កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជា ដល់កម្លាំងជំនាញ ព្រមទាំងកម្លាំងអាវុធហត្ថតាមបណ្តាក្រុង-ស្រុក បន្តបង្រ្កាបករណីក្មេងទំនើងឲ្យដូចភ្លៀងរលឹម ថ្មីៗនេះក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញធ្វើការបង្រ្កាប និងឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292 )ករណីបង្ហោះម៉ូតូតាមទីសាធារណៈ ដែលបង្កឲ្យប៉ះពាល់ដល់ប្រជពលរដ្ឋ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ (Hotline 1292)...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តកំពង់ចាម នឹងបន្តហក់ឡើងក្នុងអំឡុងពេល ៣ ទៅ ៤ ថ្ងៃខាងមុខនេះ៕
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារវឌ្ឍនៈ (Vattanac Bank) ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងពិនិត្យលទ្ធភភាពកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការគាំទ្រសហគ្រាស ក្នុងវិស័យកសិកម្ម ការជំរុញហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាលនៃធនាគារ ARDB៕...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាល Trump បានអនុម័តការលក់យន្តហោះ KC-46A ពីអាកាស និងឧបករណ៍ពាក់ព័ន្ធទៅឱ្យប្រទេសកាតាក្នុងតម្លៃប៉ាន់ស្មាន៤,៥ពាន់លានដុល្លារ។ ប្រទេសកាតាបានស្នើសុំទិញយន្តហោះ KC-46A រហូតដល់បួនគ្រឿងបូករួមទាំង ម៉ាស៊ីន turbofan PW4062 ចំនួន៨ រួមទាំងគ្រឿងបន្លាស់ចំនួន៤ឧបករណ៍ទទួលការព្រមានពីរ៉ាដា ប្រព័ន្ធទប់ទល់ការវាយប្រហារអនឡាញ និងឧបករណ៍ និងសេវាកម្មគាំទ្រផ្សេងទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។...
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងខិតខំជំរុញការប្រែក្លាយលទ្ធផល ស្រាវជ្រាវរបស់សាកលវិទ្យាល័យទៅជាផលិតផលដែលអាចចូលទីផ្សារ ពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្ម និងបង្កើតការងារជំនាញ តាមរយៈការពង្រឹងកិច្ចសហការរវាងរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា និងវិស័យឯកជន។ ក្នុងសិក្ខាសាលាស្តីពី «ការកសាងប្រព័ន្ធត្រីវ័ណ្តនវានុវត្តន៍ (Triple Helix) នៅកម្ពុជា» នៅរាជធានីភ្នំពេញ អ្នកជំនាញមកពីប្រទេសម៉ាឡេស៊ី និងជប៉ុន បានចូលរួមជាមួយតំណាងសាកលវិទ្យាល័យ...
បរទេស៖ទីភ្នាក់ងារចិនស៊ិន ហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាយកដ្ឋាននៃរតនាគារ សហរដ្ឋអាមេរិកទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិបរទេសឬOFACបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន១០ ដែលជាផ្នែកមួយនៃបណ្តាញដែលទទួលខុសត្រូវក្នុងការផ្ទេរ សាច់ប្រាក់ទៅឱ្យក្រុមហេសបូឡា។ បណ្តាញនេះប្រើប្រាស់អ្នក នាំសំបុត្រដែលធ្វើដំណើរ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ ពាណិជ្ជកម្មរវាងប្រទេសលីបង់ តួគីអារ៉ាប់រួម និងអ៊ីរ៉ង់ ដើម្បីផ្លាស់ទីរហូតដល់រាប់រយលានដុល្លាររវាងដែនសមត្ថកិច្ច ដោយផ្តល់ផ្លូវមួយនៅខាងក្រៅប្រព័ន្ធហិរញ្ញវត្ថុផ្លូវការសម្រាប់ហេសបូឡា ដើម្បីទទួលបានរូបិយប័ណ្ណបរទេស និងគេចវេសពីការដាក់ទណ្ឌកម្ម៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រីMaria Zakharova បានព្រមានថា ប្រទេសរុស្ស៊ីមិនចូលចិត្តការបង្កើនកំដៅ ជម្លោះនោះទេ ប៉ុន្តែនឹងបន្តសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែន លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនានា។ នៅក្នុងបទសម្ភាសន៍ជាមួយ Izvestia ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Zakharovaបានចោទប្រកាន់ទីក្រុងគៀវពីការបង្ហាញ ឆន្ទៈពេញលេញក្នុងការចរចា ខណៈពេលដែលការបង្កើនការវាយប្រហារភេរវកម្មប្រឆាំងនឹងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី។ លោកស្រីបាននិយាយថា៖ដរាបណាវានៅតែជាករណីនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងឆ្លើយតបសមាមាត្រទៅនឹងការគំរាមកំហែងដែលកំពុងកើតឡើង ហើយបន្តប្រតិបត្តិការយោធាពិសេស...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ថាIRGCបាននិយាយថា ប្រទេសនេះនឹងប្រើប្រាស់អាវុធ បំផ្លិចបំផ្លាញអាក្រក់ជាងនេះ បន្ថែមទៀត ប្រសិនបើសង្គ្រាមថ្មីៗចាប់ផ្តើមប្រឆាំងនឹងខ្លួន។ អ្នកនាំពាក្យ IRGC លោក Hossein Mohebbi បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានDefa Press របស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីសង្គ្រាមរយៈពេល១២ថ្ងៃ និង៤០ ថ្ងៃដែលបានដាក់ប្រឆាំងនឹងប្រទេសកាលពីខែមិថុនាឆ្នាំមុន និងចុងខែកុម្ភៈ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការផ្គត់ផ្គង់សម្ភារ និងដំឡើង 115/22kV, 50MVA Transformer Bayចំនួន 01 Bay, 115kV Line...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ 115kV IVT and 24kV Oil-Type Differential Discharge Coil Series and...