នៅក្នុងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2026 វគ្គចែកពូល ពូល E ក្រុមជម្រើសជាតិអេក្វាទ័រ បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានយកឈ្នះលើក្រុមខ្លាំងអាល្លឺម៉ង់ ក្នុងលទ្ធផល ២ ទល់នឹង ១ នៅកីឡដ្ឋាន New York New Jersey Stadium។ នាទីទី...
និស្សិតកម្ពុជា ៤១រូប ទទួលបានអាហារូបករណ៍ពេញលេញ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសឥណ្ឌា ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថានទូតឥណ្ឌាបានរៀបចំពិធីអបអរសាទរ និងជូនដំណើរដល់និស្សិតកម្ពុជាចំនួន ៤១រូបដែលត្រូវបានជ្រើសរើសឱ្យទទួលបានអាហារូបករណ៍ក្រោមកម្មវិធីអាហារូបករណ៍របស់ក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR) សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។ និស្សិតជ័យលាភីទាំងអស់នឹងបន្តការសិក្សានៅកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាឈានមុខនានាក្នុងប្រទេសឥណ្ឌា ក្រោមកម្មវិធីអាហារូបករណ៍ពេញលេញដែលឧបត្ថម្ភដោយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងស្ថានទូតឥណ្ឌា ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ផងដែរ។ នៅក្នុងប្រសាសន៍ថ្លែងអបអរសាទរទៅកាន់និស្សិតជ័យលាភី លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសឥណ្ឌាគឺជាទឹកដីនៃមជ្ឈមណ្ឌលសិក្សាធិការដ៏ចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក និងមានប្រព័ន្ធអប់រំឧត្តមសិក្សាដ៏ធំបំផុតមួយផងដែរ។ លោកឯកអគ្គរដ្ឋទូតបានលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង និងទាញយកប្រយោជន៍ជាអតិបរមាពីឱកាសសិក្សាដ៏មានតម្លៃនេះនៅក្នុងប្រទេសឥណ្ឌា។ លោកក៏បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា អាហារូបករណ៍នេះនឹងបើកនូវកាលានុវត្តភាពថ្មីៗសម្រាប់និស្សិតគ្រប់រូប។ ជាមួយគ្នានេះ លោកបានសម្តែងនូវក្តីសោមនស្សរីករាយដែលនិស្សិតកម្ពុជាជាច្រើននឹងមានឱកាសចូលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IITs) និងគ្រឹះស្ថានឧត្តមសិក្សាលំដាប់ពិភពលោកដទៃទៀតរបស់ឥណ្ឌា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះឧត្តមភាពផ្នែកការសិក្សា និងសមិទ្ធផលស្រាវជ្រាវ តាមរយៈកម្មវិធីអាហារូបករណ៍ ICCR នេះ។ លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីអាហារូបករណ៍ និងបទពិសោធន៍សិក្សានៅប្រទេសឥណ្ឌា និស្សិតទាំងអស់នឹងអាចរួមចំណែកដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា ក្រោយពេលបញ្ចប់ការសិក្សា ហើយថែមទាំងជួយពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតថែមទៀត។ សូមជម្រាបថា ICCR គឺជាស្ថាប័នស្វយ័តមួយស្ថិតក្រោមក្រសួងកិច្ចការបរទេសនៃរដ្ឋាភិបាលឥណ្ឌា ដែលគ្រប់គ្រងអាហារូបករណ៍ប្រមាណ ៤,០០០ កន្លែងជារៀងរាល់ឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍ជាង ២០ប្រភេទ សម្រាប់និស្សិតមកពីជិត ១៨០ ប្រទេស។ ជារៀងរាល់ឆ្នាំ មាននិស្សិតអន្តរជាតិជាង ៦,០០០ នាក់កំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា ក្រោមកម្មវិធីដែលគាំទ្រដោយ ICCR។ គិតមកទល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាជាង ៣៥០ នាក់ហើយ ដែលបានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍ICCR ក្នុងនោះរួមមានទាំងអ្នកដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងអ្នកដែលកំពុងបន្តការសិក្សានៅប្រទេសឥណ្ឌា។ កម្មវិធីអាហារូបករណ៍ ICCR ផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាល្បីៗមួយចំនួនរបស់ឥណ្ឌា រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IITs) វិទ្យាស្ថានបច្ចេកវិទ្យាជាតិ (NITs) សាកលវិទ្យាល័យដេលី(University of Delhi) សាកលវិទ្យាល័យណាលន្ទា (Nalanda University) សាកលវិទ្យាល័យអន្ធ្រា (Andhra University) និងគ្រឹះស្ថានសិក្សាល្បីល្បាញជាច្រើនទៀត ដែលលេចធ្លោខាងផ្នែកស្រាវជ្រាវ និងការអប់រំ។ កម្មវិធីនេះគ្របដណ្តប់លើមុខជំនាញយ៉ាងទូលំទូលាយ រួមមាន វិស្វកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា មនុស្សសាស្ត្រ ពុទ្ធសាសនវិទ្យា ទស្សនវិជ្ជា គ្រប់គ្រង ព្រមទាំងវិទ្យាសាស្ត្រសង្គម។
៥ខែ ឆ្នាំនេះ មន្រ្តីរាជការមកបំពេញ ការងារចំនួន៩៥% សម្តេចតេជោ ជានិមិត្តរូបដ៏សំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង កម្ពុជា-ចិន មន្ត្រីរាជការជាង ១៤ម៉ឺននាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន អ្នកវិជ្ជមាន ១១២នាក់ បណ្តេញចេញពីក្របខ័ណ្ឌ ១០៩នាក់ និង ៣នាក់ កំពុងតាមដានបន្ត ក្រុម AOT ចុះសង្កេតការណ៍ អំពីស្ថានភាពព្រំដែន...
ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ប្រទេសចិន ប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក របាយការណ៍យូអិន បង្ហាញថា អ៊ីស្រាអ៊ែល បានសម្លាប់កុមារប៉ាឡេស្ទីន ទៅដល់ជាង២ម៉ឺននាក់មកហើយ លោក Trump គម្រាមបញ្ចប់ការចរចា ជាមួយនឹងអ៊ីរ៉ង់ ប្រសិនបើក្រុងតេហរ៉ង់ នៅតែបន្តយកថ្លៃសេវា នៅច្រកសមុទ្រ Hormuz Update: យ៉ាងហោចណាស់ មានមនុស្សស្លាប់ ៣២...
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន ICAPP បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចាកចេញពីមាតុភូមិដើម្បីទៅចូលរួម «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូឡង់បាទ័រ...
ប៉េកាំង៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក លូ ហៃស៊ីង(Liu Haixing)រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម ។
ភ្នំពេញ ៖ លោក បួកែវ ភូមវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា បានកោតសរសើរកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានបរិស្ថានធម្មជាតិស្អាតបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការកោតសរសើរនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសលោក បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត...
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការចិញ្ចឹមត្រីទីឡាព្យានៅកសិដ្ឋានបន្លែសុវត្ថិភាពកោះធំស្ថិតនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ នៅក្នុងដំណើរការអញ្ជើញចុះពិនិត្យ និងជួបម្ចាស់កសិដ្ឋានខាងលើរបស់ លោកបណ្ឌិត កៅ ថាច...
ភ្នំពេញ៖ តាមរយៈការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និងគោលការណ៍អ នុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើដាក់ចេញនូវយុទ្ធនាការ ជំរុញទេសចរណ៍ថ្មី និងទាក់ទាញដូចជា «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ព្រមទាំងកត្តាសុខសន្តិភាព និងស្ថិរភាពសង្គម បង្កលក្ខណៈអំណោយផល ដល់ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកម្សាន្តជាច្រើន នៅទូទាំងប្រទេស បានបង្កើតនូវសន្ទុះវិជ្ជមាន សម្រាប់ទេសចរណ៍ជាតិ...
ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ទទួលជួបពិភាក្សាជាមួយ តំណាងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)...