ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ និងឆ្នាំ២០២៧” នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា និងសកល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មុនពេលកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ...
ព្រះវិហារ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនាំឱកាសការងារទៅដល់មូលដ្ឋាន ដោយនាំយកការងារចំនួន ២ ៤០០កន្លែង មកជូនប្រជាពលរដ្ឋជិត ៦០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ ក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកជ័យសែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ វេទិកានេះបានបើកឱកាសឱ្យអ្នកស្វែងរកការងារចុះឈ្មោះ សម្ភាស និងជួបតំណាងនិយោជកដោយផ្ទាល់ ដោយមិនចាំបាច់ចំណាយពេល និងថវិកាធ្វើដំណើរទៅស្វែងរកការងារនៅទីឆ្ងាយឡើយ។...
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានឧ្យដឹងថា សហរដ្ឋអាមេរិក ឥឡូវនេះកំពុងដាក់សម្ពាធបន្ថែមទៀតលើអ៊ីរ៉ង់ ក្រោមស្លាកថា “សង្គ្រាមសេដ្ឋកិច្ច” ដែលលោកចាត់ទុកថាជាការប៉ុនប៉ងបិទបាំងការបរាជ័យពីមុនរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Gharibabadi បានឧ្យដឹងនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខណៈពេលដែលសហរដ្ឋអាមេរិកអះអាងថា អ៊ីរ៉ង់ “កំពុងស្ថិតនៅលើគែមនៃការដួលរលំ” ខ្លួនកំពុងទាក់ទងទៅសម្ព័ន្ធមិត្តទាំងអស់របស់ខ្លួនសម្រាប់ជំនួយ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA។ លោក...
អ៊ីស្តង់ប៊ុល៖ តួកគី បានច្រានចោលការចោទប្រកាន់អំពីវត្តមានយោធាតួកគី នៅមូលដ្ឋានទ័ពអាកាសស៊ីរី ដែលទើបតែត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងការពារជាតិតួកគី Zeki Akturk បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “យើងបញ្ជាក់ថាមិនមានគណៈប្រតិភូយោធាតួកគីនៅមូលដ្ឋានមុន ឬអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាស Abu al-Duhur របស់ស៊ីរីនោះទេ”។ ក្រសួងការពារជាតិតួកគី បានថ្កោលទោសការវាយប្រហារនេះ ដោយថាវាបានកំណត់គោលដៅទៅលើស្ថិរភាព សន្តិសុខ ឯកភាព បូរណភាពទឹកដី និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសស៊ីរី។ លោកបានលេីកឡេីងថា...
ភ្នំពេញ៖ និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានចេញដំណើរទៅតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមការប្រកួតរ៉ូបូតអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ABU ROBOCON 2026 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ដើម្បីជាការលើកទឹកចិត្តដល់និស្សិតកម្ពុជា លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពី “បទដ្ឋានបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ។ ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញ ធ្វើរបាយការណ៍សង្ខេបអំពីដំណើរការ...
គែរ៖ អេហ្ស៊ីប កាតា និងតួកគី ដែលជាប្រទេសសម្របសម្រួលក្នុងជម្លោះហ្គាហ្សា បានថ្កោលទោសការវាយប្រហារ ចុងក្រោយរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសទាំងបី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភបំពានដែលកំពុងបន្តនៅក្នុងតំបន់នោះ ដោយព្រមានថា ការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែល ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ និងអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះហ្គាហ្សា។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់អ៊ីស្រាអែលក្នុងការគោរពតាមកាតព្វកិច្ចទាំងអស់របស់ខ្លួនក្រោមកិច្ចព្រមព្រៀងឈប់បាញ់ និងចៀសវាងសកម្មភាពណាមួយ ដែលបង្កើនភាពតានតឹងបន្ថែមទៀត។ ប្រភពបានបន្ថែមថា អ្នកសម្របសម្រួលទាំងបី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានជំរុញឱ្យប្រទេសជប៉ុន ទទួលស្គាល់យ៉ាងពេញលេញនូវលទ្ធផលនៃសង្គ្រាមលោកលើកទី២ និងបញ្ឈប់ការប៉ុនប៉ងបិទបាំងប្រវត្តិសាស្ត្រឈ្លានពានរបស់ខ្លួន។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានស៊ីនហួ លោកស្រី Zakharova បានឧ្យដឹងថា នៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៨១ នៃការប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន រដ្ឋាភិបាលជប៉ុន មិនត្រឹមតែបរាជ័យក្នុងការទទួលស្គាល់ជាសាធារណៈនូវការឈ្លានពានរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សុំទោសដោយស្មោះចំពោះប្រជាជននៃប្រទេសជិតខាងដែលបានរងទុក្ខដោយសារវា និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបទប្បញ្ញត្តិសន្តិភាពនិយមនៃរដ្ឋធម្មនុញ្ញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញបានបន្តដំណើរនៃការធ្វើយោធាឡើងវិញ ដោយកំពុងធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់កាន់តែខ្លាំងឡើង។ លោកស្រី...
ភ្នំពេញ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ សាស្ត្រាចារ្យ បណ្ឌិត Manivanan Saman ប្រធានប្រតិបត្តិនៃសាលាធនាគារអាស៊ី (Asian Banking School – ABS)...
វ៉ាស៊ីនតោន៖ បំណុលសរុបរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រម្តងទៀត ដោយលើសពី ៤០ ទ្រីលានដុល្លារអាមេរិកនៅថ្ងៃពុធ ដែលជាកំណត់ត្រាជំរុញហានិភ័យហិរញ្ញវត្ថុសកល។ ទិន្នន័យចុងក្រោយបំផុតរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបានបង្ហាញថា កំណត់ត្រាបំណុលថ្មីចំនួន ៤០,០៤៧ ពាន់ពាន់លានដុល្លារ គឺច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំមុនជិត ១០ ទ្រីលានដុល្លារ ឬប្រហែល ១១៦,៤៨០ ដុល្លារជាបំណុលសហព័ន្ធសម្រាប់ជនជាតិអាមេរិកម្នាក់ៗ។ ដោយសារសហរដ្ឋអាមេរិកជាទីផ្សារបំណុលរដ្ឋធំជាងគេបំផុតរបស់ពិភពលោក កំណើនបំណុល ដែលមិនបានត្រួតពិនិត្យរបស់ខ្លួនមិនត្រឹមតែបង្ហាញពីបញ្ហាសារពើពន្ធរចនាសម្ព័ន្ធជ្រៅនៅក្នុងស្រុកប៉ុណ្ណោះទេ...