ក្នុងនាមជាអ្នកសិក្សាពីប្រទេសចិន ខ្ញុំយល់យ៉ាងច្បាស់ថា «វប្បធម៌សុខដុមនីយកម្ម» ដែលបង្កេីតឡេីងដោយបុព្វបុរសចិន ជាគំនិតវប្បធម៌ដែលបានពន្លាតរយៈពេលជាង២០០០ឆ្នាំ ហើយអាចត្រូវបានបកស្រាយបានតាមបរិបទជាច្រើន។ ជាប្រត្យក្សភាព ខ្ញុំកត់សម្គាល់ថា វប្បធម៌ប្រកបដោយគុណតម្លៃមហាសាលនេះ បង្ហាញពីការសម្របសម្រួលប្រកបដោយសុភមង្គល ការរួមបញ្ចូលប្រកបដោយមោទកភាព ការទាក់ទងប្រកបដោយសុខដុមរមនា និង ការរស់នៅប្រកបដោយវិបុលភាពរួម។ ១-វប្បធម៌សុខដុមនីយកម្មផ្តល់តម្លៃដល់ភាពដោយឡែក វប្បធម៌នេះមានទំនាក់ទំនងជាមួយការទទួលស្គាល់ភាពខុសគ្នា ហើយស្វែងរកវិធីឱ្យភាពខុសគ្នាទាំងនោះអាចរស់នៅជាមួយគ្នាបាន។ ក្នុងការពន្យល់អំពី «បដិសំយោគ(和而不同)» មានការប្រៀបធៀបថា សុខដុមរមនាដូចជាការចម្អិនម្ហូបដែលត្រូវការគ្រឿងផ្សំខុសៗគ្នាមកផ្សំគ្នា។ ប្រសិនបើមានតែគ្រឿងផ្សំមួយប្រភេទ...
បរទេស៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយមន្ទីរហិរញ្ញវត្ថុទីក្រុងហាណូយ បានឱ្យដឹងថា ទីក្រុងហាណូយបានទាក់ទាញការវិនិយោគពីបរទេសដែលមានតម្លៃប៉ាន់ស្មានចំនួន ៤,០៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដែលស្មើនឹង ៩០,៤ ភាគរយនៃគោលដៅប្រចាំឆ្នាំរបស់ទីក្រុង។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា តួលេខនេះរួមមាន៖ ដើមទុនចុះបញ្ជីថ្មីចំនួន ៦៧៦ លានដុល្លារ,...
សម្រាប់ អន្តរជាតិ ទិវាគ្រូបង្រៀនរៀបចំនាថ្ងៃទី៥ ខែតុលា ដោយឡែក ទិវាគ្រូបង្រៀនរបស់ប្រទេសចិន តែងប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែកញ្ញា មិនមែនគ្រាន់តែជាថ្ងៃសម្រាប់សម្តែងការគោរព និងអំណរគុណចំពោះគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសរំលឹកដល់ឫសគល់ដ៏ជ្រៅនៃវប្បធម៌អប់រំរបស់ចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទស្សនវិជ្ជារបស់ខុងជឺ ។ ខុងជឺ ដែលបានចាប់កំណេីតតាំងពី២៥៧៧ឆ្នាំ មុន ត្រូវបានគេចាត់ទុកថាជាគ្រូដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រចិន និងជានិមិត្តរូបនៃការអប់រំ។ ខុងជឺបានលើកកម្ពស់គំនិតថា ការអប់រំគួរតែបើកចំហសម្រាប់មនុស្សគ្រប់រូប ហើយគោលបំណងនៃការអប់រំមិនមែនមានត្រឹមតែការផ្ទេរចំណេះដឹងទេ ប៉ុន្តែគឺការកសាងមនុស្សឱ្យមានសីលធម៌...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថាជា OPEC+ នឹងរក្សាកម្រិតផលិតកម្មប្រេងរបស់ពួកគេឱ្យនៅដដែល សម្រាប់ខែទីពីរជាប់ៗគ្នា នៅខែវិច្ឆិកា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ OPEC កាលពីថ្ងៃអាទិត្យ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងប្រទេសសមាជិក OPEC+ រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់...
ភ្នំពេញ៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិននៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌល។ កិច្ចសន្ទនានេះបានផ្តល់វេទិកាដល់យុវជនកម្ពុជា និងចិន ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សារៀនសូត្រពីគ្នា និងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ក្នុងឱកាសនេះ លោកបណ្ឌិត ជា...
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ គឺជាខួបលើកទី ១៣ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ”។ ចាប់តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនាទានដ៏អស្ចារ្យនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភាឥណ្ឌូណេស៊ីកាលពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ននេះ ខ្សែផ្លូវនាវាចរណ៍ចំនួន ១៤៨ ដែលដាក់ឈ្មោះថា”ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រ”ដែលបានតភ្ជាប់កំពង់ផែចំនួន ១៥០ នៅទូទាំងពិភពលោក រដ្ឋសមាជិកបានឡើងដល់ចំនួន ៣៧៥ —ការអភិវឌ្ឍយ៉ាងផុលផុសនៃផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពិភពលោកតាមរយៈសមិទ្ធផលដ៏លេចធ្លោជាច្រើនថា វសូត្រសមុទ្រសតវត្សរ៍ទី២១ មិនមែនជាឧបករណ៍នយោបាយសម្រាប់ការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយនោះទេ ប៉ុន្តែវាគឺជាវេទិកាសហប្រតិបត្តិការសម្រាប់ជំរុញការអភិវឌ្ឍរួម ហើយវាមិនមែនជា”រង្វង់បក្ខពួកតូច”ដែលបិទខ្ទប់និងរើសអើងអ្នកដទៃនោះទេ ប៉ុន្តែគឺជា”មហាគ្រួសារ”ដែលប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ។ ទីមួយ៖ ភាពរលូននៃពាណិជ្ជកម្មពង្រឹងមូលដ្ឋានគ្រឹះនៃវិបុលភាពនៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៦ ទំហំសរុបនៃការនាំចេញនាំចូលទំនិញរបស់ចិនបានឈានដល់ ១១,៨៤ លានយាន់ប្រាក់ចិនដែលកើនឡើង ១៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំសរុបនៃការនាំចេញនាំចូលជាមួយប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”មានចំនួនលើសពី ៥០ ភាគរយ ហើយនិម្មាបនកម្មនៃពិពិធកម្មខាងពាណិជ្ជកម្មរបស់ដៃគូពាណិជ្ជកម្មត្រូវបានពង្រឹងថែមមួយកម្រិតទៀត ។ នៅពីក្រោយតួលេខទាំងនេះគឺជាខ្សែផ្លូវនាវាចរណ៍នីមួយៗដែលឆ្លងកាត់សមុទ្រពណ៌ខៀវ និងកំពង់ផែនីមួយៗដែលដំណើរការទាំងយប់ទាំងថ្ងៃ ហើយក៏ជាអារម្មណ៍ទទួលបានផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ការងើបឡើងនៃកំពង់ផែ Chancay គឺជាឧទាហរណ៍ដ៏រស់រវើកបំផុត ។ ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការដែលជានិមិត្តសញ្ញានៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងប្រទេសចិននិងប៉េរូ បរិមាណលើកដាក់កុងតឺន័រក្នុងឆមាសទីមួយឆ្នាំ ២០២៦ របស់កំពង់ផែ Chancay បានឈានដល់ ២០ ម៉ឺន TEUs ដែលកើនឡើង ៧០,៩៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ បរិមាណលើកដាក់ទំនិញច្រើនប្រភេទ(Bulk Cargo)បានឈានដល់ ៩៨ម៉ឺន ៧ ពាន់តោនដែលកើនឡើង ៤១,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ការដឹកជញ្ជូនត្រង់តាមផ្លូវសមុទ្រពីកំពង់ផែ Chancay ដល់ទីក្រុងសៀងហៃបានកាត់បន្ថយពេលវេលាសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររវាងប្រទេសចិននិងប៉េរូពី ៣៥ ឬ ៤០ ថ្ងៃមកនៅត្រឹម ២៣ ថ្ងៃដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនជាង ២០ ភាគរយសម្រាប់សហគ្រាស ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ក្នុងដំណាក់កាលដាក់ឱ្យដំណើរការកំពង់ផែ Chancay បុគ្គលិកក្នុងតំបន់មានចំនួន ៩៨,៧៧ ភាគរយ ដែលបានបង្កើតឱកាសការងារជិត ១ ម៉ឺននាក់ក្នុងអំឡុងពេលសាងសង់គម្រោងនេះ ។ រឿងរ៉ាវនៃកំពង់ផែ Piraeus នៃប្រទេសក្រិកក៏ជារឿងរ៉ាវដ៏គួរឱ្យរំភើបផងដែរ ។ ទោះបីជាប្រឈមមុខនឹងកត្តាខាងក្រៅដូចជាស្ថានការណ៍នៅសមុទ្រក្រហមក៏ដោយ ក៏បរិមាណលើកដាក់កុងតឺន័រក្នុងខែកក្កដា ឆ្នាំ ២០២៦ របស់កំពង់ផែនេះបានឈានដល់ប្រហែល ៣៥ ម៉ឺន ២ ពាន់TEUs ដែលសម្រេចបាននូវកំណើនវិជ្ជមាន ចំណែកឯនៅខែសីហា ឆ្នាំនេះក៏បានកើនឡើងដល់ ៣៧ ម៉ឺន ២១ ពាន់TEUs ដែលកើនឡើង ១៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ។ ចាប់ពីកំពង់ផែក្នុងតំបន់ដែលប្រឈមនឹងភាពធ្លាក់ថមថយមុនពេលក្រុមហ៊ុន COSCO Shipping របស់ចិនទទួលបានសិទ្ធក្នុងការប្រតិបត្តិជាផ្លូវការរហូតដល់ក្លាយជាមជ្ឈមណ្ឌលស្នូលសម្រាប់ដឹកជញ្ជូនតាមផ្លូវសមុទ្រនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កំពង់ផែ Piraeus បានបង្ហាញឱ្យឃើញនូវកម្លាំងជីវិតដ៏ខ្លាំងក្លានៃរូបមន្តសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ទីពី៖កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខគាំពារសណ្តាប់ធ្នាប់សន្តិភាព វិបុលភាពមិនអាចកាត់ផ្តាច់ពីសន្តិភាពបានឡើយ ។ជានិច្ចកាល គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្រតែងតែប្តេជ្ញាចិត្តក្នុងការជំរុញការតភ្ជាប់គ្នាតាមផ្លូវសមុទ្រនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ក៏ដូចជាការគាំពារសន្តិសុខមហាសមុទ្រតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ កាលពីខែឧសភា ឆ្នាំ ២០២៦ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ២២ នៃស្ថាប័នអនុវត្តច្បាប់នៃឆ្មាំសមុទ្រនៅតំបន់អាស៊ីបានប្រារព្ធធ្វើនៅទីក្រុង Quanzhou ខេត្ត Fujian ដែលជាចំណុចចាប់ផ្តើមនៃ”ផ្លូវសូត្រសមុទ្រ” ។ តំណាងបរទេសជាង ៥០ រូបដែលមកពីស្ថាប័នអនុវត្តច្បាប់ឆ្មាំសមុទ្រនៃប្រទេសនិងតំបន់ចំនួន ១៨ ព្រមទាំងអង្គការអន្តរជាតិចំនួនពីរដែលបូករួមទាំងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀននិងបទឧក្រិដ្ឋជាដើមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកនេះដោយបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងប្រកបដោយភាពប្រាកដប្រជាជុំវិញបញ្ហាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ ដូចជាការរត់ពន្ធមនុស្ស ការជួញដូរនិងដឹកជញ្ជូនគ្រឿងញៀនជាដើម ក៏ដូចជាការបង្កើនកិច្ចសហប្រតិបតិ្តការការអនុវត្តច្បាប់និងប្រតិបត្តិការរួមគ្នាលើសមុទ្រក្នុងក្របខណ្ឌពហុភាគីនិងទ្វេភាគីជាដើម ។ កិច្ចប្រជុំលើកនេះបានបន្ថែមជាពិសេសនូវប្រធានបទចំនួនបីគឺ ការធានាសុវត្ថិភាពលើដែនសមុទ្រនិងការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្មលើដែនសមុទ្រជាដើមដែលបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បណ្តាភាគីនានាក្នុងការពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីតាមផ្លូវសមុទ្រ ។ ចាប់ពីការអមដំណើរនៅឈូងសមុទ្រអាដិនដល់ការធ្វើសមយុទ្ធរួមលើដែនសមុទ្រ ពីការចែករំលែកព័ត៌មានអំពីការអនុវត្តច្បាប់ដល់កិច្ចសម្របសម្រួលនិងការការពារបរិស្ថានសមុទ្រ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងផ្លូវសូត្រសមុទ្របាននឹងកំពុងកសាងបណ្តាញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែលមានវិស័យទូលំទូលាយ និងច្រើនកម្រិត ។ ដូចការលើកឡើងរបស់លោកស្រី Kamina Johnson-Smith រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្សាម៉ាអ៊ីកក្នុងវេទិកាសហប្រតិបត្តិការអន្តរជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រលើកទី ៨ ថា ”ប្រទេសចិនអាចជួយខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិឱ្យបង្កើនភាពធន់ជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ ក៏អាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់ផងដែរ” ។ ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដែលចាត់ទុកការដឹកជញ្ជូនតាមផ្លូវសមុទ្រនៃផ្លូវសូត្រជាមូលដ្ឋាន ”យើងអាចរួមគ្នាកសាងអនាគតនៃការអភិវឌ្ឍប្រកបដោយវិបុលភាព ដែលកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព និងភាពធន់ ”។ ទីបី៖ការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជនអាចពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាពកម្លាំងជីវិតនៃផ្លូវសូត្រសមុទ្រ និយាយជារួមគឺ ស្ថិតនៅត្រង់ថា តើវាអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានាឬអត់ ។ ក្នុងអំឡុងពេលនាវាពេទ្យកងទ័ពជើងទឹកចិនឈ្មោះ”Silk Road Ark” ដែលបំពេញ”បេសកកម្មសុខដុមរមនាឆ្នាំ ២០២៦ ”បានធ្វើដំណើរទៅដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេដែលបានផ្តល់សេវាពិនិត្យសុខភាពនិងព្យាបាលរោគដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ចំនួន ៥៤៣៩ នាក់ ព្រមទាំងបានធ្វើការវះកាត់ចំនួន ៣៣៩ ក្នុងរយៈពេល ៦ ថ្ងៃ ។ លោក Henrique Couto da Nóbrega ប្រធានសមាគមន៍មិត្តភាពប្រេស៊ីល-ចិននៃប្រទេសប្រេស៊ីលបានវាយតម្លៃថា នាវាពេទ្យ”Silk Road Ark” មិនត្រឹមតែជា”មន្ទីរពេទ្យលើសមុទ្រ”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានមិត្តភាពចល័តផងដែរ ។ ក្នុងវិស័យអប់រំវិជ្ជាជីវៈ ចាប់ពីវគ្គសិក្សាស្រាវជ្រាវសម្រាប់សិល្បៈតែកម្រិត ខ្ពស់នៃវិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)ប្រទេសម៉ាឡេស៊ី ដល់កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សផ្នែកធុរកិច្ចអេឡិចត្រូនិកឆ្លងដែននៃវិទ្យាស្ថានកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១(Maritime Silk Road College)ពីការបណ្តុះបណ្តាលកម្មវិធី”ភាសាចិនបូកជំនាញវិជ្ជាជីវៈ”នៅប្រទេសឥណ្ឌូណេស៊ីដល់កិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាបង្កើតជំនាញវិជ្ជាជីវៈនៅប្រទេសកេនយ៉ា វិទ្យាស្ថានផ្លូវសូត្រសមុទ្រ(Maritime Silk Road College)កំពុងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសក្នុងស្រុកជាច្រើននាក់ សម្រាប់ប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ឆ្លងកាត់ព្យុះភ្លៀងនិងពុះពារឧបសគ្គក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក ការរួមគ្នាកសាង”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ”បានប្រែក្លាយពីគំនិតទៅជាសកម្មភាព ពីទស្សនទានទៅជាការពិតជាក់ស្តែង ។ អ្វីដែលជាការបន្តវេននោះគឺ ស្មារតីផ្លូវសូត្រស្តីពី”ការធ្វើកិច្ចសហប្រតិបត្តិការដោយសន្តិភាព ការបើកទូលាយនិងបរិយាបន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ”...
ភ្នំពេញ ៖ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាលំនឹងម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសយ៉ាងលឿនរហ័ស ជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវ និងស្ពាន ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទន្ទឹមនឹងការដោះស្រាយបញ្ហាជនភៀសសឹកនិងបញ្ហាព្រំដែនជាមួយប្រទេសថៃ យ៉ាងសកម្មមមាញឹក...
ខួប១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល គឺជាឱកាសដ៏មានសារៈសំខាន់មួយសម្រាប់សហគមន៍អន្តរជាតិ ព្រោះគំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងជាផ្លូវការដោយលោក Xi Jinping ប្រធានរដ្ឋចិន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» នៅទីក្រុងធានជីន។ លោក Xi Jinping បានអំពាវនាវឱ្យបណ្តាប្រទេសនានារួមគ្នាជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលមួយ ដែលកាន់តែមានយុត្តិធម៌ និងសមធម៌ ហើយឆ្ពោះទៅរកការកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។ ការលើកឡើងនូវគំនិតផ្តួចផ្តើមនេះ កើតឡើងនៅក្នុងឆ្នាំដែលពិភពលោករំលឹកខួប៨០ ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២...
ភ្នំពេញ៖ កិច្ចសន្ទនាយុវជនកម្ពុជា-ចិន ក្រោមប្រធានបទ«ជីវភាពរស់នៅប្រចាំថ្ងៃ និងសក្តានុពលសង្គម-វប្បធម៌៖ ការសម្របតាមបរិបទមូលដ្ឋាន និង សមាហរណកម្មវប្បធម៌ចិន នៅក្នុងសង្គមកម្ពុជា» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយមជ្ឈមណ្ឌលកម្ពុជា ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌល ។កិច្ចសន្ទនានេះបានផ្តល់វេទិកា ដល់យុវជនកម្ពុជា និងចិន ដើម្បីផ្លាស់ប្តូរទស្សនៈ សិក្សារៀនសូត្រពីគ្នា...
ភ្នំពេញ៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនសំបុត្រយន្តហោះតម្លៃទាបនិងជាក្រុមហ៊ុនអាកាសចរណ៍ Hybrid ប្រចាំឆ្នាំនៅអាស៊ី» ពីស្ថាប័ន CAPA – មជ្ឈមណ្ឌលអាកាសចរណ៍ ដែលជាស្ថាប័នផ្តល់សេវាកម្មឈានមុខគេលើពិភពលោក ផ្នែកព័ត៌មានទីផ្សារ និងការវិភាគសម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងការធ្វើដំណើរ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍ CAPA...