បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk កំពុងរៀបចំប្តូរឈ្មោះផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុនខ្លួន បន្ទាប់ពីមានបទបញ្ជាប្រតិបត្តិពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន ដែលតម្រូវឱ្យប្តូរការហៅពាក្យ AI (Artificial Intelligence) ទៅជា «Super Intelligence» ឬហៅកាត់ថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបង្កើតក្រុមការងារសហព័ន្ធថ្មីមួយ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើវិស័យបញ្ញាសិប្បនិម្មិត (AI)។ លោក បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social ថា ក្រុមការងារនេះដែលមានឈ្មោះថា “Super Intelligence Force” (កម្លាំងបញ្ញាដ៏អស្ចារ្យ) នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ដើម្បីធានាថាសហរដ្ឋអាមេរិក បន្តឈានមុខគេលើពិភពលោកក្នុងវិស័យ AI។...
តេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មាន Fars ដែលជាស្ថាប័នពាក់កណ្តាលផ្លូវការអ៊ីរ៉ង់បានឱ្យដឹងថា មន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់បានឧ្យដឹងថា បច្ចុប្បន្នអ៊ីរ៉ង់ កំពុងពិនិត្យមើលទស្សនៈរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសំណើរបស់ទីក្រុងតេអេរ៉ង់ដែលបានស្នើឡើងថ្មីៗនេះ ដើម្បីបញ្ឈប់អរិភាព និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ។ លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការច្បាប់ និងអន្តរជាតិ បានថ្លែងបែបនេះនៅក្នុង ទីក្រុងតេអេរ៉ង់ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ជូននូវទស្សនៈរបស់ខ្លួនលើសំណើរបស់អ៊ីរ៉ង់...
តេអេរ៉ង់៖ លោក Mohsen Paknejad រដ្ឋមន្ត្រីក្រសួងប្រេងកាតរបស់អ៊ីរ៉ង់ បានលាលែងពីតំណែងរបស់លោក ដែលការលាលែងនេះធ្វេីឡេីងក្រោមហេតុផលផ្ទាល់ខ្លួន នេះបើយោងតាមការប្រកាស របស់ជំនួយការប្រធានាធិបតីអ៊ីរ៉ង់។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Seyyed Mehdi Tabatabaei ដែលជាអនុប្រធានផ្នែកទំនាក់ទំនង នៅការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ បានឱ្យដឹងថា ការលាលែងពីតំណែងរបស់លោក Paknejad ត្រូវបានទទួលយកដោយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យនិងផ្តល់អនុសាសន៍ណែនាំបន្ថែម លើវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អម នៅរាជធានីភ្នំពេញ នាពេលខាងមុខ៕
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែកញ្ញាកន្លងទៅនេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងស្ទើរតែរាល់ថ្ងៃ បើទោះបីជាចូលដល់រដូវវស្សាក៏ដោយ។ ជាក់ស្ដែងបើគិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានករណីអគ្គិភ័យកើតឡើងសរុបចំនួន៤៦ករណី និងបណ្ដាលឱ្យមានការខូចខាត និងប៉ះពាល់ជាច្រើន។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ៣៩ខ្នង ឃ្លាំង៦ខ្នង រោង៣ខ្នង ហាងលក់ទំនិញ១កន្លែង តូប១ ព្រះវិហារ១...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលលើកទឹក ចិត្តលោកគ្រូ អ្នកគ្រូ បន្តប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ។ ក្នុងឱកាសទិវាគ្រូបង្រៀន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាគ្រូបង្រៀន គឺជាទិវាដ៏មានសារៈសំខាន់មួយ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ...
ប៊ែរឡាំង៖ ប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់កញ្ចប់ ជំនួយយោធាថ្មីមួយដល់អ៊ុយក្រែន ដែលមានតម្លៃប្រហែល ១ ពាន់លានអឺរ៉ូ (ប្រហែល ១,១៣ ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមការប្រកាសរបស់លោក Friedrich Merz ក្នុងអំឡុងពេលដែលលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវ កាលពីថ្ងៃអាទិត្យ។ យោងតាមរដ្ឋាភិបាលអាល្លឺម៉ង់ កញ្ចប់ជំនួយយោធាថ្មីនេះផ្តោតសំខាន់ជាចម្បងទៅលើសមត្ថភាពការពារដែនអាកាស រួមទាំងការផលិតរួមគ្នានូវមីស៊ីលស្ទាក់ចាប់ ដើម្បីប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក ប្រភេទប្រើម៉ាស៊ីនយន្តហោះចម្បាំង។ អធិកាបតីអាល្លឺម៉ង់រូបនេះ បានកត់សម្គាល់ថា...
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បានបើកការពិភាក្សាឡើងវិញ អំពីទំនាក់ទំនងរបស់ព្រីតថែន ជាមួយសហភាពអឺរ៉ុប Brexit ដោយដាក់បញ្ចូលលទ្ធភាព នៃការក្លាយជាសមាជិកឡើងវិញទៅក្នុងជម្រើសនានា។ ការលើកឡើងរបស់លោកបានប្រឈមនឹងគោលជំហរដាច់ណាត់ពីមុន របស់គណបក្សពលករ (Labour Party) និងបានលើកឡើងនូវសំណួរ ដ៏សំខាន់មួយថា តើព្រីថែន ត្រៀមខ្លួនរួចរាល់កម្រិតណា ដើម្បីកសាងទំនាក់ទំនងឡើងវិញ ជាមួយប្លុកនេះ? នៅក្នុងសុន្ទរកថាដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីនៅឯសន្និសីទគណបក្សពលករកាលពីថ្ងៃអង្គារសប្ដាហ៍មុន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការបង្កើតពាក្យស្លោកអរគុណសន្ដិភាព គឺជាការជំរុញសា្មរតីជាតិឱ្យស្រលាញ់ យល់ដឹង និងចូលរួមចំណែកការពារសន្ដិភាព ។ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ការបង្កើតពាក្យស្លោកអរគុណសន្ដិភាព គឺជាការជំរុញសា្មរតីជាតិឱ្យស្រលាញ់យល់ដឹង និងចូលរួមការពារសន្ដិភាព ។...