កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន ៥៤គ្រួសារ ស្ថិតនៅក្នុងបរិវេណវត្តប្រើសមាស ភូមិទព្រង...
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វេ សេ (JVC) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់ឱកាសអាហារូបករណ៍ ៧២០កន្លែងលើមុខជំនាញចំនួន៣មុខវិជ្ជា ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែ ក្រោមការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។ តាមការផ្សព្វផ្សាយរបស់វិទ្យាស្ថានបានឱ្យដឹងថា ការផ្តល់អាហារូបករណ៍១០០% លើជំនាញទាំង៣ នោះរួមមាន៖ ការថែទាំ និងជួសជុលរថយន្ត,...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ពិធីនេះ ដោយមានការយាង...
កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គ្រាដែលវឌ្ឍភាពនៃគម្រោងនេះសម្រេចបាន២០%ហើយ។ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ...
បន្ទាយមានជ័យ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់។ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា...
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ពីររូបនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោកបានឧ្យដឹងថា “យើងបានឃើញសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកទាក់ទង នឹងការដាក់ទណ្ឌកម្មលើប្រធានតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ លោកស្រី Tomoko Akane ក៏ដូចជាមេធាវីជាន់ខ្ពស់...
បរទេស៖ មីស៊ីលផ្លោងរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ និងរបួសមនុស្ស ២០ នាក់ទៀតនៅទីក្រុងគៀវនៅព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមអភិបាលក្រុង លោក Vitali Klitschko បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ដោយបានអះអាងថា មីស៊ីលបានបំផ្លាញអគារ និងធ្វើឱ្យផ្នែកខ្លះនៃរដ្ឋធានីអ៊ុយក្រែនគ្មានអគ្គិសនី។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ថា លោក Klitschko បាននិយាយថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា នៅក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួនឱ្យក្លាយទៅជាស្ពាន សម្រាប់គាំទ្រក្រុមការងារ ឱ្យជំនះបាននូវឧបសគ្គទាំងនោះ ។ ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៨ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានរាយការណ៍ពីលទ្ធផល...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ពិភពលោកមិននៅស្ងៀមឡើយ ចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ...
តាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំប្រធានស្នាក់ការ ច្រកទ្វារអន្តរជាតិភ្នំដិនថ្មី ត្រូវតែសហការគ្នាជាមួយ កងកម្លាំងដែរឈរជើងតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសទំនិញគេចពន្ធឆ្លងដែន ពិសេសបទល្មើសជួញដូរមនុស្ស ជួញដូរអាវុធខុសច្បាប់គ្រប់ប្រភេទ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតីប្រកាសតែងតាំង លោក ព្រំ ប៊ុនថន ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ នាថ្ងៃព្រហស្បតិ៍...