បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការិយាល័យរបស់លោកBenjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលនោះអ្នកទាំងពីរបានយល់ព្រមបន្តការសម្របសម្រួលរវាងប្រទេសរបស់ពួកគេ លើមុខការជាច្រើន។ សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងអំឡុងពេលនៃការហៅទូរសព្ទនេះ លោក Trump បានពន្យល់ប្រាប់លោក Netanyahu អំពីសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ ដោយមិនបានបញ្ជាក់លម្អិតនោះទេ។ ទន្ទឹមនឹងនោះ លោក Netanyahu បានលើកឡើងពី ភាពធ្ងន់ធ្ងរ នៃសុន្ទរកថារបស់ប្រធានាធិបតីតួគីលោក...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានធ្វើការច្រានចោល ចំពោះការចុះផ្សាយ របស់កាសែតជប៉ុន Yomiuri Shimbun ដែលបានចុះផ្សាយថា វេជ្ជបណ្ឌិតជនជាតិចិនម្នាក់ បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោម នៅមន្ទីរពេទ្យព្រះកេតុមាលា។ តាមរយៈគណនីហ្វេសប៊ុករបស់ លោក វ៉ាង វិនពីន ឯកអគ្ករដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា «យោងតាមការចុះផ្សាយថ្មីៗនេះរបស់កាសែតជប៉ុន Yomiuri...
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គម្រោងយុទ្ធសាស្ត្រថ្មីរបស់អង្គការទស្សនៈពិភពលោកដែលផ្តោតសំខាន់ជួយកុមារកម្ពុជា គឺស្របតាមទិសដៅកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ។ ក្នុងឱកាសលោក ហង់ជួន ណារ៉ុន អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោកស្រីវេជ្ជបណ្ឌិត Dr. Than Thi Ha...
បន្ទាយមានជ័យ ៖ នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យកំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ កំពុងពន្លឿនដំណើការ ដោយសម្រេចបានលទ្ធផលជារួម៦៣%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦។ កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) គឺជាកំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥...
ព្រះវិហារ៖ តបតាមការអញ្ជើញរបស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក និងសមាជិកាក្រុមប្រឹក្សាខេត្ត...
បរទេស៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រពែក្សនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារ របស់អាមេរិក លើខេត្តឆ្នេរសមុទ្រភាគខាងត្បូង និងភាគខាងកើតរបស់អ៊ីរ៉ង់ ដែលធ្វើឲ្យបទឈប់បាញ់ រយៈពេលបីសប្តាហ៍កាន់តែរិចរិល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ថា ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះជាច្រើន នៅទូទាំងភាគខាងត្បូងអ៊ីរ៉ង់ រួមទាំង Bushehr ជាកន្លែងដែលរោងចក្រនុយក្លេអ៊ែរមួយ របស់ប្រទេសនេះស្ថិតនៅ...
ភ្នំពេញ ៖ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា គន្លឹះអភិវឌ្ឍន៍ប្រទេសរបស់ជប៉ុន គឺមូលធនមនុស្ស ដូច្នេះហើយជប៉ុន កំពុងចែករំលែកឧត្តមានុវត្តទាំងនេះជាមួយកម្ពុជា។ ការថ្លែងរបស់ លោក Ueno Atsushi ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល ប្រកាសឱ្យអនុវត្តមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍ សហគមន៍មូលដ្ឋានឆ្នាំ២០២៦ និងការប្រើប្រាស់មូលនិធិរ៉ែ ក្នុងការរួមចំណែកអភិវឌ្ឍន៍ សហគមន៍មូលដ្ឋានលើមូលនិធិលើគម្រោងជិត៥០ និងមានថវិកាជាង៥លានដុល្លារ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦ ក្រសួងអនុម័តឱ្យប្រើប្រាស់មូលនិធិលើគម្រោងចំនួន៤៨ មានថវិកាសរុបជាង៥លានដុល្លារ (៥ ៦៩៥ ៥៦៣ ២០ដុល្លារ) តាមបណ្តាឃុំចំនួន៤៦ ក្នុងខេត្តចំនួន១០...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា ស្ថានការណ៍វិវត្តថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ នៅតែជាកិច្ចការងារការទូត សកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនយោបាយបារាំងជើងចាស់ Marine Le Pen គឺជាអ្នកកំពុងនាំមុខគេក្នុងការឈ្នះការបោះឆ្នោត ប្រធានាធិបតីរបស់ប្រទេសបារាំង នៅឆ្នាំក្រោយ បន្ទាប់ពីតុលាការឧទ្ធរណ៍ បានសម្រេចឱ្យលោកស្រីមានសិទ្ធិឈរឈ្មោះ ។ លោកស្រីLe Pen ដែលជាឥស្សរជនយូរមកហើយ នៃការប្រមូលផ្តុំជាតិស្តាំនិយម RN បានឈានដល់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៧និង២០២២ ហើយត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាគូប្រជែងឈានមុខគេដើម្បីស្នងតំណែងប្រធានាធិបតីEmmanuel...