ភ្នំពេញ៖ យុវជន អាន សេងហឿន ជាអតីតសិស្សនិទ្ទេស A មកពីខេត្ដព្រៃវែង ដែលបានសម្រេចចិត្ដជ្រើសរើសសិក្សា ជំនាញវិស្វកម្មអេឡិចត្រូនិច នៅក្នុងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នៃក្រសួងការការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយសារមើលឃើញឱកាសការងារខ្ពស់ និងចង់ដើរតាមក្តីស្រមៃ ដែលខ្លួនមានតាំងពីកុមារភាព ក្នុងវិស័យបច្ចេកវិទ្យា។ យុវជន សេងហឿន បានឱ្យដឹងថា លោកស្រលាញ់ពេញចិត្តជំនាញវិស្វកម្មអេឡិចត្រូនិចតាំងពីក្មេងមក។ អំឡុងពេលរៀនថ្នាក់ទី១២...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ ចំពោះពលរដ្ឋភៀសសឹកដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន ។ វិស័យអាទិភាពជាច្រើននោះ...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង លោក Takayama Ryoji ប្រធានអង្គការIMCCDរបស់ជប៉ុន បានរួមគ្នាប្តេជ្ញាបោសសម្អាតមីនតោន តាមសហគមន៍របស់ប្រទេសកម្ពុជា ។ ក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូលើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” ជាមួយលោក Takayama Ryoji...
កំពង់ធំ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានីយផលិតទឹកសុវត្ថិភាព សហគមន៍ របស់អង្គការទឹកស្អាត ១០០១ ស្ថិតនៅក្នុងបរិវេណ សាលាឃុំបារាយណ៍ ក្នុងភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍...
ភ្នំពេញ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល ធ្វើការចុះស្រាវជ្រាវ លើករណីលោកគ្រូពេទ្យម្នាក់ ធ្វើការសង្គ្រោះបឋមលើក្មេងស្រីម្នាក់ ដែលធ្វើឱ្យមានការរិះគន់ ក្រោយឃើញសកម្មភាព ប៉ះពាល់លើចំណុចសំខាន់ (សុដន់)។ យោងតាមសេចក្តីបំភ្លឺព័ត៌មាន មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តកណ្តាល បានឱ្យដឹងថាថ្មីៗនេះ បានឱ្យដឹងថា មានព័ត៌មានមួយ បាននិងកំពុងចែកចាយលើបណ្តាញសង្គម ស្តីអំពីសកម្មភាពផ្តល់ការ សង្គ្រោះបឋម ដល់អ្នកជំងឺម្នាក់ ភេទស្រី...
រតនគិរី ៖ កម្ពុជា បានប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នា បញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយ នៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តគាំទ្រ និងសម្របសម្រួលដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា «ការវិនិយោគលើការផលិតខ្សែភ្លើងក្នុងរថយន្ត» រក្សាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ និងលើកទឹកចិត្តដល់ការពង្រីកទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។ នេះជាការលើកឡើង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្តីពី «វឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា» នៅថ្ងៃអង្គារ ទី៤...
ភ្នំពេញ៖ ភ្ញៀវទេសចរដែលធ្វើដំណើរជាមួយ ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅនិងមកពីប្រទេសកម្ពុជា នឹងទទួលបាន បទពិសោធន៍កាន់តែច្រើនសម្រាប់ដំណើរកម្សាន្តបន្ទាប់របស់លោកអ្នក។ ការផ្តល់ជូននូវគុណតម្លៃកាន់តែប្រសើរ ការតភ្ជាប់ការធ្វើដំណើរដោយរលូន និងសេវាកម្មដល់គ្រួសារដែលមានការគិតគូរខ្ពស់ ព្រមទាំងកម្មវិធីសមាជិកភាពដែលត្រូវបានរៀបចំឡើងជាពិសេស ជូនចំពោះអ្នកដំណើរ។ ខាងក្រោមជាសេចក្តីសង្ខេបនៃអត្ថប្រយោជន៍ទាំង ៧ យ៉ាង៖ ១. ផ្តល់គុណតម្លៃកាន់តែច្រើនពីកម្មវិធី Skywards Emirates Skywards ជាកម្មវិធីសមាជិកភាព ដែលទទួលបានពានរង្វាន់របស់...
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើស ព្រហ្មទណ្ឌយ៉ាងសកម្ម ចំនួន២០៨ករណី ឃាត់ខ្លួនជនសង្ស័យ សរុប៣៤៥នាក់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ដដែល បទល្មើសព្រហ្មទណ្ឌ ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ មានជាអាទិ៍ បទល្មើសហិង្សា...