ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានចុះត្រួតពិនិត្យ និងចុះវាយតម្លៃផលប៉ះពាល់ស្រូវរដូវវស្សា នៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់...
ពោធិ៍សាត់÷នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) និងមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ប្រធាន និងមន្ត្រីនៃការិយាល័យក្សេត្រសាស្ត្រ...
ជំនួបលំដាប់កំពូលរវាងក្រុមជម្រើសជាតិ បារាំង និង អង់គ្លេស ក្នុងការដណ្តើមចំណាត់ថ្នាក់លេខ៣ ពិភពលោក មិនត្រឹមតែជាការប្រកួតបង្គ្រប់កិច្ចនោះទេ ប៉ុន្តែវាគឺជា “សមរភូមិដើម្បីកិត្តិយស” របស់មហាអំណាចបាល់ទាត់អឺរ៉ុបទាំងពីរ។ បន្ទាប់ពីបានខកខានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រយ៉ាងសោកស្តាយ ក្រុមទាំងពីរត្រូវងាកមកផ្តោតអារម្មណ៍១០០% លើការប្រកួតចុងក្រោយនេះ ដើម្បីស្តារមុខមាត់ និងទំនុកចិត្ត បញ្ចប់ព្រឹត្តិការណ៍ដ៏ធំនេះដោយភាពរីករាយ និងនាំយកមេដាយសំរឹទ្ធត្រឡប់ទៅស្រុកកំណើតវិញ។ ប្រវត្តិសាស្ត្រនៃការប្រជែងគ្នារវាង បារាំង និង អង់គ្លេស តែងតែមានភាពតានតឹង...
ពានរង្វាន់ FIFA World Cup ផ្លូវការបានមកដល់ស្ថានីយ៍រថភ្លើងលំដាប់ពិភពលោក Grand Central Terminal ដើម្បីអបអរសាទរការរាប់ថយក្រោយនៃជំនួបវគ្គផ្តាច់ព្រ័ត្រ។ ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែពិសេស ក្តារព័ត៌មានចេញដំណើរ (Departure Boards) ដ៏ល្បីល្បាញប្រចាំស្ថានីយ៍ត្រូវបានរៀបចំកម្មវិធីឡើងវិញជាពិសេស ដោយបង្ហាញពីម៉ោងផ្សាយបន្តផ្ទាល់នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រទៅតាមម៉ោងក្នុងស្រុកនៃប្រទេសទាំង ៤៨ ដែលបានចូលរួមប្រកួត។ ការបង្ហាញនេះចង់បញ្ជាក់ថា ទោះបីជាស្ថិតនៅតំបន់ម៉ោងខុសគ្នាយ៉ាងណាក៏ដោយ ក៏ពិភពលោកទាំងមូលនឹងតាមដានទស្សនាទិដ្ឋភាពប្រវត្តិសាស្ត្រនេះក្នុងពេលតែមួយ។ គូប្រកួត...
ភ្នំពេញ ៖ ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី (SBKU) បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីអនុវត្តគម្រោងដែលផ្តល់ផលរហ័ស (Quick Impact Project – QIP)...
កំពត៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនសិស្ស-និស្សិតជ័យលាភី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ចំនួន ៥១៤ អង្គ/នាក់ (ស្រី ៣០០នាក់) ក្នុងចំណោមសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យសរុប ២ ២០៨នាក់ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦...
មណ្ឌលគិរី៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវក្រុមក្មេងទំនើងមួយក្រុមប្រដាប់ដោយពូថៅនិងកាំបិតដេញកាប់នៅតាមផ្លូវក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្រោយកើតហេតុ សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងឆាប់រហ័ស ដោយឃាត់ខ្លួនជនសង្ស័យបាន ៥នាក់ ខណៈ ២នាក់ទៀតកំពុងរត់គេចខ្លួន។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកោះញែក បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៧:៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចចម្ជូរង៉ារ ស្ថិតក្នុងភូមិរយ៉ ឃុំរយ៉...
បាត់ដំបង៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ច-សង្គម ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៤ ៧០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៤០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩២,៨២៣ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។...
ពោធិ៍សាត់៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦លោក អេង គន្ធា ប្រធានក្រុមការងារចុះជួយឃុំ អន្សាចំបក់និងឃុំស្រែស្តុក បានអញ្ជើញចូលរួមវិធីដាំកូនក្ងោក ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់( វិទ្យាល័យកោះរំដួល)ដោយមានគោលបំណងរួមចំណែកលើកកម្ពស់ការអភិរក្សបរិស្ថាន បង្កើនភាពបៃតង និងជំរុញការយល់ដឹងអំពីការថែរក្សាធនធានធម្មជាតិដល់យុវជនជំនាន់ក្រោយ។ ការដាំកូនក្ងោកនេះ...