ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើករថយន្តស៊េរីទំនើប Mercedes មួយគ្រឿងពាក់ស្លាកលេខ កម្ពុជា HSH .9987 សង្ស័យក្នុងស្ថានភាពស្រវឹងបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កង់មុខម្ខាងទៅមុខលេងរួច។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង០៤ទាបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត២១៧ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករា ជធានីភ្នំពេញ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចាកចេះពីកន្លែងកើតហេតុបាត់ បន្សល់ទុកតែរថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការរបស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា ភាពជាអ្នកដឹកនាំមិនត្រូវបានវាស់វែងត្រឹមតែជាតំណែង ឬត្រឹមជាចំនួនការងារបានអនុវត្តកន្លងមកទេ ប៉ុន្តែត្រូវបានវាស់វែងតាមរយៈសមត្ថភាព ក្នុងការបង្កើតទំនុកចិត្ត និងហ៊ានទទួលខុសត្រូវចំពោះលទ្ធផលការងារ។ នេះជាប្រសាសន៍លើកឡើងរបស់ លោក ហ៊ុន ម៉ានី ក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រនៃសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យបានលើកឡើងថា ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ស្ថិតនៅលើទឹកដីមហាអំណាចមិត្តដែកថែមចិនរយៈពេល៣ថ្ងៃដើម្បីចូលរួមក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” សម្តេចបានជួបតំណាងក្រុមហ៊ុនធំៗរបស់ចិនចំនួន១៩ក្រុមហ៊ុន ។ ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាបន្តបន្ទាប់ នៅទូទាំងប្រទេស។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Ye Weidong ប្រធានក្រុម SCGបានថ្លែងថា ក្រុមហ៊ុនបានបោះទុនវិនិយោគនៅក្នុងកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤ ដោយក្រុមហ៊ុនបានចូលរួមអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា៖...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការផ្តល់សេវាអ៊ីនធឺណិត និងទំនាក់ទំនង ប្រកបដោយគុណភាពខ្ពស់ គឺជាអាទិភាពចម្បងរបស់កម្ពុជា ។ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោកបណ្ឌិត Jason Jie Zheng ប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Shanghai Spacesail Technologies...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា បច្ចេកវិទ្យា គឺជាវិស័យដ៏មានសារៈសំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម លោក Xiao Ming តំណាងក្រុមហ៊ុន ZTE Corporationបានលើកឡើងថា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គ្រីស្ទាន ឌីស្លឺ (Christian Disler) អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស (ASTI)...
ភ្នំពេញ ៖ ក្រុមហ៊ុន សាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន (COMAC)បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក នៃក្រុមហ៊ុន COMAC...
ភ្នំពេញ ៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការបញ្ជូន និងបែងចែកទឹកសម្រាប់ស្រោចស្រពលើផ្ទៃដី ស្រូវវស្សាដែលកំពុងជួបប្រទះនូវកង្វះខាតទឹក។ ការណែនាំរបស់លោក គន់ គីម ក្នុងឱកាសអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកកង្ហត ស្ថិតក្នុងស្រុកបាណន់ និងជួបសំណេះសំណាលជាមួយប្រជាកសិករជួបបញ្ហាខ្វះទឹកស្រោចស្រពស្រូវ នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ លោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ក្រុមហ៊ុន Royal Vopak របស់ប្រទេសចិន មានផែនការស្វែងរកឱកាសវិនិយោគលើការបង្កើត ស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ និងស្ថានីយចម្រាញ់ប្រេងនៅកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល ។ ក្នុងឱកាសសម្តេចធិបតីអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Chen Yan ប្រធានក្រុមហ៊ុន Royal Vopak...