ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើត ឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈរ របស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ...
ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ការ និងទប់ស្កាត់សកម្មភាពជួញដូរមនុស្ស ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស។ ជាលទ្ធផល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បានសម្ភាសជនបរទេសសរុប ១.១៥៤នាក់ ស្រី៥២នាក់ មាន៣៦សញ្ជាតិ ដែលបានដាក់ពាក្យសុំចុះបញ្ជី រៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ។ ក្នុងរយៈពេលនេះដូចគ្នា នាយកដ្ឋាន...
វីរសេនីយ៍ឯក យ៉ង់ ស៊ីណារ៉ា និង ភរិយា សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និង ធនាគារ អេស៊ីលីដា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) លើការប្រើប្រាស់សេវា e-Payment ដើម្បីពង្រឹងប្រសិទ្ធភាព សេវាសាធារណៈ និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រវិស័យទេសចរណ៍កម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៤ សីហា បានប្រកាស ជូនដំណឹងពីគោលការណ៍ លើកលែងនិងអនុគ្រោះពន្ធ លើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ។ ការប្រកាសលើកលែងនេះ គឺអនុលោមតាមអនុសាសន៍ របស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានឯកភាពគាំទ្រចំពោះវិធានការលើកលែង និងអនុគ្រោះផ្នែកពន្ធដារ៕
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសម្តែងការជំទាស់ជាថ្មីម្តងទៀត ចំពោះគោលនយោបាយពន្ធគយ របស់សហរដ្ឋអាមេរិក ដោយអះអាងថា មានវិធីមានប្រសិទ្ធភាពជាងនេះ ក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងដោះស្រាយជម្លោះពាណិជ្ជកម្ម រវាងប្រទេសនានា។ លោកស្រី Sheinbaum បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់លោកស្រីនៅវិមានជាតិម៉ិកស៊ិកថា “យើងមិនទាន់យល់ស្របនឹងពន្ធគយនោះទេ ហើយប្រទេសដទៃទៀតក៏មិនយល់ស្របដូចគនាដែរ ពីព្រោះយើងជឿថា មានយន្តការផ្សេងទៀត ដើម្បីពង្រឹងតំបន់សេដ្ឋកិច្ចមួយទាក់ទង...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាកម្លាំងដ៏ចាំបាច់ ក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងជំរុញការស្តារវិស័យទេសចរណ៍ ។ ការគូសបញ្ជាក់ របស់លោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារ ផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន...
រីយ៉ូ៖ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល បានឧ្យដឹងថា ប្រេស៊ីលបានបន្ទាបទំនាក់ទំនងទ្វេភាគី ជាមួយអាហ្សង់ទីន មកត្រឹមកម្រិតភារធារី ដោយដកស្រង់ប្រភពពីក្រសួងការបរទេស។ ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីការកត់សម្គាល់ របស់ប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei ប្រឆាំងនឹងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងអាជ្ញាធរប្រេស៊ីលផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕ប្រែសម្រួល ឈូក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានដកស្រង់របាយការណ៍ដែរថា បញ្ញាសិប្បនិម្មិតបានដើរតួនាទី នៅក្នុងជាងពាក់កណ្តាលនៃករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលត្រូវបានពិនិត្យនៅទូទាំង ទ្វីបអាហ្រ្វិកនៅឆ្នាំ២០២៥ ដោយសារក្រុមឧក្រិដ្ឋជនបានងាកទៅរកបច្ចេកវិទ្យាដើម្បីធ្វើការវាយប្រហារដោយស្វ័យប្រវត្តិ បង្កើតការក្លែងបន្លំដ៏គួរឱ្យជឿជាក់ និងពង្រីកប្រតិបត្តិការក្លែងបន្លំទ្រង់ទ្រាយធំ។ របាយការណ៍វាយតម្លៃការគំរាមកំហែងតាមអ៊ីនធឺណិតនៅទ្វីបអាហ្រ្វិកឆ្នាំ២០២៦ ដែលគូរលើការស៊ើបការណ៍សម្ងាត់ពីភ្នាក់ងារអនុវត្តច្បាប់ក្នុងប្រទេសចំនួន៣៦នៅទ្វីបអាហ្វ្រិក បានរកឃើញថា AI មានលក្ខណៈពិសេសនៅក្នុង៥៥ភាគរយនៃករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលត្រូវបានពិនិត្យក្នុងឆ្នាំ២០២៥ ។ ទន្ទឹមនឹងនេះ ការខាតបង់ផ្នែកហិរញ្ញវត្ថុដែលត្រូវបានរាយការណ៍ទាក់ទងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានកើនឡើងទ្វេដងពី១៩២លានដុល្លារក្នុងឆ្នាំ២០២៤ដល់៤៨៤លានដុល្លារក្នុងឆ្នាំ២០២៥ ។...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងពីស្ថានភាពព្យុះទី១៤ ឈ្មោះ គូជីរ៉ា ដែលមានឥទ្ធិពលលើប្រទេសមួយចំនួន ប៉ុន្តែកម្ពុជាពុំស្ថិតនៅក្នុង គន្លងផ្លូវដើររបស់ព្យុះនេះទេ៕