ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានលើកឡើងថា បុរសជាអ្នកក្លាហានម្នាក់ ចុះទៅវាយគេទាំងកម្រោល ដោយមិនទាន់បានដឹងមូលហេតុច្បាស់លាស់ថា បុកមិត្តខ្លួនស្លាប់នោះ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបានហើយ ។ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅត្រង់បណ្តោយផ្លូវព្រះនរោត្តមកែងពី២១៤ ស្តុបសាលាចតុមុខ...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) បានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែន អន្តរជាតិប៉ោយប៉ែត ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍រំលឹកឡើងវិញ អំពីគោលជំហររបស់មហាមិត្តចិន ដែលបានចូលរួមគាំទ្រ នូវយន្តការដោះស្រាយជម្លោះព្រំដែន រវាងកម្ពុជា-ថៃ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកឡើងវិញនេះ នៅចំពោះមុខលោកសាស្ត្រាចារ្យ កាវ ហ្វៃ នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម...
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោក Igor Driesmans បានជួបពិភាក្សាការងារជាមួយ កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេស របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ខណៈភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ថ្មីៗ ទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សហភាពអឺរ៉ុប នៅថ្ងៃទី២០...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការគ្រប់គ្រង និងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពការងារ និងគុណភាពបរិស្ថាន ក្នុងការអនុវត្តការងារជាមួយគ្រឿងចក្រ។ ការជំរុញរបស់ លោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការបញ្ជា និងការថែទាំគ្រឿងចក្រ ប្រភេទត្រាក់ទ័រឈូសពង្រាយដី (Motor Grader)» ដោយមានការចូលរួមពី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស ស្ដីពី ការកំណត់ចំនួនមុខតំណែងរង ក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារ ក្រសួងមហាផ្ទៃ ៕
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបរិស្ថាន រវាងក្រសួងបរិស្ថាន និងក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរមីន, លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកកិច្ចសហប្រតិបត្តិការនេះថា ជាជំហានសំខាន់ក្នុងការភ្ជាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅនឹងការការពារ និងអភិរក្សធនធានធម្មជាតិ។...
វ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាមេរិក បានបង្កើតច្រករបៀង ដឹកជញ្ជូនដោយស្ងាត់ៗចូល និងចេញពីច្រកសមុទ្រហ័រមូស ដើម្បីដឹកជញ្ជូនប្រេងរាប់លានបារ៉ែល ជារៀងរាល់ថ្ងៃ ។ ប្រតិបត្តិការនេះបានចាប់ផ្តើមអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយមាននាវាដឹកប្រេងចំនួន ១៥ ទៅ ២០ គ្រឿងធ្វើដំណើរចូល និងចេញពីផ្លូវទឹក ថាមពលសកលជារៀងរាល់យប់ តាមរយៈច្រកសមុទ្រភាគខាងត្បូង តាមបណ្តោយឆ្នេរសមុទ្រអូម៉ង់ ខណៈដែលការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែស្ថិតក្នុងភាពជាប់គាំង។ យោងតាមមន្ត្រីអាមេរិក...
ព្រះសីហនុ៖ នាវាល្បាតរបស់អង់គ្លេស HMS Tamar នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានចូលសំចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៨ថ្ងៃ ដោយចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា វត្តមានរបស់ នាវា HMS Tamar ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកចំហនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ...
នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងក្រឡេកមើលពីឱកាសរបស់ម្ចាស់ជើងឯក US Open កាលពីឆ្នាំមុនសម្រាប់ការប្រកួត Grand Slam ដែលនឹងមកដល់ឆាប់ៗនេះ។ Alcaraz នៅមិនទាន់ស្វែងរកឃើញទម្រង់លេងល្អរបស់ខ្លួនវិញទេ Carlos Alcaraz បានបង្ហាញខ្លួននៅលើទីលានប្រកួតចុងក្រោយកាលពីបួនខែមុន។ បន្ទាប់ពីយកឈ្នះកីឡាករ Otto Virtanen ក្នុងវគ្គ 32 នាក់ចុងក្រោយនៃព្រឹត្តិការណ៍ ATP...