បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវថ្ងៃសៅរ៍ ឲ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីបន្តការរួមរស់ដោយសន្តិភាព ដោយនិយាយថា ទីក្រុងសេអ៊ូលនឹងស្វែងរកវិធានការការពារ ដើម្បីទប់ស្កាត់ជម្លោះ និងកត់សម្គាល់ពីតម្រូវការក្នុងការជំនួសបទឈប់បាញ់នៅឧបទ្វីបនេះ ដោយ «របបសន្តិភាព»។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ថា នៅក្នុងសុន្ទរកថាមួយ ដែលប្រារព្ធខួបនៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន...
ភ្នំពេញ៖ លោក សោម សូរីដា សមាជិក គ.ជ.ប នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសម្របសម្រួល និងត្រួតពិនិត្យការប្រឡង ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម (ល.ខ.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក សោម សូរីដា បានចុះពិនិត្យដំណើរការរៀបចំការប្រឡង...
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២:០៩នាទី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,២៩៣ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ...
មណ្ឌលគិរី៖ កម្លាំងនគរបាលជំនាញខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលក្រុងសែនមនោរម្យ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្រោយវត្តសែនមនោរម្យ ស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១៥នាក់ ក្នុងនោះស្រី ១នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២ និង១៦នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី...
ភ្នំពេញ៖ មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះការចេញផ្សាយ «របាយការណ៍ស្ទង់មតិឆ្នាំ២០២៥ ស្តីពីការយល់ឃើញរបស់យុវជនកម្ពុជាលើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន» ដែលរៀបចំឡើងដោយភាគីពាក់ព័ន្ធ។ របាយការណ៍នេះបង្ហាញថា យុវជនកម្ពុជាភាគច្រើនមានការយល់ដឹងច្រើនពីប្រទេសចិន ទោះបីជាពួកគេមិនធ្លាប់បានទៅទីនោះក៏ដោយ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ស្ទង់មតិឆ្នាំ២០២៥ ស្តីពីការយល់ឃើញរបស់យុវជនកម្ពុជាលើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន» កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ឆិន...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ បេីតាមសេចក្ដីណែនាំ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា...
ទស្សនាវដ្តី «Qiushi» លើកទី១៦ ដែលនឹងបោះពុម្ភផ្សាយនៅថ្ងៃទី១៦ ខែសីហានឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនក្រោមចំណងជើង«លើកកម្ពស់សមត្ថភាពបង្ការ កាត់បន្ថយ និងជួយសង្គ្រោះគ្រោះមហន្តរាយ»។ អត្ថបទបានគូសបញ្ជាក់ថា ប្រទេសចិនមានទឹកដីធំល្វឹងល្វើយ ភូមិសាស្ត្រដ៏ស្មុគស្មាញ អាកាសធាតុចម្រុះបែប ដែលធ្វើឱ្យគ្រោះមហន្តរាយធម្មជាតិកើតឡើងជាញឹកញាប់។ ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចាត់ទុកការងារបង្ការ កាត់បន្ថយ និងជួយសង្គ្រោះគ្រោះមហន្តរាយជាការងារសំខាន់ដែលពាក់ព័ន្ធនឹងសុវត្ថិភាពរបស់ប្រជាជន និងសន្តិសុខជាតិ ហើយបានដឹកនាំកម្មាភិបាល និងប្រជាជនឲ្យយកឈ្នះលើគ្រោះមហន្តរាយធម្មជាតិធំៗជាបន្តបន្ទាប់ ដោយកាត់បន្ថយចំនួនអ្នកស្លាប់បាត់ជីវិតនិងរបួស និងការខូចខាតទ្រព្យសម្បត្តិ សមិទ្ធផលទាំងនេះត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ អត្ថបទបានបង្ហាញថា បច្ចុប្បន្ន ការងារបង្ការ កាត់បន្ថយនិងជួយសង្គ្រោះគ្រោះមហន្តរាយប្រឈមមុខនឹងសភាពការណ៍ថ្មីនិងបញ្ហាថ្មីជាច្រើន។ត្រូវជំរុញឱ្យការគ្រប់គ្រងគ្រោះមហន្តរាយផ្លាស់ប្តូរឆ្ពោះទៅរកការបង្ការមុនពេលមានគ្រោះមហន្តរាយ ត្រូវលើកម្ពស់សមត្ថភាពក្នុងការឆ្លើយតប និងដោះស្រាយគ្រោះមហន្តរាយធំៗ ត្រូវពង្រឹងការគាំទ្រខាងបច្ចេកវិទ្យានិងការធានាខាងច្បាប់ ត្រូវពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការបង្ការ កាត់បន្ថយនិងជួយសង្គ្រោះគ្រោះមហន្តរាយ ត្រូវធានាការអនុវត្តទំនួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ ត្រូវតែពង្រឹងការអប់រំនិងការបណ្តុះបណ្តាល ដើម្បីផ្តោតសំខាន់ទៅលើការលើកកម្ពស់សមត្ថភាពបង្ការ កាត់បន្ថយនិងជួយសង្គ្រោះគ្រោះមហន្តរាយរបស់កម្មាភិបាលគ្រប់ជាន់ថ្នាក់៕
កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៏ ចំគោលដៅដែលសហគមន៍ចង់បាន។ ក្រៅពីការរៀបចំកែលម្អហេត្ថារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍...