ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានទទួលជួប លោក ម៉ា ចិត្រា និងក្រុមការងារ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រីកការគ្រប់គ្រង ធនធានធម្មជាតិ តារយៈពង្រីកកិច្ចសហការ រវាងមន្ត្រីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតីខ្មែរតែមួយ ដែលជាការការចូលរួមដ៏សំខាន់ថែមទៀត ក្នុងការរួមគ្នាពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ...
សៀមរាប៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងសាធារណៈ បានអញ្ជើញជាអធិបតី បើកវេទិកាស្តីពីអភិបាលកិច្ចល្អ ក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ អាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ។ វេទិកានេះ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជំរុញដល់ស្នងការនគរបាលគ្រប់រាជធានី-ខេត្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខ ។ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានថ្លែងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការ ជាមួយស្នងការនគរបាល គ្រប់រាជធានី-ខេត្ត ដើម្បីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណ និងឯកសារសម្គាល់ខ្លួនផ្សេងៗទៀត ទៅដល់ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយដោយជោគជ័យ និងឆាប់រហ័សនូវកង្វល់របស់បងប្អូនកម្មករនិយោជិតនៅរោងចក្រ ជេ អេស (JS Leather Collection Phnom Penh Co., Ltd.) ដោយភាគីពាក់ព័ន្ធទាំងអស់បានឈានដល់កិច្ចព្រមព្រៀងរួម បញ្ចប់វិវាទការងារ ដោយសន្តិវិធី ហើយកម្មករនិយោជិតបានវិលត្រឡប់ចូល បម្រើការងារជាធម្មតាវិញ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។...
បរទេស៖ នាវាដឹកប្រេងពីរគ្រឿងដែលផ្ទុកប្រេងរបស់អារ៉ាប៊ីសាអូឌីតបានឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb កាលពីចុងសប្តាហ៍ ខណៈដែលចរាចរណ៍ នៅច្រកសមុទ្រ Hormuz បានថយចុះបន្ទាប់ពីមានរបាយការណ៍ អំពីការវាយប្រហារលើនាវា, នេះបើយោងតាមទិន្នន័យដឹក ជញ្ជូនបានបង្ហាញនៅថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ថា ទិន្នន័យពី Kpler បានបង្ហាញថា ចំនួននាវាដឹកទំនិញដែលបានឆ្លងកាត់ច្រកសមុទ្រ Bab...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះប្រហែល 7% មកត្រឹមកម្រិតទាបបំផុត ក្នុងរយៈពេលបីសប្តាហ៍នៅថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពន្យារពេលការវាយប្រហារថ្មីលើអ៊ីរ៉ង់ ដោយសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀង រហ័សមួយ ដែលអាចជំរុញការផ្គត់ផ្គង់ ប្រេងពីឈូងសមុទ្រ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា ប្រេងប្រភេទ Brent បានធ្លាក់ចុះ...
បរទេស៖ ភ្លើងឆេះព្រៃដែលកំពុង ឆាបឆេះនៅជាយក្រុង Spokane រដ្ឋ Washington សហរដ្ឋអាមេរិកសម្រាប់ថ្ងៃទីបី បានបំផ្លាញអគារយ៉ាងហោចណាស់ ៧០០ និងបង្ខំមនុស្សរាប់ម៉ឺននាក់ឱ្យរត់គេចខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុង និងជុំវិញទីក្រុងដែលមានប្រជាជនច្រើនបំផុតទីពីររបស់រដ្ឋ នេះបើយោងតាមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា ភ្លើងឆេះព្រៃចំនួនបីកន្លែងត្រូវ បានចាត់ថ្នាក់ជាអាទិភាពពន្លត់អគ្គីភ័យ កំពូលនៅក្នុងសហរដ្ឋអាមេរិកទាំងមូល រួមទាំងតំបន់ភាគពាយ័ព្យ...
ភ្នំពេញ ៖ ក្រុមការងារ HOTLINE SCAM 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់ iPhone នៅតែអាចទាញយកកម្មវិធី Telegram ពី App Store មកប្រើប្រាស់ជាធម្មតា។ ការលើកឡើងបែបនេះ បន្ទាប់ពីមានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមអំពីការលុបចេញនូវកម្មវិធី Telegram ចេញពីកម្មវិធីទូរស័ព្ទ App Store របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញ សេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្ត ជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងនោះ ប្រេងសាំង ៤ ៤៥០រៀល និងប្រេងម៉ាស៊ូត...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកាលពីថ្ងៃចន្ទថា នាវាដឹកទំនិញទួរគីមួយគ្រឿង ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកចម្ងាយប្រហែល៣០ម៉ាយ ពីសមុទ្រខ្មៅនៃកំពង់ផែ Novorossiysk របស់រុស្ស៊ី ដោយបានរងរបួស សមាជិកនាវិក៤ក់ក្នុងនោះ៣នាក់ជាជនជាតិតួគី។ នាវាដែលមានទង់ជាតិកាមេរូនឈ្មោះ Nadezhda ដែលត្រូវបានគេរាយការណ៍ថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kalyoncu Shipping ដែលមានមូលដ្ឋាននៅ Samsun បានកំពុងដឹកផ្លែឈើ និងបន្លែស្រស់ពីទីក្រុង Samsun ទៅកាន់...