កាលពីថ្ងៃទី ២២ ខែមិថុនា ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ៤ បានបើកធ្វើនៅក្រុងប៉េកាំង ។ នៅថ្ងៃដដែល ”ផែនការសកម្មភាពស្តីពីការប្រើប្រាស់ទុនវិនិយោគបរទេសដើម្បីរក្សាស្ថិរភាពនិងជំរុញគុណភាព” ត្រូវបានចេញផ្សាយជាផ្លូវការ ។ ”ប្រការដែលចិនគាំទ្រការវិនិយោគពីបរទេសគឺមិនមែននិយាយបានតែមាត់នោះទេ តែគឺអនុវត្តជាក់ស្តែង” ”ផែនការនេះបានពង្រឹងទំនុកចិត្តរបស់យើងក្នុងការវិនិយោគនៅប្រទេសចិន”…នៅក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់លើកនេះ នាយកប្រតិបត្តិជាន់ខ្ពស់នៃសហគ្រាសពហុជាតិនិងប្រធានសភាពាណិជ្ជកម្មអន្តរជាតិជិត២០រូបបានកោតសរសើរពីបរិយាកាសអាជីវកម្មរបស់ចិនខណៈពេលថ្លែងអំពីឧត្តមភាពនៃខ្សែសង្វាក់ឧស្សាហកម្មរបស់ចិន ។ ពីការដាក់ចេញផែនការសកម្មភាពសម្រាប់លំនឹងវិនិយោគទុនបរទេសនៅឆ្នាំ២០២៥ ដល់ការដាក់ចេញបញ្ជីឈ្មោះថ្មីដើម្បីលើកទឹកចិត្តដល់ពាណិជ្ជករបរទេស រហូតដល់ការដាក់ចេញគោលនយោបាយប្រតិបត្តិការគយពិសេសនៅកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan ទាំងមូល ទុនបរទេសមានឱកាសទីផ្សារកាន់តែច្រើន ការវិនិយោគមានប្រភេទកាន់តែសម្បូរបែប ហើយការធ្វើអាជីវកម្មក៏កាន់តែមានភាពងាយស្រួលផងដែរ ។ តាមស្ថិតិមិនដំបូងឱ្យដឹងថា នៅឆ្នាំ២០២៥ សហគ្រាសទុនវិនិយោគពីបរទេសជាង៨ពាន់សហគ្រាសបានបន្ថែមការវិនិយោគនៅប្រទេសចិន ដែលកើនឡើងលើសពី១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ៕
ការ៉ាកាស៖ រញ្ជួយដីដ៏ខ្លាំងពីរលើកបានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣៥ នាក់ និងជាប់គាំងរាប់រយនាក់នៅក្រោមគំនរបាក់បែក ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នករស់រានមានជីវិត និងការគាំទ្រពីអន្តរជាតិបានហូរចូលប្រទេសអាមេរិកខាងត្បូង ដែលរងគ្រោះដោយគ្រោះមហន្តរាយមួយនេះ។ យោងតាមការស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) រញ្ជួយដីទាំងនេះ ដែលមានកម្រិត ៧.២ និង ៧.៥ រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលតិចជាងមួយនាទី។ រញ្ជួយដីលើកដំបូងបានកើតឡើងនៅជម្រៅ ២០.៣...
ភ្នំពេញ ៖ ជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃរវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានផ្ដល់ឱកាសភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីសាវតានៃទំនាក់ទំនងទ្វេភាគី លទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក...
ប៉េកាំង៖នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួបពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់...
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារនិងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណវត្តអម្ពវនារាម (វត្តស្វាយមីង) ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានប្រមាណជិត ៦០០នាក់។ វេទិកានេះមានគោលបំណងផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពល។ បាតុភូត El Niño គឺជាលំនាំអាកាសធាតុធម្មជាតិ ដ៏មានឥទ្ធិពលបំផុតមួយនៅលើភពផែនដី ដែលចាប់ផ្តើមឡើងនៅពេលដែលទឹកសមុទ្រ នៅភាគកណ្តាល និងភាគខាងកើត នៃមហាសមុទ្រប៉ាស៊ីហ្វិកឡើងកម្តៅខុសប្រក្រតី។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន...
ភ្នំពេញ៖ លោក ចែម ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Pich Reachny Kanha» ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថជាសាធារណៈ បន្ទាប់ពីគណនីនេះបានសរសេរខំមិន (Comment) វាយប្រហារយ៉ាងធ្ងន់ធ្ងរលើកិត្តិយសគ្រួសាររបស់លោក។ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ ដែលមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិលទទួលបាន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបាន ចំពោះទំនិញគេចពន្ធ និងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាព និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ កសិកម្ម និងសហគ្រាសធុនមីក្រូ តូច...