ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចេញដីកា សម្រេចភារកិច្ច លោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌល សុខភាពសិត្បូ មកជាមន្ត្រី បន្ទាប់ពីសង្គ្រោះបឋម ដល់អ្នកជំងឺស្រី្ដម្នាក់ មិនត្រឹមត្រូវ ៕
សៀមរាប ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា គ្រប់នវានុវត្តន៍ទាំងអស់តែងតែមានកត្តាមនុស្ស ជាតួអង្គស្នូល ព្រោះថា «កត្តាមនុស្ស និងប្រព័ន្ធ ត្រូវបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកជានិច្ច»។ ការលើកឡើងរបស់លោក ហ៊ុន ម៉ានី នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាស្តីពីអភិបាលកិច្ចល្អ ក្រោមប្រធានបទ «នវានុវត្តន៍សម្រាប់ការផ្តល់ សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះរាល់គម្រោងវិនិយោគ និងធុរកិច្ចនៅកម្ពុជា ហើយ ក្រសួងបរិស្ថាន បន្តផ្តល់កិច្ចសហការ និងការសម្របសម្រួល ដើម្បីធានាថាការអភិវឌ្ឍដើរទន្ទឹមគ្នា នឹងការការពារបរិស្ថាន។ លោករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងបែបបនេះ ក្នុងឱកាសទទួលជួប សម្តែងការគួរសម និងរាយការណ៍ការងារអំពីវឌ្ឍនភាព នៃគម្រោងបណ្តាញខ្សែកាប្លិ៍អុបទិក...
បរទេស៖ តំណាងរាស្ត្រ នៃរដ្ឋសភានីតិកាលទី១៦ របស់វៀតណាម បានពិនិត្យសំណើ និងរបាយការណ៍ផ្ទៀងផ្ទាត់ លើសេចក្តីព្រាងច្បាប់ចំនួនពីរ នៅក្នុងសម័យប្រជុំវិសាមញ្ញលើកដំបូង នៅថ្ងៃអង្គារ គឺសេចក្តីព្រាងច្បាប់ ស្តីពីការទប់ស្កាត់ការរីកសាយភាយអាវុធ មហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិ នៃច្បាប់ចំនួនប្រាំបួនស្តីពីយោធា និងការពារជាតិ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា...
ការ៉ាកាស ៖ យោងតាមការអាប់ដេតផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ដោយប្រធានរដ្ឋសភាលោក Jorge Rodriguez ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ពីរលើកដែលបានវាយប្រហារប្រទេស វេណេស៊ុយអេឡា នៅថ្ងៃទី២៤ ខែមិថុនា បានកើនឡើងដល់ ៦.១២៥នាក់។ របាយការណ៍ដែលបានបង្ហោះនៅលើប៉ុស្តិ៍ Telegram របស់លោក Rodriguez បានឲ្យដឹងថា ចំនួនមនុស្សដែលត្រូវបានជួយសង្គ្រោះនៅតែមានចំនួន ៦.៤៦២នាក់ ខណៈដែលមនុស្ស...
បន្ទាយមានជ័យ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ37 (បង្គោលឯកភាព) ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានជម្រាបជូនសាធារណជន ថា «នៅថ្ងៃអង្គារ...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សា ការងារជាមួយលោកស្រី Lee Hyun-ju អនុប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា លោក Lee Chang-hoon នាយកប្រតិបត្តិ នៃក្រុមហ៊ុន Insan Coporation...
ញូវយ៉ក៖ សម្ព័ន្ធភាពនៃរដ្ឋចំនួន ២៥ របស់សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាលលោក ត្រាំ ដោយអះអាងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើសពីសិទ្ធិអំណាចផ្នែកច្បាប់ របស់គាត់ដោយដាក់ពន្ធថ្មី យ៉ាងទូលំទូលាយលើទំនិញពីដៃគូពាណិជ្ជកម្មចំនួន ៦០ នេះបើយោងតាមឯកសាររបស់តុលាការ។ ពាក្យបណ្តឹង ដែលដាក់ទៅតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក បានជំទាស់នឹងការយកពន្ធដែលទើបអនុម័តថ្មីៗនេះចំនួន ១០ ភាគរយ ឬ ១២.៥ ភាគរយលើទំនិញភាគច្រើន...
គៀវ៖ យោងតាមក្រឹត្យមួយដែលចេញផ្សាយ ដោយការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបណ្តេញឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំសហរដ្ឋអាមេរិក លោកស្រី Olha Stefanishyna ចេញពីតំណែង។ លោកស្រី Stefanishyna ដែលបានបម្រើការ ជាឯកអគ្គរដ្ឋទូតតាំងពីឆ្នាំមុន បានឲ្យដឹង នៅក្នុងសារហ្វេសប៊ុកមួយថា លោកស្រី បានស្នើសុំឱ្យមានការលើកលែង ពីកាតព្វកិច្ចរបស់លោកស្រី...
វ៉ាស៊ីនតោប៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការចរចាជាមួយអ៊ីរ៉ង់ នឹងចាប់ផ្តើមឡើងវិញនៅរសៀលថ្ងៃចន្ទ ខណៈដែលទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់ លើផ្លូវដឹកជញ្ជូនថ្មីមួយឆ្លងកាត់ច្រកសមុទ្រហ័រមូស ជិតបញ្ចប់ហើយ។ លោក ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា ការចរចាជាមួយតំណាងអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅរសៀលថ្ងៃចន្ទ ប៉ុន្ដែលោកមិនបានលើកឡើងនោះទេថា ការចរចានឹងត្រូវបានធ្វើឡើងនៅទីណា ឬអ្នកណានឹងចូលរួមនោះទេ។ ការប្រកាសនេះបានកើតឡើង...