៊ី បានវាយបកយកឈ្នះក្រុមហ្គាណាដោយលទ្ធផល ២ ទល់នឹង ១ នៅក្នុងការប្រកួតដ៏ស្វិតស្វាញចុងក្រោយនៃពូល L ដែលធ្វើឱ្យក្រុមទាំងពីរចាប់ដៃគ្នាឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ។ គ្រាប់បាល់ដំបូងរបស់ខ្សែបម្រើវ័យក្មេង Petar Sučić បានស៊ុតបើកឆាកឱ្យក្រូអាតយ៉ាងស្អាតពីចម្ងាយ នៅនាទីទី ៣១ មុនពេលបញ្ចប់វគ្គទីមួយ។ ការវាយបករបស់ហ្គាណា នៅវគ្គទីពីរ ហ្គាណាបានដាក់សម្ពាធយ៉ាងខ្លាំង និងរកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៧៣...
ក្រុមជម្រើសជាតិអង់គ្លេសបានកក់កៅអីឡើង ទៅវគ្គបន្តទាំងនាមជាក្រុមលេខមួយក្នុងពូល L បន្ទាប់ពីបានយកឈ្នះលើក្រុមប៉ាណាម៉ា ដោយលទ្ធផល ២ ទល់នឹង ០ នៅក្នុងការប្រកួតវគ្គចែកពូលចុងក្រោយ។ Jude Bellingham នៅនាទីទី ៦២ ស៊ុតបាល់ចូលសំណាញ់ទី និង Harry Kane នៅនាទីទី ៦៧ តែតបញ្ចូលទីយ៉ាងស្អាតពីការបញ្ជូនបាល់របស់ Marcus Rashford។...
បរទេស៖ យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់បុកអគារកម្ពស់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងធ្វើឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតដែលមិននៅលើយន្តហោះរងរបួស។ នេះបើយោងតាមការលើកឡើង របស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីគ្រោះថ្នាក់មិនធម្មតានេះសម្រាប់រដ្ឋធានីចិន ជាកន្លែងដែលដែនអាកាសត្រូវ បានរឹតត្បិតយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា រដ្ឋាភិបាលស្រុក Chaoyang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ថា អ្នករងរបួសកំពុងទទួលការព្យាបាល...
បរទេស៖ ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រ របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពបណ្តោះអាសន្នរបស់ពួកគេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា...
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី”យើងរួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើង និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292...