ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទបានផ្ញើសារព្រមានទុកជាមុនថា បើកងកម្លាំងណាម្នាក់កាង ឬឃុបឃិតជាមួយអ្នកប្រព្រឹត្តបទល្មើសនេសាទ នឹងទទួលទណ្ឌកម្មតាមផ្លូវច្បាប់។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃបឹងទន្លេសាប នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងថា លទ្ធផលការងារ ដែលសម្រេចបានក្នុងរយៈពេល១៨ខែកន្លងមក លើការបង្ក្រាបបទល្មើសនេសាទ...
បរទេស៖ ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា ក្រុមហ៊ុនផលិតប្រេងនៅមជ្ឈិមបូព៌ាកំពុងជំរុញការដឹកប្រេង និងឧស្ម័នធម្មជាតិរាវ ទោះបីជាមានការវាយប្រហារលើកប៉ាល់ថ្មីៗ នៅច្រកសមុទ្រ Hormuz និងការវាយប្រហារឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា ការដឹកជញ្ជូនថាមពលនៅក្នុងច្រកសមុទ្រ បានថយចុះបន្ទាប់ពីការវាយប្រហារលើកប៉ាល់ ដឹកកុងតឺន័រមួយកាលពីថ្ងៃព្រហស្បតិ៍ និងកប៉ាល់ដឹកប្រេងមួយកាលពីថ្ងៃសៅរ៍ បានបង្កឱ្យមានការវាយប្រហារតបតគ្នាថ្មី ដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន...
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារសងសឹកគ្នា ជាច្រើនថ្ងៃដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានគូសបញ្ជាក់ពីភាពផុយស្រួយ នៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន របស់ពួកគេ និងបានធ្វើឱ្យការដឹកជញ្ជូនថាមពលឆ្លងកាត់ច្រកសមុទ្រ Hormuz យឺតយ៉ាវម្តងទៀត ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង ៤៥ សេន...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា បន្ទាប់ពីការបោះឆ្នោតទូទៅ ដែលរំពឹងទុកនៅក្នុងខែតុលា ឆ្នាំនេះ លោកចង់បង្កើតរដ្ឋាភិបាលជាតិដ៏ទូលំទូលាយមួយ។ លោក ណេតាន់យ៉ាហ៊ូ បច្ចុប្បន្នដឹកនាំរដ្ឋាភិបាលចម្រុះតូចចង្អៀតមួយ ដែលរួមមានក្រុមស្តាំនិយមជ្រុល និងក្រុមជ្រុលនិយមអូស្សូដក់។ ការស្ទង់មតិថ្មីៗបំផុត នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានព្យាករណ៍ថា ក្រុមសម្ព័ន្ធភាពបច្ចុប្បន្ននឹងទទួលបានអាសនៈអតិបរមា ៥៣ នៅក្នុងសភាដែលមាន ១២០អាសនៈ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋបាលខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ការអភិវឌ្ឍផលិតផលទេសចរណ៍ ។ ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហគមន៍អេកូទេសចរណ៍ចំបក់ ស្ថិតនៅខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ ក្រុមហ៊ុន ប៊្លូ ស្ដូន អុីម៉ិច ទទួលបានការ ឯកភាពពីក្រសួងពាណិជ្ជកម្ម កត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលបារីម៉ាក “ESSE”, “ESSE CHANGE”, “RAISON”, “PINE” និង “ZEST” នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន ប៊្លូ ស្ដូន...
ការអះអាងនាពេលថ្មីៗនេះ របស់ប្រទេសប៉ាគីស្ថាន ដែលបានព្យាករណ៍ពីវិបត្តិទឹកដែលជិតកើតមាននៅក្នុងអាងទន្លេឥណ្ឌូស (Indus Basin) និងការទម្លាក់កំហុសលើការប្រែប្រួល នៃលំហូរទឹកទន្លេថាបណ្តាលមកពីសកម្មភាពនៅខ្សែទឹកខាងលើនោះគឺមិនសមហេតុ ផលទាល់តែសោះនៅពេលពិនិត្យផ្ទៀងផ្ទាត់ជាមួយទិន្នន័យជលសាស្ត្រ កំណត់ត្រាអាងស្តុកទឹកនិងតថភាពប្រតិបត្តិការផ្ទាល់របស់ប៉ាគីស្ថាន។ ការវាយតម្លៃយ៉ាងដិតដល់លើភស្តុតាងបានបង្ហាញពីទិដ្ឋភាពខុសគ្នាស្រឡះពោលគឺមិនមែនជាកង្វះខាតទឹកជាប្រព័ន្ធនោះទេ ប៉ុន្តែជា លំហូរទឹកចូលយ៉ាងច្រើនលើសលប់ការបង្ហូរទឹកចេញដ៏ច្រើនទៅខ្សែទឹកខាងក្រោមនិងកម្រិតកំណត់ផ្នែករចនាសម្ព័ន្ធដែលមានជាយូរមកហើយក្នុងការគ្រប់គ្រងទឹក។ លក្ខណៈពិសេសដ៏លេចធ្លោបំផុតនៃវដ្តជលសាស្ត្រឆ្នាំ 2025 គឺអតិរេកទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរដូវ ខារីហ្វ (Kharif – ពីខែមេសាដល់ខែកញ្ញា)។ ផ្អែកតាមទិន្នន័យរបស់អាជ្ញាធរប្រព័ន្ធទន្លេឥណ្ឌូសរបស់ប៉ាគីស្ថាន (IRSA) លំហូរទឹកចូលជាក់ស្តែងមានចំនួន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារពេញមួយយប់ លើរោងចក្រចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ X លោក ហ្សេឡិនស្គី បានឧ្យដឹងថា គោលដៅមួយគឺរោងចក្រចម្រាញ់ប្រេង Slavyansk នៅក្នុងតំបន់ Krasnodar របស់ប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញក្តីសង្ឃឹមថា សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែងនាំជោគជ័យ ជូនគណបក្សក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២៧ខាងមុខ ។ ក្នុងពិធីសម្ពោធអគារ១ខ្នង និងសមិទ្ធផលនានា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រៃស្នៀត ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមិថុនា...
ភ្នំពេញ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥ ដល់ចំនួន ៤៧ ២៩៩សហគ្រាស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០សហគ្រាសនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឱ្យមានកំណើនកម្មករនិយោជិតបម្រើការងារសរុបចំនួន ២ ២៩៦ ៣៤៨នាក់ (ស្រី១ ៣០៩ ១៩០នាក់)។ លោក...