ឧត្ដរមានជ័យ៖ ទីភ្នាក់ងារជាត់ មុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសអាហារូបករណ៍ ទៅផ្សព្វផ្សាយជូនបងប្អូន អតីតពលករ យុវជន និងប្រជាជនមូលដ្ឋាន នៅខេត្តឧត្ដរមានជ័យ។ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា វេទិកាការងារ សន្តិសុខសង្គម...
សៀមរាប ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៧ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលបានចំណូល ជាង ២០លានដុល្លារ ពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមនីយដ្ឋានអង្គរ ដោយទទួលបានភ្ញៀវទេសចរចំនួន ៤២៨ ២២៣នាក់។ យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ចំណូលទទួលបាន ពីការលក់សំបុត្រចូលទស្សនា...
ភ្នំពេញ ៖ ក្នុងស្មារតី នៃការយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកគ្រឿង ឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភ ប្រគល់ជូនដល់កងទ័ពដែលកំពុងឈរជើង ប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និង កីឡា បានណែនាំពីតួនាទី និងភារកិច្ចរបស់ជំនួយការ អប្បមាទទូទាំងប្រទេស ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងត្រូវរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ ថ្មីៗនេះ ថា កម្ពុជា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានពិពណ៌នាអំពីកិច្ចចរចា ដែលកំពុងដំណើរការរវាងអ៊ីរ៉ង់ និងអូម៉ង់ថា “វិជ្ជមាន” ទាំងកម្រិតបច្ចេកទេស និងនយោបាយ ដោយផ្តោតលើការកំណត់ផ្លូវសុវត្ថិភាព សម្រាប់ការឆ្លងកាត់របស់នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស។ លោក Baghaei បានប្រាប់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា ការចរចាកំពុងបន្ត ដោយថា អ៊ីរ៉ង់ស្វែងរកការបង្កើតយន្តការជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងចរាចរណ៍ដឹកជញ្ជូន...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា កម្ពុជាផ្តល់តម្លៃខ្ពស់ ដល់អាណត្តិការងារ និងតួនាទី របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចុះសង្កេតការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់រវាងប្រទេសទាំងពីរ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែសីហា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា តាមរយៈក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការចុះទៅដល់ព្រំដែន...
ខេត្តសៀមរាប៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួម “ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ” ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
កំពង់ចាម ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ៩៥០កន្លែងលើមុខជំនាញចំនួន១២ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យពីរាជរដ្ឋាភិបាល ។ បើយោងតាមវិទ្យាស្ថាន PIKP បានឱ្យដឹងថា ជំនាញទាំង១២ នោះរួមមាន ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងារការ៉ូនិងការដំឡើង ដំបូល, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ,...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងសមាជិក បានអញ្ជើញបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសារសពមន្ត្រីនគរបាលនិវត្តជនចំនួន៩គ្រួសារ ដែលមានទឹកប្រាក់សរុបចំនួន ៥៤,០០០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារសព។ ក្នុងឱកាសនោះ...