ភ្នំពេញ៖ ផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា» ដែលប្រព្រឹត្តិណ៍នៅពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើតស្ពានចម្លងរវាងចំណេះដឹងសិក្សា និងការអនុវត្តជាក់ស្ដែងក្នុងវិស័យឧស្សាហកម្មសំណង់។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានចូលរួមពីសំណាក់ លោក បណ្ឌិត ម៉ុម មុនី អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្គេកទេសសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកស្រី...
ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីក្រសួងកសិកម្ម និងបរិស្ថានថា ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងនាំចេញអង្ករប្រហែល ៥លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៦ ដោយបង្កើតប្រាក់ចំណូលចំនួន ២.៣៦ពាន់លានដុល្លារអាមេរិក។ របាយការណ៍នេះបានឧ្យដឹងថា ក្នុងអំឡុងពេលនេះ បរិមាណនាំចេញត្រូវបានគេព្យាករថានឹងកើនឡើង ៥.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្លៃនាំចេញត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៣.៣ ភាគរយដោយសារតែតម្លៃទាប។ ក្រសួងបានឧ្យដឹងថា ទីផ្សារអង្ករសកលនៅតែបន្តរងផលប៉ះពាល់ដោយកត្តាភូមិសាស្ត្រនយោបាយ ដែលដាក់សម្ពាធលើការផ្គត់ផ្គង់ និងតម្រូវការ និងជំរុញឱ្យមានការជួញដូរដោយប្រុងប្រយ័ត្ន។ ក្រសួងបានបន្ថែមថា...
ញូវយ៉ក៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ បានរារាំង ជាអចិន្ត្រៃយ៍លេីរដ្ឋបាលរបស់លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ ពីការអនុវត្តភាគច្រើននៃបទបញ្ជាប្រតិបត្តិដំបូង របស់លោក ស្តីពីការបោះឆ្នោត រួមទាំងបទប្បញ្ញត្តិដែលតម្រូវឱ្យអ្នកបោះឆ្នោត បង្ហាញភស្តុតាងឯកសារនៃសញ្ជាតិនៅពេលចុះឈ្មោះបោះឆ្នោត។ សេចក្តីសម្រេចរបស់ចៅក្រមតុលាការស្រុកអាមេរិកលោកស្រី Denise Casper នៅទីក្រុងបូស្តុន បានប្តូរដីកាបង្គាប់បឋម ដែលចេញក្នុងឆ្នាំ២០២៥ ដែលបានរារាំងជាបណ្តោះអាសន្ននូវកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់លោក ត្រាំ ក្នុងការផ្លាស់ប្តូរការបោះឆ្នោត ទៅជាការហាមឃាត់ជាអចិន្ត្រៃយ៍។ លោកស្រី...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឧ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មមួយ ដែលក្រោមនោះ ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃភាគីទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រួមទាំងការកាត់បន្ថយពន្ធគយទៅវិញទៅមក។ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយថា ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងពីរនឹងធ្វើការពិគ្រោះយោបល់បន្ថែមទៀតលើបញ្ហានេះ។ លោកបានលេីកឡេីងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងវិស័យយន្តហោះ និងកសិកម្ម គឺជាផលប្រយោជន៍ទៅវិញទៅមក...
ប៉េកាំង៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៦ ចូលក្រាបថ្វាយបង្គុំគាល់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជតំណាក់រដ្ឋធានីប៉េកាំង។ រូបភាព ៖...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ទឹកប្រាក់ចំនួន ១០ ០០០ ០០០ រៀល ដែលជាការរួមចំណែកដោយស្ម័គ្រចិត្តពី សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ ដែលបានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានចូលជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន អំឡុងពេល នៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចំនួន ៤៩០គ្រួសារ ស្មើនឹង ១៩៨០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន របស់ពួកគាត់វិញបាននៅឡើយ។ តាមរយៈ សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់បក្សកុម្មុយនិស្តចិន(CPC) សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា(CPP) និងជាប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ។ ជុំវិញដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះសម្តេចនឹងលើកឡើងពីការជំរុញឱ្យប្រទេសថៃអនុវត្តនូវកិច្ចព្រមព្រៀងដែលធ្លាប់មានកន្លងមក ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដ...
ភ្នំពេញ ៖ អ្នកវិភាគនៅកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរសូមពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ព្រោះនេះជាការប្រថុយប្រថានខ្ពស់ ដែលអាចនាំឱ្យពលករប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ការរើសអើង ការចាញ់បោកមេខ្យល់ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ គឺជាការប្រថុយប្រថានខ្ពស់បំផុត ព្រោះអាចប្រឈមនឹងការចាប់ខ្លួន ការធ្វើទុកបុកម្និញ និងគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងអំឡុងពេលឆ្លងដែនដោយខុសច្បាប់។...