“ការគាំទ្ររបស់ប្រទេសចិនចំពោះទុនវិនិយោគពីបរទេស មិនមែនសរសេរលើក្រដាសតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចាត់វិធានការជាក់ស្តែង និងជួយដោះស្រាយបញ្ហាយ៉ាងពិតប្រាកដ ដែលបានធ្វើឱ្យពួកយើងមានទំនុកចិត្តប្រកបអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន ។ បន្ទាប់ពីប្រទេសចិនចេញផ្សាយ«ផែនការសកម្មភាពសម្រាប់ជំរុញការប្រើប្រាស់ទុនបរទេសប្រកបដោយស្ថិរភាពនិងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុនវិនិយោគពីបរទេស»នៅថ្ងៃទី២២ ខែមិថុនា លោកស្រី Cai Yan អគ្គនាយករងជាន់ខ្ពស់នៅទូទាំងពិភពលោក និងជាអគ្គនាយកប្រចាំតំបន់ចិននៃក្រុមហ៊ុនNovo Nordisk នៃប្រទេសដាណឺម៉ាក ដែលកំពុងអញ្ជើញចូលរួមពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីបួនបានថ្លែងដូចពោលខាងលើ ។ ផែនការសកម្មភាពនេះ បានលើកឡើងនូវវិធានការចំនួន១៥លើវិស័យ៥ អំពីការពង្រីកការអនុញ្ញាតឱ្យចូលទីផ្សារចិនថែមមួយកម្រិតទៀត លើកកម្ពស់ភាពងាយស្រួលសម្រាប់ពាណិជ្ជករ បរទេសបណ្តាក់ទុន...
ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិ ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោក ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៩,៥ភាគរយ បានវាយតម្លៃយ៉ាងសកម្មចំពោះការដែលប្រទេសចិនបានរួមចំណែកក្នុងការជំរុញការបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ហើយសម្គាល់ឃើញថា ចិនជាអ្នកគាំពារនិងជាស្ថាបនិកដ៏មុតមាំ នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកនេះមានការចូលរួមពីសហគ្រាសនិងស្ថាប័នសរុប៦៧៦ ដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន៨៥ ហើយចំនួនសហគ្រាសបរទេសដែលចូលរួមពិព័រណ៍លើកនេះឡើងដល់៣៦,៥ភាគរយ ដែលមានចំនួនលើសពី១២០០សហគ្រាស ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣,៣ភាគរយបានសម្គាល់ឃើញថា ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញនូវកម្លាំងទាក់ទាញដ៏ខ្លាំងក្លានៃទីផ្សារនិងខ្សែសង្វាក់ឧស្សាហកម្មរបស់ចិនចំពោះសហគ្រាសមកពីពិភពលោកទាំងមូល ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,៨ភាគរយបានលើកឡើងថា ប្រជាប្រិយភាពខ្លាំងនៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិមិនគ្រាន់តែបានមកពីឧត្តមភាពពិសេសនៃខ្សែសង្វាក់ឧស្សាហកម្មពេញលេញរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីសេចក្តីប្រាថ្នារួមនៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៅទូទាំងពិភពលោកចំពោះការបង្កើនកិច្ចសហប្រតិបត្តិការខាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិផងដែរ ។ ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ហើយក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៤៧៥៣នាក់បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិ ៕
មនុស្សយន្តដែលអាចឆុងកាហ្វេ រថយន្តហោះហើរ ដែលអាចបំបែកចេញពីគ្នានិងខ្លាឃ្មុំផេនដា ដែលអាចដើរគ្រប់ទិសទី ។ល។ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកទី ៤ ដែលមានរយៈពេល ៥ ថ្ងៃបានប្រារព្ធធ្វើ នៅក្រុងប៉េកាំងនៅថ្ងៃទី ២២ ខែមិថុនា ។ ពិព័រណ៍លើកនេះធ្វើឡើងក្រោមប្រធានបទ”តភ្ជាប់ជាមួយពិភពលោកដើម្បីរួមគ្នាកសាងអនាគត”ដោយមានការរៀបចំពន្លា តាំងបង្ហាញពីសមិទ្ធផលបញ្ញាសិប្បនិម្មិតជាលើកដំបូងដែលបានបង្ហាញយ៉ាងពេញលេញនូវបច្ចេកវិទ្យាទំនើបៗនិងសមិទ្ធផលច្នៃប្រឌិតថ្មីក្នុងវិស័យចំណុចក្តៅ ដូចជា បញ្ញាសិប្បនិម្មិតជាដើម ។ ពីបន្ទះឈីបមួយដល់បរិក្ខារឧបករណ៍វៃឆ្លាត ពីគ្រាប់ពូជតូចៗដល់ម្ហូបឆ្ងាញ់ៗនៅលើតុរបស់គ្រួសារកាន់តែច្រើន វាសុទ្ធតែមិនអាចឃ្លាតពីការទ្រទ្រង់នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ខ្លាំងក្លា ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានបង្កើតជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ច្រើនរាប់មិនអស់ដែលបានបង្ហាញទៅកាន់ពិភពលោកទាំងមូលនូវភាពស៊ីសង្វាក់គ្នានិងកម្លាំងជីវិតដ៏ផុលផុសដែលបន្តវេនទៅគ្រប់ជំនាន់ ។ ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក Jensen Huangស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនNVIDIAអាមេរិកបានលើកឡើងថា អ្វីដែលពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានយកចិត្តទុកដាក់នោះគឺ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលជាប្រព័ន្ធសំខាន់បំផុតមួយលើពិភពលោក វាបានតភ្ជាប់ជាមួយថាមពល រោងចក្រ សហគ្រាសនិងអតិថិជន ហើយតភ្ជាប់ជាមួយពិភពលោកទាំងមូល ។ ព្រមពេលជាមួយគ្នានេះ ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានក្លាយជាវេទិកាសំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មអន្តរជាតិនិងជំរុញការអភិវឌ្ឍជានិរន្តរភាព ។ លោកស្រី Jennifer Jordan-Saifi នាយកប្រតិបត្តិនៃក្រុមប្រឹក្សាសកលអំពីគំនិតផ្តួចផ្តើមទីផ្សារជានិរន្តរភាពបានសម្គាល់ឃើញថា ក្នុងពេលបច្ចុប្បន្ននេះដែលមានបញ្ហាប្រឈមសកលផ្នែកអាកាសធាតុកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ការប្រារព្ធធ្វើដោយជោគជ័យនៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានបំពេញបន្ថែមជំនឿចិត្តដ៏មានតម្លៃសម្រាប់សហគ្រាសនៃប្រទេសនានាក្នុងការពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមនិងចែករំលែកកាលានុវត្តភាពបៃតង ។ “យើងបាននិងកំពុងប្រមូលផ្តុំកម្លាំងដើម្បីតភ្ជាប់ជាមួយពិភពលោកដែលកាន់តែធំទូលាយ” ។ លោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានលើកឡើងក្នុងពិធីបើកពិព័រណ៍ថា ឥទ្ធិពលអន្តរជាតិនៃពិព័រណ៍លើកនេះត្រូវបានពង្រីកថែមមួយកម្រិតទៀតដោយមានការចូលរួមពីសហគ្រាសនិងស្ថាប័នសរុបចំនួន ៦៧៦ ដែលមកពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ៨៥ ។ អត្រាចូលរួមពិព័រណ៍លើកនេះនៃសហគ្រាសបរទេសបានឡើងដល់ ៣៦,៥ ភាគរយ ហើយបូករួមទាំងដៃគូសហប្រតិបត្តិការនៃសហគ្រាសខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពាក់ព័ន្ធ តាមការពិត ពាណិជ្ជករដែលចូលរួមពិព័រណ៍មានចំនួនលើសពី ១២០០សហគ្រាស។ ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ដឹកនាំការអភិវឌ្ឍនាពេលអនាគត ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ពិព័រណ៍លើកនេះបានដំឡើង”ខ្សែសង្វាក់បច្ចេកវិទ្យាឌីជីថល”ទៅជា”ខ្សែសង្វាក់បច្ចេកវិទ្យាឌីជីថលឆ្លាតវៃ”ដោយមានការរៀបចំពន្លាតាំងបង្ហាញពីសមិទ្ធផលបញ្ញាសិប្បនិម្មិតជាលើកដំបូង ។ ពិព័រណ៍លើកនេះបានប្រមូលផ្តុំសហគ្រាសឈានមុខក្នុងវិស័យបញ្ញាសិប្បនិម្មិតចិននិងអន្តរជាតិដូចជា ក្រុមហ៊ុន NVIDIA ក្រុមហ៊ុន Intel ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន Alibaba ជាដើម វាហាក់ដូចជាការប្រកួតប្រជែងដ៏វិជ្ជមានក្នុងមជ្ឈដ្ឋានបញ្ញាសិប្បនិម្មិត ។ ដូចការលើកឡើងក្នុងគំនិតផ្តួចផ្តើមក្រុងប៉េកាំងនៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី ៤ ដែលរួមគ្នាចេញផ្សាយដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនិងតំណាងមជ្ឈដ្ឋានឧស្សហកម្មនិងពាណិជ្ជកម្មសកលដែលបានចែងថា តំណាងមជ្ឈដ្ឋានឧស្សហកម្មនិងពាណិជ្ជកម្មសកលគួរពង្រីកយ៉ាងពេញលេញនូវតួនាទីជំរុញនិងតួនាទីផ្តល់កម្លាំងចលករនៃបច្ចេកវិទ្យាថ្មីដើម្បីជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្ម ធ្វើឱ្យសមិទ្ធផលបច្ចេកវិទ្យាមានអំណោយផលដល់ប្រទេសនិងសហគ្រាសកាន់តែ្រើន ក៏ដូចជាបង្កើតអេកូឡូស៊ីដ៏ល្អប្រសើរសម្រាប់ការធ្វើឱ្យប្រសើរឡើងនិងការអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ៕
ភ្នំពេញ ៖ ផ្លូវសូត្របុរាណ (Silk Road) មិនត្រឹមតែជាបណ្តាញពាណិជ្ជកម្មប្រវត្តិសាស្ត្រដែលតភ្ជាប់ទ្វីបអាស៊ីទៅកាន់អឺរ៉ុប និងអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនង និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិនឱ្យមានភាពស៊ីជម្រៅ តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ លោកបណ្ឌិត...
ភ្នំពេញ ៖ លោកស្រី Nur Herzazzila Ghazali តំណាងលោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn ) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ និងអ្នកតំណាង ក្រុមទំាង ២៤...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជូនអូប័រ ក្រុមហ៊ុន GTVC ជួនាំយកស្រ្តីម្នាក់ ពោះធំ៧ខែ ពីកោះរ៉ុង មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយឈឺពោះសំរាលកូនទាំងយប់ ។ ស្ត្រីខាងលើនេះ មានឈ្មោះ...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២ដល់ដើមឆ្នាំ២០២៦ ចំណូលសួយសារពីវិស័យថ្មអារ ចាក់ចូលក្នុងថវិកាជាតិជិត ៤០លានដុល្លារ ដោយមិនគិតពន្ធនិងអាករផេ្សងៗ ។ បើតាមរដ្ឋមន្រ្តី ផែនការអទិភាពបន្ត គឺបង្កើតតម្លៃបន្ថែមតាមរយៈពិពិធកម្ម នៃផលិតផលពីថ្ម រកទីផ្សារក្រៅប្រទេសបន្ថែម និងការគ្រប់គ្រងវិស័យនេះ ដោយគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោន៍និងការបណ្តុះបណ្តាលជំនាញដល់កម្មករខ្មែរ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យបញ្ឈប់ជាបន្ទាន់ការរៀបចំប្រកួតគុនខ្មែរ ដោយឱ្យកុមារចូលរួមការប្រកួត អាចបង្កហានិភ័យដល់សុវត្ថិភាព និងសុខភាព ខណៈ ក្រសួង ឱ្យគោរពតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នៅថ្ងៃទី២៣ មិថុនា ថា ថ្មីៗនេះ មានការផ្សព្វផ្សាយ តាមបណ្តាញសង្គមអំពីការរៀបចំកម្មវិធីប្រកួត កីឡាប្រដាល់គុនខ្មែរ...
ត្បូងឃ្មុំ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី ២៦-២៧ ខែមិថុនាឆ្នាំ២០២៦នេះ។ បើតាមក្រសួងការងារបានឱ្យដឹងថា វេទិកាការងារនេះ...