បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីបើកចំហជានិច្ច ចំពោះការចរចាលើអ៊ុយក្រែន ពោលគឺនៅពេលណាក៏បាន។ លោក Lavrov បាននិយាយក្នុងអំឡុងវេទិកាអន្តរជាតិលើកទី១២ថា ៖ នៅពេលដែលយើងអង្គុយនៅតុចរចា ប្រសិនបើមានគំនិតសមហេតុផល សំណើ និងមនុស្សត្រឹមត្រូវនៅម្ខាងទៀត យើងនឹងមិនទុកចិត្តនរណាម្នាក់លើពាក្យ របស់ពួកគេតែម្នាក់ឯងនោះទេ ។...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់នានា នៅទីតាំងមួយចំនួនលើទឹកដីកម្ពុជា ដែលបានកាន់កាប់ដោយខុសច្បាប់។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា...
បរទេស៖ លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានមានប្រសាសន៍ថា ការរញ្ជួយដីជាបន្តបន្ទាប់ ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃពុធ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២ នាក់។ លោកស្រីបានបន្ថែមថា មនុស្សជាង ៧០០ នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីបានមានប្រសាសន៍ថា...
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាស្តីពី «ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧–២០២៩ គម្រោងថវិកា ឆ្នាំ២០២៧ ការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម និងការផ្សព្វផ្សាយសៀវភៅថវិកា ប្រជាពលរដ្ឋឆ្នាំ២០២៦» ក្នុងគោលដៅពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈផ្អែកលើសមិទ្ធកម្ម។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោករដ្ឋមន្ត្រី ហែម វណ្ណឌី...
ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិនថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងស្ថិត ក្នុងកម្រិតការទូតកំពូលខ្ពស់បំផុត និងរឹងមាំហើយកាន់តែស៊ីជម្រៅ ។ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងថា សមាគមកែច្នៃថ្មអារកម្ពុជា ត្រូវតែខិតខំធ្វើយ៉ាងណាកែច្នៃថ្មអារ ទៅជាផលិតផលប្រើប្រាស់ចេញពី អត្តសញ្ញាណខ្មែរ ដើម្បីឱ្យមានតម្លៃកាន់តែខ្ពស់បន្ថែមទៀត ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក កែវ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសំណូមពរប្រតិភូស្ត្រីខេត្តតាកែវ បន្តពង្រឹងសកម្មភាពមនុស្សធម៌ ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពរ របស់ប្រជាពលរដ្ឋ។ ការសំណូមពររបស់ សម្តេច ឃួន សុដារី ក្នុងឱកាស ទទួលជួបសំណេះសំណាល ជាមួយក្រុមការងារស្ត្រីខេត្តតាកែវ បានអញ្ជើញមកទស្សនកិច្ច ស្វែងយល់អំពីរដ្ឋសភា ដឹកនាំដោយលោកស្រី...
បរទេស៖ រញ្ជួយដីដ៏ខ្លាំងក្លាពីរបានវាយប្រហារឆ្នេរសមុទ្រភាគខាងជើង របស់ប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលតិចជាងមួយនាទី កាលពីថ្ងៃពុធ ដោយបានបំផ្លាញអគារ ជាច្រើននៅក្នុងទីក្រុងការ៉ាកាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ថា រញ្ជួយដីលើកដំបូងមានទំហំ ៧.២ រ៉ិចទ័រ បន្ទាប់មកមួយសន្ទុះក្រោយមក មានការរញ្ជួយដីទំហំ ៧.៥ រ៉ិចទ័រ។ វីដេអូពីកន្លែងកើតហេតុបង្ហាញពីស្នាមប្រេះធំៗនៅលើជញ្ជាំងអគារខ្ពស់ៗ និងផ្សែងហុយចេញពីដងផ្លូវ។ អគារមួយចំនួនហាក់ដូចជាត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់បានធានាក្រុងវ៉ាស៊ីនតោនថា ខ្លួនមិនស្វែងរកថ្លៃសេវា ថ្លៃធានារ៉ាប់រង ឬការគិតថ្លៃផ្សេងទៀត ពីកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើយហើយដោយព្រមានថា ការចរចារវាងភាគីទាំងពីរ នឹងបញ្ចប់ភ្លាមៗ ប្រសិនបើព័ត៌មានបង្ហាញមិនមែនជាការពិត។ លោក Trump បានសរសេរនៅ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅថ្ងៃពុធនេះថា កិច្ចចរចាបច្ចេកទេស រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍ក្រោយ ដែលទំនងជានៅថ្ងៃទី២៩ឬ៣០ខែមិថុនា នៅប្រទេសស្វីស។ ទីភ្នាក់ងារព័ត៌មានគុយវ៉ែតបានរាយការណ៍ថា លោក Rubio បានធ្វើសេចក្តីប្រកាសក្នុងអំឡុងដំណើរ ទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសគុយវ៉ែត ជាកន្លែងដែលគាត់បានជួបជាមួយ Emir...