បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងបង្កើនយុទ្ធនាការវាយប្រហារ ចម្រុះរបស់ខ្លួនប្រឆាំងនឹងអឺរ៉ុប និងបារាំង ដោយលោកក៏សន្យាថានឹងមានការឆ្លើយតបវិញផងដែរ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Macron បានប្រាប់សន្និសីទសារព័ត៌មានថា លោកបានបញ្ជាឱ្យរដ្ឋាភិបាល របស់លោករៀបចំផែនការមួយ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប្រឆាំង នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រថា លោកនឹងហាមឃាត់ស្ថាប័នព័ត៌មានធំៗចំនួនបី គឺ CNN, MSNBC និង Politico មិនឱ្យចូលក្នុងសេតវិមានឡើយ ដែលនេះគឺជាការគំរាមកំហែងចុងក្រោយរបស់លោកទៅលើសារព័ត៌មានឯករាជ្យ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ថា វិធានការនេះទំនងជានឹងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ដោយសារអ្នកជំនាញផ្នែកសេរីភាពនៃការបញ្ចេញមតិបានលើកឡើងថា វាផ្ទុយនឹងការការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន...
តាកែវ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យ ចំនួន ៣ខ្សែស្ថិតនៅក្នុងខេត្តតាកែវ។ ផ្លូវទាំងនោះរួមមាន៖ ខ្សែទី១៖ ជាការដ្ឋានសាងសង់ផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៣.០០គ.ម....
បរទេស៖ ការនាំចេញផលិតផលពីរបស់ប្រទេសបង់ក្លាដែសកំពុងកាត់បន្ថយផលិតកម្ម ហើយប្រទេសប៉ាគីស្ថានបានដាក់ចេញនូវការឧបត្ថម្ភធនលើប្រេងឥន្ធនៈ ខណៈដែលការរំខានដល់ការផ្គត់ផ្គង់ថាមពលនៅឈូងសមុទ្រពែក្ស បានជំរុញឱ្យមានការខ្វះខាត និងការចំណាយខ្ពស់នៅទូទាំងអាស៊ីខាងត្បូង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា សម្ពាធនេះកើតឡើងបន្ទាប់ពីការរំខានដល់ការដឹកជញ្ជូនប្រេង និងឧស្ម័នតាមរយៈច្រកសមុទ្រហ័រមូស បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ ការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ក៏បានគំរាមកំហែងដល់ពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម ដែលជាផ្លូវសំខាន់មួយទៀតសម្រាប់ការផ្គត់ផ្គង់ថាមពលនៅឈូងសមុទ្រពែក្សផងដែរ។ប្រទេសបង់ក្លាដែសត្រូវបានប៉ះពាល់ជាពិសេសដោយ ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើឧស្ម័នធម្មជាតិរាវ (LNG) ដែលនាំចូលសម្រាប់បង្កើតអគ្គិសនី ហើយការរំខានដល់ការផ្គត់ផ្គង់ពីប្រទេសកាតាបានបង្ខំឱ្យទីក្រុងដាកាស្វែងរកទំនិញដែលមានតម្លៃថ្លៃជាងនៅលើទីផ្សារភ្លាមៗ។ ការខ្វះខាតឧស្ម័ន...
បរទេស៖ មហាសេដ្ឋីលំដាប់កំពូលរបស់ប្រទេសឥណ្ឌូនេស៊ី លោក Low Tuck Kwong រួមជាមួយនឹងកូនស្រីគឺអ្នកនាង Elaine Low បានចុះកិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីលក់ភាគហ៊ុនចំនួន ១០ពាន់លានហ៊ុន (ស្មើនឹងប្រមាណ ៣០% នៃភាគហ៊ុនសរុប) របស់ក្រុមហ៊ុនរ៉ែធ្យូងថ្មខ្នាតយក្ស PT Bayan Resources Tbk (BYAN នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន...
ភ្នំពេញ៖ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ច ជំនាន់ទី៨ វគ្គទី៣ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ទៅកាន់សិក្ខាកាមដែលមកពីក្រសួង ស្ថាប័ន នានាថា៖ «យើងមិនមែនជាក្រសួងទៅចាប់កំហុសទេ ប៉ុន្តែយើងជាក្រសួងទៅជួយកែលម្អ ពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពរងអធិការកិច្ច» លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចជំនាន់៨ វគ្គ៣ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន៥០នាក់ ដែលជាមន្រ្តីរាជការនៃក្រសួងអធិការកិច្ច និងក្រសួង...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង (PIKK) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានបើកបណ្ដុះបណ្ដាលមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើន សម្រាប់យុវជន ខណៈដែលក្នុងចំណោមមុខជំនាញទាំងនោះ មានវិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ ត្រូវបានចាប់អារម្មណ៍ខ្ពស់ពីយុវជននៅក្នុងខេត្ត។ អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង(PIKK) បានឱ្យដឹងថា វិស្វកម្មអគ្គិសនី និងវិស្វកម្មកុំព្យូទ័រ គឺជាមុខជំនាញដែលទទួលបានការគាំទ្រ និងការចាប់អារម្មណ៍ច្រើនពីសំណាក់យុវជនដែលមានបំណងសិក្សាជំនាញបច្ចេកទេស ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ។...
ព្រះសីហនុ៖ ជំនាញវិស្វកម្មអគ្គិសនី បច្ចេកវិទ្យាកុំព្យូទ័រ និងបច្ចេកវិទ្យាមេកានិករថយន្ត ព្រមទាំងគណនេយ្យ និងហិរញ្ញវត្ថុ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសិស្សានុសិស្ស និងមានតម្រូវការនៅក្នុងទីផ្សារការងារ ខណៈវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ កំពុងបើកឱកាសសិក្សាលើជំនាញទាំងនេះសម្រាប់ឆ្នាំសិក្សាថ្មី។ លោក ប៊ូ សំអាត នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមជំនាញដែលវិទ្យាស្ថានកំពុងបណ្តុះបណ្តាល មានជំនាញមួយចំនួនទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារមានការប្រើប្រាស់ជាក់ស្តែង និងតម្រូវការនៅក្នុងទីផ្សារការងារ។ លោកថ្លែងថា៖...
ចិន ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងតបតាមការអញ្ជើញរបស់ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC – Phnom Penh Branch), លោក បាន លឹម អគ្គនាយករង ធនាគារ ARDB បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុង...
លីសបោន ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ព័រទុយហ្គាល់សាជាថ្មី ដោយគ្រូបង្វឹកទើបតែងតាំងថ្មីលោក Jorge Jesus សម្រាប់ការប្រកួតក្របខ័ណ្ឌ Nations League នាពេលខាងមុខ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ទោះបីជាកីឡាករវ័យ ៤១ឆ្នាំរូបនេះ ធ្លាប់បានប្រកាសថាព្រឹត្តិការណ៍...