បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃចន្ទថា ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលជាប់គាំងមានតម្លៃ ៦ពាន់លានដុល្លារអាមេរិក ដែលបច្ចុប្បន្នកំពុងកាន់កាប់នៅក្នុងប្រទេសកាតា នឹងត្រូវដោះលែង និងបញ្ជូនត្រឡប់ទៅប្រទេសវិញ។ លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយមន្ត្រីជាន់ខ្ពស់នៅខេត្ត Qom ភាគកណ្តាល ខណៈដែលបានរៀបរាប់យ៉ាងលម្អិតអំពីសមិទ្ធិផលនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខានាពេលថ្មីៗនេះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោកPezeshkian បានបង្ហាញចំនួនសរុបនៃទ្រព្យសម្បត្តិដែលជាប់គាំងរបស់ប្រទេសក្នុងប្រទេសកាតាចំនួន១២ ពាន់លានដុល្លារអាមេរិកដោយសង្កត់ធ្ងន់ថាការតាមដានចាំបាច់កំពុងត្រូវបានធ្វើឡើងដើម្បីប្រគល់មូលនិធិដែលនៅសល់ទៅប្រទេសវិញ។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មន្ត្រីអ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សាបច្ចេកទេស រវាងក្រុមការងារនៃប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនត្រូវបានគ្រោងទុក សម្រាប់សប្តាហ៍នេះទេ ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា មួយទៅកាន់អ្នកសារព័ត៌មាន ដោយបានច្រានចោលការរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា កិច្ចពិភាក្សាបច្ចេកទេសនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋធានី Doha ប្រទេសកាតានៅថ្ងៃអង្គារនេះ។...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួដែលបានដក ស្រង់ចេញពីទីភ្នាក់ងារ ព័ត៌មានរដ្ឋរបស់លីបង់ (NNA) បានរាយការណ៍ថា អ៊ីស្រាអែលបានបន្តបើកការ វាយប្រហារបន្ថែមទៀត លើភាគខាងត្បូង លីបង់កាលពីថ្ងៃចន្ទ បើទោះបីជាកិច្ចព្រមព្រៀង ក្របខ័ណ្ឌលីបង់ និងអ៊ីស្រាអែលដែលបានចុះហត្ថលេខា នាពេលថ្មីៗនេះក៏ដោយ។ NNA បានរាយការណ៍ថា ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារតំបន់រវាងភូមិ Qantara និង Deir Siriane...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦ នាក់បានស្លាប់នៅក្នុងការ បាញ់ប្រហារមួយនៅក្នុងទីក្រុង Stade ភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។ មន្ត្រីប៉ូលិសម្នាក់បានប្រាប់ ទីភ្នាក់ងារព័ត៌មាន dpa របស់ប្រទេសអាល្លឺម៉ង់ថា ៖ ការបាញ់ប្រហារគ្នា ត្រូវបានបាញ់នៅជិតមជ្ឈមណ្ឌល សុខុមាលភាព យុវជនមួយនៅកណ្តាលទីក្រុង។ លោកស្រី Kathrin Schuol អ្នកនាំពាក្យរបស់នាយកដ្ឋានប៉ូលីស...
ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះរាជសុខភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានភាពប្រសើរឡើងវិញជាបណ្តើរៗ ហើយ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យ នឹងយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៣០...
ភ្នំពេញ÷បុរសម្នាក់ បានបើករថយន្តស៊េរីទំនើបRolls Royce បានបុកគ្នាជាមួយនឹងម៉ូតូពេញទំហឹង រួចព្យាយាមរត់គេចពីទីតាំងកន្លែងកើតហេតុតាំង ពីទឹកដីបឹងកេងកង រហូតដល់ទឹកដីមូលដ្ឋានខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចឃាត់បាន។ ហេតុការណ៍ខាងលើបង្កឲ្យ មានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋដោយ រថយន្តស៊េរីទំនើបមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍បុក ជាមួយនឹងម៉ូតូរួចព្យាមបើករត់គេច ពីទីតាំងកន្លែងកើតហេតុត្រូវបាន កម្លាំងសមត្ថកិច្ចគាត់បាន។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី 29 ខែមិថុនាឆ្នាំ 2026 ៕
ភ្នំពេញ៖ លោកស្រី សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈដែលជាប្រធាន គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា អនុលោមភាពផលិតផល គឺជាការវិនិយោគ មិនមែនគ្រាន់តែជាបន្ទុកចំណាយរបស់អាជីវកម្មទេ។ ការលើកឡើងរបស់ លោករដ្ឋមន្ត្រី ហែម វណ្ណឌី ឱកាសអញ្ជើញជាអធិបតីក្នុងយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល ដោយមានការចូលរួមពីសហគ្រិន ផលិតករ តំណាងសហគ្រាសធុនមីក្រូ...
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានវាយបកយកឈ្នះក្រុមជប៉ុន ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតវគ្គ ៣២ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 នៅកីឡដ្ឋាន Houston សហរដ្ឋអាមេរិក។ ជប៉ុនបានធ្វើឲ្យអ្នកគាំទ្រមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបាននាំមុខមុន ១-០ នៅនាទីទី២៩ តាមរយៈការស៊ុតបញ្ចូលទីយ៉ាង ស្អាតរបស់កីឡាករ Kaishu...