ភ្នំពេញ ៖ កម្ពុជា ត្រៀមជំរុញទៅមុខនូវការដោះស្រាយវិវាទដែនសមុទ្រជាមួយប្រទេសថៃដោយសន្តិវិធី ផ្អែកលើ ច្បាប់អន្តរជាតិ។ នេះបេីយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ បេីតាមសេចក្ដីថ្លែងការណ៍, ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទ ដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ដូចខាងក្រោម៖ អ្នកផ្សះផ្សាឯករាជ្យទាំងបួនរូប បានស្នើសុំពេលវេលាបន្ថែមទៀត ដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំងឥស្សរជនរូបណាជាប្រធានគណៈកម្មការផ្សះផ្សា។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឌសភាកម្ពុជា បានសម្ដែងការ អបអរសាទរក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហោះសារអបអរសាទរ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលទទួលបានមេដាយមាស ដោយយកឈ្នះក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ ជើងទីមួយ ដោយលទ្ធផល ៣-២សិត នៅប្រទេសហ្វីលីពីន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦៕
ភ្នំពេញ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជិត ១ពាន់នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះ មានអតីតពលករខ្មែរមកពីប្រទេសថៃ...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA)ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន(ប្រមាណ ៣លានដុល្លារអាម៉េរិក)។ បើ់តាមស្ថានទូតជប៉ុន បានឱ្យដឹងថា គម្រោងនេះ...
អ៊ីស្លាម៉ាបាដ ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសប៉ាគីស្ថាន លោក Reza Amiri Moghadam បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទរំលោភលើ អនុស្សរណៈ នៃការយោគយល់គ្នា (MOU) ដែលសម្របសម្រួលដោយ ប៉ាគីស្ថាន ដោយថាទីក្រុងវ៉ាស៊ីនតោន បានបន្តសកម្មភាពយោធា ផ្ទុយនឹងកិច្ចព្រមព្រៀង។ កងកម្លាំងអាមេរិកនៅថ្ងៃសៅរ៍បានបើកការ វាយប្រហារជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ម៉ោង ៦ ល្ងាច ...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៧៧៤ គ្រឿង និងគ្រាប់បែកនាំផ្លូវចំនួន ១៣ គ្រឿងក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ក្រសួងបានឧ្យដឹងថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារមួយជុំទៀតពេញមួយយប់ដោយប្រើអាវុធណែនាំជាក់លាក់ដែលបាញ់ចេញពីអាកាស និងយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រឆាំងនឹងគោលដៅដែលទាក់ទងនឹងយោធាអ៊ុយក្រែន។ ក្រសួងបានបន្ដថា ការវាយប្រហារបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកំពង់ផែ Odesa ដែលប្រើសម្រាប់ផ្ទុកប្រេងឥន្ធនៈ និងប្រេងរំអិល ក៏ដូចជាកន្លែងផ្ទុកប្រេងឥន្ធនៈដែលមានបំណងគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ក្រសួងបានបន្ថែមថា...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជេីង (KCNA) បានរាយការណ៍ដោយដកស្រង់សម្តីក្រសួងការពារជាតិរបស់ប្រទេសនេះថា កូរ៉េខាងជេីង បានថ្កោលទោស «ការឃុបឃិតយោធា» ក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដោយថាវាធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យក្រសួងម្នាក់បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំប្រមុខការពារជាតិត្រីភាគីនៃប្រទេសទាំងបី ដែលបានកោះប្រជុំនៅថ្ងៃពុធ នៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីកិច្ចប៉ុនប៉ង «សម្រេចបាននូវឧត្តមភាពយោធានៅក្នុងតំបន់ និងស្វែងរកផលប្រយោជន៍ភូមិសាស្ត្រនយោបាយអនុត្តរភាពរបស់ពួកគេតាមរយៈកិច្ចសហប្រតិបត្តិការយោធាត្រីភាគីកាន់តែខ្លាំងឡើង»។ អ្នកនាំពាក្យរូបនេះត្រូវបានដកស្រង់សម្តីដោយ KCNA ដោយថា...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានឧ្យដឹងថា អ៊ីរ៉ង់បានបញ្ឈប់ការបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមអនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព (MoU) ជាមួយសហរដ្ឋអាមេរិក ដោយសារទីក្រុងវ៉ាស៊ីនតោន បានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ លោក Gharibabadi បានឧ្យដឹងថា សហរដ្ឋអាមេរិកបានរំលោភ ឬផ្អាក “ការប្តេជ្ញាចិត្តទាំងអស់របស់ខ្លួន” ក្រោមអនុស្សរណៈនៃការយោគយល់គ្នា...
ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថាជនភៀសសឹក ដល់ទៅជាងកន្លះលាននាក់ ត្រូវរងទុក្ខដោយសារការលុកលុយ និងការកាន់កាប់របស់ថៃ លើដែនអធិបតេយ្យកម្ពុជា។ នាពេលថ្លែងនោះគណប្រតិភូថៃ ក៏បានមានវត្តមាននៅទីនោះផងដែរ។...