បរទេស៖ ជនសង្ស័យជាក្រុមឧទ្ទាមបានវាយប្រហារស្ថានីយប្រេងឥន្ធនៈ PT ចំនួនបីកន្លែងទូទាំងខេត្តជាប់ព្រំដែន ភាគខាងត្បូង នៃប្រទេសថៃនៅយប់ថ្ងៃទី ២៨ ខែមិថុនា រួមទាំងទីតាំងនៅខេត្តយ៉ាឡា ស្រុកសៃបុរី ខេត្តប៉ាតានី និងស្រុកយ៉ារីង។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា នៅម៉ោង ២៣:០៨ ថ្ងៃអាទិត្យ មជ្ឈមណ្ឌលវិទ្យុ...
ខេត្តកណ្តាល ÷ លោកបណ្ឌិត បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំយុវជន គណបក្ស ប្រជាជនកម្ពុជា ឃុំកោះចូរ៉ាមរបស់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ លោកបណ្ឌិត បានថ្លែងចូលរួមអបអរសាទរ ដល់យុវជនបក្សឃុំកោះចូរ៉ាម ដែលជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស រចនាសម្ព័ន្ធដឹកនាំយុវជន ត្រូវបន្តសកម្មភាពជួយការងារឃុំបន្ថែមទៀត...
ភ្នំពេញ ៖ ចិន បានរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តកិច្ច ខិតខំប្រឹងប្រែង លុបបំបាត់ «ដុំសាច់មហារីក»នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេតទាំងស្រុង។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅកម្ពុជា ថា «ភាគីចិនសូមវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តនិងសកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបឆបោក...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងក្លា និងមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយប្រទេសលោកខាងលិច។ លោក ពូទីន បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសមាជលើកទី២៣ នៃគណបក្សរួបរួមរុស្ស៊ីថា “រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងក្លា និងមិនធ្លាប់មានពីមុនមក ពីឥស្សរជនលោកខាងលិច។ ដោយមិនអាចផ្តល់ជ័យជម្នះជាយុទ្ធសាស្ត្រ ឬជ័យជម្នះក្នុងសមរភូមិប្រឆាំងនឹងរុស្ស៊ី កងកម្លាំងទាំងនេះបានព្យាយាមធ្វើឱ្យស្ថានភាពនយោបាយរបស់ខ្លួនមិនស្ថិតស្ថេរ និងបង្កឱ្យមានភាពចលាចលផ្ទៃក្នុង ប៉ុន្តែការប៉ុនប៉ងបែបនេះទាំងអស់បានបញ្ចប់ដោយបរាជ័យ”។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវបានប្រើប្រាស់ជាអាវុធជា...
បរទេស៖ សីតុណ្ហភាពបានឡើងដល់ ៤០ អង្សាសេ (១០៤ អង្សាហ្វារិនហៃ) នៅតំបន់ខ្លះនៃទ្វីបអឺរ៉ុបនៅថ្ងៃអាទិត្យ ខណៈដែលព្យុះបានរំកិលចូលទៅ ក្នុងតំបន់ផ្សេងទៀត ដោយប្រទេសបារាំង បានរាយការណ៍ពីការស្លាប់លើសពី ១.០០០ នាក់ក្នុងអំឡុងពេលរលកកំដៅ ដ៏បំបែកកំណត់ត្រា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញ ផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសុខភាពសាធារណៈ របស់បារាំងបាននិយាយថា...
ហ្សឺណែវ៖ បេសកជនចិនម្នាក់បានជំរុញឱ្យជប៉ុនដោះស្រាយបញ្ហាប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់ ដោយថា ការជ្រើសរើសដោយបង្ខំនៃ “ស្ត្រីលួងលោម” ឬហៅថា ទាសករផ្លូវភេទសម័យសង្គ្រាម គឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិដែលប្រព្រឹត្តដោយយោធានិយមជប៉ុនប្រឆាំងនឹងស្ត្រី។ លោកស្រី Li Xiaomei អនុប្រធានគណៈប្រតិភូចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការកត់សម្គាល់ថ្មីៗនេះក្នុងអំឡុងពេលពិភាក្សាប្រចាំឆ្នាំស្តីពីសិទ្ធិស្ត្រីនៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកស្រីបានកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី៨០ នៃការបើកសវនាការនៅទីក្រុងតូក្យូ ហើយបានជំរុញឱ្យជប៉ុនឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ខ្លួន និងដោះស្រាយបញ្ហាប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមបាតុករប្រហែល៣៥០០ នាក់បានដើរដង្ហែរក្បួន នៅក្នុងរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យមានការទទួលខុសត្រូវ ចំពោះការចោទប្រកាន់ពីបទពុករលួយ នៅក្នុងគម្រោងរបស់រដ្ឋាភិបាល ជាពិសេសកិច្ចសន្យាគ្រប់គ្រងទឹកជំនន់របស់ជាតិ។ បាតុកម្មនេះបានទាក់ទាញសមាជិក អង្គការជឿនលឿន និងក្រុមសង្គមស៊ីវិលក្នុងចំណោមអ្នកដទៃជាច្រើនផ្សេងទៀត។ អ្នករៀបចំបាននិយាយថា យុទ្ធនាការស្វែងរកកំណែទម្រង់ការបោះឆ្នោត អភិបាលកិច្ចប្រកបដោយតម្លាភាព គណនេយ្យភាពកាន់តែច្រើន និងសកម្មភាពប្រឆាំងនឹងអំពើពុករលួយ និងក្រុមបក្សនយោបាយ។...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ បាននិងកំពុងអភិវឌ្ឍ លើគ្រប់វិស័យយ៉ាងឆាប់រហ័ស សម្បូរដោយព្រៃភ្នំ, វាលស្មៅដ៏ស្រស់ស្អាត, ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល, មានសហគមន៍ជនជាតិដើមភាគតិច ជាកត្តាអំណោយផល ដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ ។ ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធផ្លូវបេតុង...
តាមរយៈការគាំទ្រដល់កម្មវិធីរំលឹកខួប នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ក្រុមហ៊ុនមិត្តហ្វូនបានបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការងាររួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគំនិតផ្តួចផ្តើមដើម្បីសហគមន៍នានា ដែលលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជួយកសាងសង្គមមួយដែលមានសុវត្ថិភាព និងសុខភាពកាន់តែល្អប្រសើរ។ ជាផ្នែកមួយនៃសកម្មភាពនានាដើម្បីប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ ក្រុមហ៊ុនមិត្តហ្វូនបានចាប់ដៃគូ ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ក្នុងការរៀបចំកម្មវិធីរំលឹកខួប ដែលបានប្រព្រឹត្តទៅនៅកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអនុម័តរបៀបវារៈ សម្រាប់ការបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ៕