ខេត្តបាត់ដំបង៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក Kim...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពទីផ្សារការងារកម្ពុជា ឆ្នាំ២០២៦” នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវសំខាន់ៗចំនួន ៣ របស់ក្រសួង ផ្តល់ព័ត៌មានបច្ចុប្បន្ន និងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យបន្ដស្រាវជ្រាវមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់, ក្នុងករណីប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅស្រុកវាលវែង។ តាមរយៈបណ្ដាញសង្គមរបស់ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ថា «យើងទាំងអស់គ្នាបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត អំពីករណីពលីមន្ត្រីនគរបាលជាតិនិងប្រជាការពារ...
ពោធិ៍សាត់៖ នាល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ មានករណីអំពើឃាតកម្មដ៏ក្រៀមក្រំ និងគួរឱ្យរន្ធត់បំផុតមួយបានកើតឡើង នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសារតែជនបង្កម្នាក់ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ បានផ្ទុះគ្រាប់បែកដាក់កម្លាំងអន្តរាគមន៍។ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃ: បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានទទួលព័ត៌មាន និងចុះទៅអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុ ក្រោយពេលជនសង្ស័យបានបង្កភាពវឹកវរ...
តាមលទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញឱ្យឃើញថា ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦ ប្រជាជនដែលមកពីប្រទេសចំនួន ២១ ដែលបានចូលរួមការស្ទង់មតិមានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនខ្លាំងឡើងៗ ឯប្រជាជនដែលមានចំណាប់អារម្មណ៍ល្អចំពោះសហរដ្ឋអាមេរិកមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ។ វេបសាយកាសែត«New York Times»របស់អាមេរិកបានផ្សាយដំណឹងថា លទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិនក្នុងការពង្រីកអំណាចទន់របស់ខ្លួន ក្នុងនោះបូករួមទាំងសកម្មភាពវប្បធម៌និងសេដ្ឋកិច្ចនៅអាហ្វ្រិក ទ្វីបអាមេរិកនិងតំបន់ផ្សេងៗទៀត ។ វេបសាយនៃកាសែត«The Hill»របស់អាមេរិកបានចុះផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា លទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ជាសញ្ញាព្រមានដែលបង្ហាញថា ជំនឿចិត្តរបស់សហគមន៍អន្តរជាតិ ចំពោះភាពជាអ្នកដឹកនាំរបស់អាមេរិកកំពុងថមថយចុះ ។ ពីការធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ង់និងវេណេស៊ុយអេឡា និងបង្កសង្គ្រាមពាណិជ្ជកម្មដល់ការនិយាយទាំងចំហអំពីការដណ្តើមយកកោះហ្គ្រីនឡែន និងព្រែកជីកប៉ាណាម៉ា រដ្ឋាភិបាលអាមេរិកកំពុងអនុវត្តផែនការវាតទី និយមតាមបែបផែនអាមេរិកដោយមិនលាក់លៀម ។ ប្រការនេះអាចលទ្ធភាពដែលថា ហេតុអ្វីបានជាឋានៈនៃភាពជាអ្នកដឹកនាំសកលរបស់អាមេរិក មានការធ្លាក់ចុះជាបន្តបន្ទាប់ ៕
ក្នុងរដូវក្តៅនេះ ការប្រើប្រាស់របស់ចិនក្នុងវិស្សមកាលរដូវក្តៅ បានក្លាយជាចំណុចលេចធ្លោថ្មីដែលញ៉ាំងឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៦,១ភាគរយសម្គាល់ឃើញថា សន្ទុះខ្លាំងក្លានៃសេដ្ឋកិច្ចចិនក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះ មិនមែនជាភាពឡើងចុះតាមរដូវកាលនៅក្នុងទីផ្សារប្រើប្រាស់របស់ចិននោះទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីរបៀបដែលទីផ្សារទ្រងទ្រាយយក្សរបស់ប្រទេសចិនផ្តល់កម្លាំងចលករដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤,១ភាគរយបង្ហាញពីបំណងទៅធ្វើទេសចរណ៍នៅប្រទេសចិនក្នុងវិស្សមកាលរដូវក្តៅនេះ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៥ ភាគរយ សម្គាល់ឃើញថា ប្រទេសចិន បាននិងកំពុងចែករំលែកភាគលាភ នៃការអភិវឌ្ឍជាមួយពិភពលោក...
នៅព្រឹកថ្ងៃទី ៤ ខែសីហា លោក Koizumi Shinjiro រដ្ឋមន្ត្រីការពារជាតិជប៉ុនបានធ្វើរបាយការណ៍ស្តីពី «សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ ២០២៦ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ សៀវភៅសនេះបានបន្តឃោសនាបំប៉ោងនូវការលើកឡើងរប់ជប៉ុនស្តីពីអ្វីដែលហៅថា ”ការគំរាមកំហែងខាងសន្តិសុខពីប្រទេសជិតខាង”ក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម”ឯកសារចំនួនបី ស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ ព្រមទាំងការវាតទីយោធានិងបម្រុងសព្វាវុធរបស់រដ្ឋាភិបាលលោកស្រី Sanae Takaichi ។ សៀវភៅសកំណែថ្មីនេះបានបន្តចាត់ទុកប្រទេសចិនជា”បញ្ហាប្រឈមជាយុទ្ធសាស្រ្តដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីមុន”ដោយនិយាយឆ្ការដៃឆ្ការជើងនិងឃោសនាបំប៉ោងក្នុងចេតនាអាក្រក់ចំពោះសកម្មភាពយោធាជាប្រក្រតីនិងកិច្ចការពារជាតិស្របច្បាប់របស់ចិនព្រមទាំងមួលបង្កាច់តាមតែទំនើងចិត្តចំពោះសកម្មភាពដ៏ចាំបាច់របស់កងទ័ពចិន ក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ។ អ្នកវិភាគបានសម្គាល់ឃើញថា នៅក្នុងសៀវភៅសកំណែថ្មីនេះ រដ្ឋាភិបាលជប៉ុនបានឃោសនាបំប៉ោងពីការគំរាមកំហែងពីប្រទេសជិតខាង ហើយសង្កត់ធ្ងន់លើការផ្លាស់ប្តូរប្រព័ន្ធប្រយុទ្ធ និងការពង្រីកឧស្សាហកម្មយោធាក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម” ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ និងពន្លឿនការវាតទីយោធា និងបម្រុងសព្វាវុធរបស់រដ្ឋាភិបាលជប៉ុន ៕
ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចុះផ្សាយថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កការគំរាមកំហែង “ត្រីភាគី” ដោយធ្វើសមយុទ្ធរួមគ្នា ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការអនុវត្តសង្គ្រាមរួមគ្នា ដែលអាចនាំឱ្យមាន “វិបត្តិសន្តិសុខថ្មីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។ ការគំរាមកំហែងដែលបង្កឡើង ដោយ “ត្រីភាគី” នៃប្រទេសទាំងបី កំពុងលេចចេញជារូបរាងធំ ខណៈដែលពួកគេមិនអើពើនឹង ការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រទេសក្នុងតំបន់...
ព្រៃវែង៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង(PIPV) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ១ ៣០០កន្លែងលើមុខជំនាញចំនួន ១០ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ពីរាជរដ្ឋាភិបាល។ បើតាមវិទ្យាស្ថាន PIPV បានឱ្យដឹងថា ជំនាញទាំង១០ នោះរួមមាន ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការផ្សារអគ្គិសនី, សេវាកម្មសម្អាងកាយ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបុគ្គលិក យោធាចារ្យ និងសិក្ខាកាម នៃវិទ្យាស្ថានកងទ័ពជើងទឹក៕