ហូជីមិញ៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នាទីក្រុងហូជីមិញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ឆ្នាំ២០២៦-២០៣៥ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ ទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លើសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានគុណភាព សង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងភាពប្រទាក់ក្រឡាគ្នា ដើម្បីគោរពជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច...
កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយអាជ្ញាធរឃុំអណ្តូងពោធិ៍ និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាពផ្ទាល់នៅតាមចម្ការដំឡូងមីរបស់ប្រជាកសិករ ដែលកំពុងប្រមូលផលនៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ សំដៅជួយអន្តរាគមន៍ការប្រមូលផលដំឡូងរបស់កសិករ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបណ្តាលឱ្យផ្ទៃដីដាំដំឡូងមីមួយចំនួនរងផលប៉ះពាល់។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង និងជួយអន្តរាគមន៍ទាន់ពេលវេលា ខណៈដែលតំបន់ទំនាបមួយចំនួនកំពុងប្រឈមនឹងការលិចខូចដើម និងមើមដំឡូង ដោយសារស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់បន្តបន្ទាប់។...
ភ្នំពេញ៖ Amazfit Cambodia នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង “AMAZFIT RECHARGE RUN 2026” ជាលើកដំបូង នៅថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2026 នៅ Chip Mong Mega Mall 271 ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ 600...
បរទេស៖ កាសែត The Times បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ព្រីតថេន (ចក្រភពអង់គ្លេស) កំពុងពិចារណាដំឡើង ពន្ធលើការនាំចូលរថយន្តអគ្គិសនី របស់ចិន ចំពេលមានការព្រួយបារម្ភថា ប្រទេសចិនកំពុងបញ្ជូនរថយន្ត ដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋចូលមកក្នុង ទីផ្សារក្នុងបរិមាណដ៏ច្រើនលើសលប់។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា របាយការណ៍នោះបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់រួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចាប់នៅថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ តាមរយៈសេចក្ដីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលថ្មីៗនេះ គណៈកម្មាធិការ សង្កេតឃើញថា នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ...
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជន ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជូនសិស្សានុសិស្ស ដែលកំពុងត្រៀមសិក្សានៅសកលវិទ្យាល័យ ត្រូវផ្តោតជាសំខាន់ លើមុខវិជ្ជាផ្នែក វិធីសាស្រ្តស្រាវជ្រាវ របៀបនៃការអាន របៀបការនិយាយ និងភាសាអង់ភ្លេស ដែលយើងនឹងយល់កាន់ តែស៊ីជម្រៅលើផ្នែកស្រាវជ្រាវ...
នៅថ្ងៃទី៣ ខែតុលា កម្មវិធី GREEN WONDERLAND & GLOW RUN 3 WONDERLAND លើកទី៣ ដែលរៀបចំឡើងដោយក្រុមហ៊ុន Metfone ត្រូវបានប្រារព្ធឡើងនៅក្នុងខេត្តសៀមរាប ដោយបានរួមបញ្ចូលគ្នានូវសកម្មភាពការពារបរិស្ថាន ការលើកកម្ពស់សុខភាព និងកាយសម្បទា ព្រមទាំងការចូលរួមរបស់សហគមន៍។ កម្មវិធីនេះបានប្រមូលផ្តុំតំណាងមកពីអាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន Metfone...
សាធារណរដ្ឋកូរ៉េ ៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ២ ៥០០ (ពីរពាន់ប្រាំរយ) នាក់ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ...
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានអញ្ជើញចូលរួមពិធី ផ្តល់រង្វាន់លើលទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A, B និង C មកពីស្រុកចំនួន៦ ក្នុងខេត្តកណ្តា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦...