ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់និកាយសាសនា ឱ្យបន្តរួមគ្នាបង្កើនការអប់រំ និងលើកកម្ពស់សីលធម៌រស់នៅតាមគន្លងសាសនា ដើម្បីកសាងសង្គមមួយមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់មនុស្សគ្រប់រូប។ ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានធ្វើឡើងក្នុងទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចេញមុខបញ្ជាក់ថា មិនបានបញ្ជូនបុគ្គលិកណាមួយ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដូចការលើកឡើងមួយចំនួន ដែលថានាបមន្ត្រីមកពីស្ថានទូតចិនប្រចាំនៅកម្ពុជា បានអមដំណើរម្ចាស់សណ្ឋាគារហេងហ្វាងជនជាតិចិ នទៅកាន់តំបន់ព្រំដែនថ្មដា។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ លោកឯកអគ្គរដ្ឋទូតចិនរូបនេះ បានលើកឡើងថា ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា មន្ត្រីមកពីស្ថានទូតចិនប្រចាំនៅកម្ពុជា...
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មិនត្រឹមតែកម្រិតត្រឹមក្របខ័ណ្ឌអន្តររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានជំរុញឱ្យក្លាយជា លទ្ធផលជាក់ស្តែង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេ។ នេះបើយោងតាមការលើកឡើងរបស់ លោកបណ្ឌិត ជា មូនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ផ្អែកលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន លោកបណ្ឌិតបានគូសបញ្ជាក់ពីចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ទី១ ភាគីទាំងពីរមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមគ្នាពង្រឹងក្របខ័ណ្ឌមេគង្គ-ឡានឆាង...
នៅថ្ងៃទី ១៨ ខែសីហា តំបន់រដ្ឋបាលពិសេសម៉ាកាវបានប្រកាសជាផ្លូវការនូវ«ផែនការ ៥ ឆ្នាំទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ(ឆ្នាំ២០២៦-២០៣០)»ដោយធ្វើការរចនាពីលំដាប់កំពូលនិងគ្រោងផែនការជាប្រព័ន្ធសម្រាប់ការអភិវឌ្ឍតំបន់ម៉ាកាវក្នុងរយៈពេល ៥ ឆ្នាំខាងមុខរហូតដល់រយៈពេលកាន់តែយូរ។ សាធារណមតិបានសម្គាល់ឃើញថា ផែនការនេះគឺជាជំហានដ៏សំខាន់មួយទៀតក្នុងការអនុវត្តដោយជោគជ័យនូវ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវ ហើយក៏ជាផែនទីចង្អុលបង្ហាញផ្លូវនិងជាភារកិច្ចសម្រាប់ជំរុញម៉ាកាវឱ្យឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំមានសភាពកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចពិភពលោកងើបឡើងវិញដោយទន់ខ្សោយ ហើយភាពមិនប្រាកដប្រជានិងអស្ថិរភាពនៃបរិយាកាសខាងក្រៅបានកើនឡើងយ៉ាងច្បាស់លាស់ ។ ក្នុងអំឡុងពេលអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ” សេដ្ឋកិច្ចចិនមានមូលដ្ឋានគ្រឹះដ៏រឹងមាំ មានឧត្តមភាពជាច្រើន មានភាពធន់ខ្លាំងក្លានិងមានសក្តានុពលធំធេង ហើយលក្ខខណ្ឌគាំទ្រនិងនិន្នាការល្អប្រសើរដែលមានស្ថិរភាពក្នុងរយៈពេលវែង គឺ មិនកែប្រែទេ ។ ប្រការនេះបានផ្តល់នូវលំហដ៏ទូលំទូលាយនិងកាលានុវត្តភាពដ៏សំខាន់សម្រាប់ម៉ាកាវក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងកម្រិតសមរម្យ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ បើមើលពីម៉ាកាវអាចឃើញថា ទោះបីជាការស្តារឡើងវិញនៃសេដ្ឋកិច្ចមានសន្ទុះល្អប្រសើរនិងមានធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលគ្រប់គ្រាន់ល្មមសមរម្យក៏ដោយ ប៉ុន្តែបញ្ហាដូចជារចនាសម្ព័ន្ធឧស្សាហកម្មមិនចម្រុះនៅតែជាបញ្ហាដែលត្រូវដោះស្រាយ ហើយបញ្ហាលំបាកជាច្រើនក្នុងវិស័យជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវដោះស្រាយជាបន្ទាន់ផងដែរ ។ ក្នុងបរិបទនេះ «ផែនការ ៥ ឆ្នាំទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ(ឆ្នាំ ២០២៦-២០៣០)»នេះបានលើកឡើងពីសូចនាករសំខាន់ៗស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចំនួន ៣៥ និងការងារសំខាន់ៗចំនួន ៣១០ ដែលប្រកបដោយភាពចំគោលដៅនិងអាចអនុវត្តបាន ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ តំបន់ម៉ាកាវនឹងផ្តោតសំខាន់លើការជំរុញភារកិច្ចសំខាន់ៗចំនួន ៤ពោលគឺ៖ ត្រូវជំរុញយ៉ាងប្រាកដប្រជានូវការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងកម្រិតសមរម្យដោយផ្អែកលើគម្រោងធំទាំង ៤ និងមូលនិធិដែលណែនាំដោយសាលារដ្ឋាបាល ។ ត្រូវធ្វើឱ្យស៊ីជម្រៅនូវការធ្វើសមាហរណកម្មម៉ាកាវនិងតំបន់Hengqin ដើម្បីជំរុញការកសាងតំបន់សហប្រតិបត្តិការHengqinប្រកបដោយគុណភាពខ្ពស់ ។ ត្រូវពន្លឿនការជំរុញការអាប់ក្រេដទីក្រុងនិងកសាងម៉ាកាវដែលមានភាពស្រស់ស្អាតនិងវៃឆ្លាត ។ ត្រូវបង្កើនការតភ្ជាប់ផ្ទៃក្នុងនិងខាងក្រៅដើម្បីរួមបញ្ចូលនិងបម្រើដល់និម្មាបនកម្មអភិវឌ្ឍន៍ទូទៅរបស់ប្រទេសជាតិឱ្យបានកាន់តែល្អ ។ ក្នុងអំឡុងពេលអនុវត្ត”ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ” ប្រទេសចិននឹងជំរុញការបើកទូលាយចំពោះអន្តរជាតិដោយកម្រិតខ្ពស់ជាបន្តបន្ទាប់ដែលនឹងនាំមកនូវឱកាសសំខាន់ៗដល់ការអភិវឌ្ឍនៃម៉ាកាវ ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ម៉ាកាវនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងពហុវិស័យជាមួយប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ក៏ដូចជាប្រទេសនិយាយភាសាព័រទុយហ្កាល់ និងភាសាអេស្ប៉ាញដើម្បីបង្កើតជាទីតាំងជួរមុខដ៏សំខាន់សម្រាប់ការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសជាតិ ក៏ដូចជាបង្អួចដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌រវាងចិននិងប្រទេសលោកខាងលិច ។ ផែនការគោលបានគ្រោងរួចហើយ ត្រូវចាត់ទុកការអនុវត្តជាក់ស្ដែងជាអាទិភាពចម្បង ។យើងគួរចាត់ទុក”ប្រទេសមួយ”ជាឬសគល់និងពង្រីកឧត្តមភាពនៃ”ប្រព័ន្ធគ្រប់គ្រងពីរ” ម៉ាកាវនឹងរួមបញ្ចូលជាមួយនិម្មាបនកម្មអភិវឌ្ឍន៍ទូទៅនៃប្រទេសជាតិឱ្យបានកាន់តែជិតស្និទ្ធិក្នុងរយៈពេល ៥ ឆ្នាំខាងមុខដើម្បីបញ្ចេញយ៉ាងពេញលេញនូវឧត្តមភាពពិសេសរបស់ខ្លួន និងដើរឆ្ពោះទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំលើផ្លូវនៃការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងកម្រិតសមរម្យ ធានាសុខុមាលភាពរបស់ប្រជាជននិងតភ្ជាប់ជាមួយពិភពលោក ក្នុងន័យបន្តចារទំព័រថ្មីនៃការអនុវត្តដោយជោគជ័យនូវ”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ” ៕
នៅថ្ងៃទី ១៨ ខែសីហា តំបន់រដ្ឋបាលពិសេសម៉ាកាវបានប្រកាសជាផ្លូវការនូវ “ផែនការ ៥ ឆ្នាំទី ៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់តំបន់រដ្ឋបាលពិសេសម៉ាកាវ (2026-2030)”។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នករស់នៅម៉ាកាវចំនួន ១៥៥១ នាក់ បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣% យល់ឃើញថា ចាប់តាំងពីតំបន់ម៉ាកាវចូលរួមការកសាងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវមក មានភ្ញៀវទេសចរកាន់តែច្រើនទៅទស្សនាម៉ាកាវ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងចុះស្រាវជ្រាវករណីមន្ដ្រីមូលដ្ឋានចំនួន ៤រូប ពាក់ព័ន្ធទៅនឹងគម្រោងមូលនិធិអភិវឌ្ឍ ឃុំ-សង្កាត់។ ថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការមួយចំនួន ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ នៃខេត្តកំពង់ឆ្នាំង។ ការបញ្ចប់មុខតំណែង ធ្វើឡើងបន្ទាប់ពីករណីបង្គោលភ្លើងសូឡា...
ព្រះវិហារ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ទៅជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាន នៅខេត្តព្រះវិហារ រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និង វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នាថ្ងៃទី ២១-២២ ខែសីហានេះ។...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា លោកស្រី គីម យូជុង ប្រធាននាយកដ្ឋាន នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ បានឧ្យដឹងថា លោកស្រី មិនបានដឹងអំពីការទំនាក់ទំនងថ្មីៗរវាងមេដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិកនោះទេ ។ KCNA បានឧ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា លោកស្រី គីម ក៏បានឧ្យដឹងផងដែរថា គោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ការចរចាជាមួយទីក្រុងតេអេរ៉ង់ អាចចាប់ផ្តើមឡើងវិញ «នៅចំណុចណាមួយ» ដោយអះអាងថា ស្ថានភាពជាមួយអ៊ីរ៉ង់ «មានភាពល្អណាស់»។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «ឥឡូវនេះ ខ្ញុំគិតថាស្ថានភាពល្អណាស់» ដោយនិយាយឡើងវិញនូវការអះអាងរបស់លោកថា សហរដ្ឋអាមេរិក កំពុងកាន់កាប់ និងគ្រប់គ្រងទាំងស្រុងនៃច្រកសមុទ្រហ័រមូស ដែលត្រូវបានបិទភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិក...
ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីយ៉ាងមហោឡារិកនៅសាលប្រជុំសាលាខេត្ត ដើម្បីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត ដោយបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងសារធាតុញៀនខុសច្បាប់តាមរយៈកិច្ចសហការជាមួយសហគមន៍ ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងការរឹតបន្តឹងវិធានការផ្លូវច្បាប់។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយ លោក...