ភ្នំពេញ៖ សហជីព និងកម្មករនិយោជិត បានកោតសរសើរចំពោះការបំពេញការងាររបស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែចុះសម្របសម្រួល និងដោះស្រាយបញ្ហារបស់បងប្អូនកម្មករនិយោជិតបានយ៉ាងលឿនរហ័ស មានប្រសិទ្ធភាព និងបន្តបំពេញការងារមិនគិតយប់ថ្ងៃ និងថ្ងៃសម្រាក ដើម្បីរកដំណោះស្រាយជូនភាគីពាក់ព័ន្ធឱ្យបានទាន់ពេលវេលា។ ការលើកឡើងនេះ បានធ្វើឡើងស្របពេលដែលមន្ត្រីជំនាញរបស់ក្រសួង បានបន្តចុះអន្តរាគមន៍នៅតាមរោងចក្រ និងសហគ្រាសនានា ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហានានា ស្តាប់កង្វល់របស់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងជំរុញឱ្យមានការអនុវត្តច្បាប់ការងារដោយសន្តិវិធី និងមានការយោគយល់គ្នារវាងភាគីទាំងអស់។ លោក...
កំពត៖ វិទ្យាស្ថានពហុបច្ចេកទេភូមិភាគតេជោខេត្តកំពត (RPITSK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ៦៦០កន្លែងលើមុខជំនាញចំនួន១១ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែពីរាជរដ្ឋាភិបាលសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ បើតាមវិទ្យាស្ថាន RPITSK បានឱ្យដឹងថា វិទ្យាស្ថានបានផ្ដល់ឱកាសអាហារូបករណ៍ជំនាញលើមុខជំនាញ ១១ នោះរួមមាន ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ, ការផ្សារលោហៈដោយធ្នូអគ្គិសនី(ធូប), សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ...
ភ្នំពេញ៖ ក្នុងដំណើរបន្តបេសកកម្មរបស់ខ្លួន នៅខេត្តកំពង់ធំ ដើម្បីជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយ:ពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៦ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានមានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោត គឺជាសសរស្តម្ភមួយនៃលទ្ធិប្រជាធិបតេយ្យ។ ការលើកឡើងរបស់លោក ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦...
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួប លោក កឹម សុខា និងកូនស្រី ជាថ្មីម្តងទៀត ខណៈ សម្ដេច ថា លោកស្រី គឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ...
កំពង់ធំ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០៦ តបតាមការអញ្ជើញរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០។ សិក្ខាសិលានេះរៀបចំឡើងរយៈពេលមួយថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRIB ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា អ៊ីរ៉ង់មិនទាន់បានធ្វើការសម្រេចចិត្តណាមួយលើការបន្តការចរចាជាមួយសហរដ្ឋអាមេរិកនៅឡើយទេ។ នៅក្នុងបទសម្ភាសន៍មួយ លោក Araghchi បានកត់សម្គាល់ថា សារកំពុងត្រូវបានផ្លាស់ប្តូររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួល គឺកាតា និងប៉ាគីស្ថាន “ប៉ុន្តែនេះមិនមានន័យថា ជាការចរចាទាល់តែសោះ”។...
តេអេរ៉ង់៖ អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា ច្រកសមុទ្រហ័រមស នឹងត្រូវបិទ និងបើក ប៉ុន្ដែស្ថិតក្រោមការបញ្ជារបស់អ៊ីរ៉ង់ តែប៉ុណ្ណោះ។ លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ បានធ្វើការកត់សម្គាល់នៅលើ X ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានលេីកឡេីងកាលពីថ្ងៃសុក្រថា លោកនឹងប្រកាសច្រកសមុទ្រនេះថា ជាទឹកដីរបស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ។ លោកបានលេីកឡេីងថា...
តេអេរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានព្រមានរដ្ឋាភិបាលបារាំង កុំឱ្យជ្រៀតជ្រែកខុសច្បាប់ក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ក្រសួងបានឧ្យដឹងថា អ្នកការទូតបារាំងពីររូប បានចូលរួមក្នុងកិច្ចប្រជុំសម្ងាត់មួយនៅទីក្រុងតេអេរ៉ង់ កាលពីខែកក្កដា ជាមួយជនសង្ស័យនៃ “ករណីធំមួយដែលពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីបរទេស”។ បន្ទាប់ពីការស៊ើបអង្កេត ក្រសួងបានឧ្យដឹងថា អ្នកការទូតទាំងនោះមាន “កំណត់ត្រាយ៉ាងទូលំទូលាយនៃការរំលោភបំពាន និងអាកប្បកិរិយាផ្ទុយនឹងច្បាប់ក្នុងស្រុករបស់អ៊ីរ៉ង់ និងកាតព្វកិច្ចការទូតរបស់ពួកគេ”។ ក្រសួងបានសង្កត់ធ្ងន់ថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកការទូតបរទេសនៅអ៊ីរ៉ង់ ចូលរួមក្នុងសកម្មភាព “អន្តរាគមន៍ខុសច្បាប់” នោះទេ ដោយព្រមានថា...
ដូហា៖ កាតា បានបដិសេធការអះអាងថាខ្លួនបានឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់ ដោយពណ៌នាពួកគេថា ជាការបំភាន់ ចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្តដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Majed Al Ansari បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាង ដែលកំពុងចរាចរទាក់ទងនឹងការឃុំខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់ ហើយមានការភ្ញាក់ផ្អើល ចំពោះសេចក្តីថ្លែងការណ៍បំភាន់ទាំងនេះនៅពេលនេះ”។ លោក Al Ansari បានលេីកឡេីងថា...
បរទេស: ស្ទាវជនជាតិថៃចំនួន៧នាក់ដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំត្រូវបានចាប់ខ្លួនពីបទវាយប្រហារ និងប្លន់ភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់នៅជិតស្ថានីយ៍រថភ្លើង Makkasan ភ្ជាប់ទៅអាកាសយានដ្ឋាន ក្នុងទីក្រុងបាងកក។ យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ថា ភ្ញៀវទេសចររូបនេះបានវង្វេងផ្លូវនៅចុងថ្ងៃទី១២ ខែសីហា ខណៈពេលកំពុងព្យាយាមស្វែងរកច្រកចូលស្ថានីយ៍ ហើយបានវង្វេងចូលទៅក្នុងតំបន់ព្រៃមួយក្បែរផ្លូវ Soi Asoke-Din...