ប្រទេសម៉ុងហ្គោលី៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុង «កិច្ចពិភាក្សា ដែលជាវេទិកាពិសេស នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» ក្រោមប្រធានបទ៖ «បរិវត្តន៍របស់អាស៊ីក្នុងយុគសម័យឌីជីថល៖ បញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត (AI)» នៅសារមន្ទីរជាតិ...
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្នុងវគ្គជម្រុះតាមពូល G នៅកីឡដ្ឋាន BC Place ទីក្រុងវ៉ានគូសវ័រ បានបញ្ចប់ទៅដោយក្រុមបិសាចក្រហមប៊ែលហ្សិក យកឈ្នះនូវែលសេឡង់ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១។ ខ្សែប្រយុទ្ធ Leandro Trossard របស់ក្លិប Arsenal រកបាន ២...
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្នុងវគ្គជម្រុះតាមពូល G រវាងក្រុមជម្រើសជាតិអេស៊ីប និងអ៊ីរ៉ង់ នៅកីឡដ្ឋាន Seattle Stadium បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១។ គ្រាប់បាល់ដំបូងរបស់កីឡាករ អេហ្សីប បានស៊ុតបញ្ចូលទីបើកឆាកយ៉ាងលឿននៅនាទីទី ៥។ គ្រាប់តាមស្មើ របស់អ៊ីរ៉ង់ វាយបកតាមស្មើវិញនៅនាទីទី ១៤។...
ភ្នំពេញ ៖ កម្ពុជា និងក្រូអាស៊ី មានសាមគ្គីភាពក្នុងការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ និងបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយផលវិបាកបង្កដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយលោក Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី...
បរទេស៖ យោធាសហរដ្ឋអាមេរិក បានវាយប្រហារអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅ នឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ទៅលើកប៉ាល់ដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រហ័រមូស ដោយប្រទេសនីមួយៗចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើលក្ខខណ្ឌ នៃបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយថា យន្តហោះបានវាយប្រហារទីតាំងផ្ទុកមីស៊ីល និងយន្តហោះគ្មានមនុស្សបើក និងទីតាំងរ៉ាដាឆ្នេរសមុទ្រ ដោយក្រោយមកបានចេញផ្សាយ វីដេអូស-ខ្មៅដ៏ស្រពិចស្រពិលនៃការផ្ទុះដែលមានស្លាកថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រជាមួយសមភាគីនៃប្រទេសអ៊ូសបេគីស្ថាន កូរ៉េខាងត្បូង រូម៉ានី អង់គ្លេស និងប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខានាពេលថ្មីៗនេះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោក Araghchi បានពន្យល់សមភាគីរបស់គាត់អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹងការអនុវត្ត MoU រួមទាំងដំណើរការនៃការចរចារវាងទីក្រុងតេហរ៉ង់និងក្រុងវ៉ាស៊ិនតោនឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ និងការពិគ្រោះយោបល់ដែលបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនោះ...
បេទេស៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តនាំយកឈ្មោះ បញ្ជាការដ្ឋានប៉ាស៊ីហ្វិកអាមេរិក US Pacific Command (USPACOM) មកវិញ ដោយជំនួសឈ្មោះបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក US Indo-Pacific Command (USINDOPACOM) ជាផ្លូវការ , នេះបើយោងតាមការប្រកាសរបស់ក្រសួងសង្គ្រាមអាមេរិក កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន HINDUSTAN TIMES ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា...
ខេត្តកំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជិត ៩ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៨,៩២៨កន្លែង...
កណ្ដាល៖ ខេត្តកណ្ដាលមានឱកាសការងារប្រមាណជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តកណ្ដាល មានឱកាសការងារសរុបចំនួន ២០, ៦០៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីត ពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩២,៨៦២ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម...