បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចំអកឱ្យការខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដោយលោកនិយាយថា វិមានក្រឹមឡាំងក្នុងរយៈពេលជាងបួនឆ្នាំបានកំណត់ និងពន្យារពេលថ្ងៃផុតកំណត់ចំនួន ១៥ ដើម្បីដណ្តើមយកតំបន់ Donbas ភាគខាងកើត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា ការអត្ថាធិប្បាយរបស់លោក Zelenskiy គឺជាការឆ្លើយត្អូញត្អែរចំពោះការបដិសេធរបស់ប្រធានាធិបតីរុស្ស៊ី លោក...
កំពង់ស្ពឺ៖ កាលពីថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌អំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ មានសភាពធ្ងន់ធ្ងរ កំពុងដង្ហើយស្វែងរកជំនួយដោយត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រាះជីវិត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីមនុស្សធម៌ ដែលតែងតែខ្វល់ខ្វាយ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួបពិភាក្សាជាមួយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅ ចែករំលែកបច្ចុចប្បន្នភាពនៃស្ថានភាពបរិស្ថានកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានសម្តែងការអបអរសាទរ ចំពោះប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក ។ យោងតាមបណ្តាញទំនាក់ទំនងតេឡេក្រាមរបស់សម្តេចតេជោ នៅថ្ងៃទី៣០ មិថុនា នេះ បានឱ្យដឹងថា កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World...
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លងទៅដល់អភិបាលរាជធានី-ខេត្ត ដើម្បីតម្កល់នៅរាជធានី-ខេត្តទាំង២៥ ទុកជាមង្គលវត្ថុសម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅរាជធានី-ខេត្ត ទាំង២៥ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍ថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតី មន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបកស្រាយចំពោះពាក្យសំដីរបស់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក ដែលបាននិយាយពាក់ព័ន្ធទៅដល់ក្រុមអ្នកកាសែត កាលពីពេលថ្មីនោះគឺមិនសំដៅទៅលើក្រុមអ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវនោះទេ ។កាលពីពេលថ្មីៗនេះ លោក ថោ ជេដ្ឋា បានប្រើប្រាស់ពាក្យសំដីថា “ពួកកាសែត” ដែលលោកសំដីទៅដល់ការផ្សព្វផ្សាយ ព័ត៌មានពាក់ព័ន្ធនឹងសំណើរមួយចំនួននៅម្តុំខេត្តកំពង់ចាម ។ ករណីនេះ ក្រសួងធនធានទឹកតាមរយៈសេចក្តីបំភ្លឺព័ត៌មានបានលើកឡើងថា ពាក់ព័ន្ធនឹងប្រសាសន៍លើកឡើងរបស់លោក ថោ...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេត បន្ទាប់ពីយន្តហោះ JetBlue ដែលត្រូវបានរាយការណ៍ថា បានបុកដ្រូនមួយគ្រឿង ខណៈពេលកំពុងខិតជិតអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៃទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា អ្នកបើកយន្តហោះ Airbus A321...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារ ដោយវិនិយោគិនកំពុង សម្លឹងមើលលទ្ធផល នៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងដូហា ចំពេលមាន ការបាញ់មីស៊ីលចុងសប្តាហ៍ពីភាគីទាំងពីរ ដែលបានសាកល្បងបទ ឈប់បាញ់បណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនខែ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent សម្រាប់ខែសីហា ដែលផុតកំណត់នៅថ្ងៃអង្គារ បានធ្លាក់ចុះ 1.03%...
ការប្រកួតដ៏ជក់ចិត្តក្នុងវគ្គ ៣២ ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 រវាងក្រុមជម្រើសជាតិហូឡង់ និងម៉ារ៉ុក នៅកីឡដ្ឋាន Monterrey Stadium ប្រទេសម៉ិកស៊ិក បានបញ្ចប់ទៅដោយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីម៉ារ៉ុកបានយកឈ្នះហូឡង់ ដោយលទ្ធផលកាត់សេចក្តីបាល់ ប៉េណាល់ទី ៣-២ ស្មើគ្នា ១-១ ក្នុងការប្រកួត...
ភ្នំពេញ៖ ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្ម អាកាសចរណ៍អន្តរជាតិ ពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និង ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងពិចារណាភ្ជាប់ជើង ហោះហើររបស់ខ្លួន មកប្រទេសកម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែមិថុនា...